លាក្រុងកម្ពុជា ថ្ងៃ សៅរ៍ 30 ខែមេសា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.22 comments
-
ជៀសមិនផុតពីថៃឡង់ដ៍
សួស្ដីមិត្រៗទាំងអស់គ្នា ជាពិសេសអ្នកនៅប្លក់នេះ មួយរយៈពេលដែលខ្ញុំនៅស្រុកខ្មែរកន្លងទៅនេះ គឺទៅផុតមកហួសមិនមានពេលជួបអ្នករាល់គ្នាបានម្ដងណាសោះ ខ្ញុំមានគម្រោងម្ដងជាពីរដែរ តែទីបំផុតត្រូវខកមិនសម្រេច។ ដូចលោកអ្នកបានតាមដានហើយដែលថាដ្បិតតែនៅស្រុកខ្មែរមួយរយៈមែន តែខ្ញុំចេញចូលក្រៅប្រទេសច្រើនគួរសមណាស់ ម្ដងៗពីរ១សប្ដាហ៍ទៅ២សប្ដាហ៍ឯណុះ។ មិនមានពេលបានជួបអ្នករាល់គ្នា រួមទាំងមិត្រៗធ្វើការ ឬរៀនជាមួយគ្នា ក៏មិនទាំងបានជួបមុខអស់ផង។ សុំទោសអ្នកទាំងអស់គ្នាផងចុះ។
តែប្រកាសនៅថ្ងៃនេះ គឺជាថ្ងៃត្រូវលាមិត្រៗមួយរយៈទៀតហើយ ទើបតែមកពីបាងកក ស្រុកថៃ មិនទាំងដល់១សប្ដាហ៍ស្រួលបួលផង ឥឡូវនេះត្រូវលាក្រុងកម្ពុជាទៅនៅស្រុកថៃម្ដងទៀត (សភាពការណ៍ស្រុកទេសមិនសូវស្រួលជាមួយថៃ ខ្ញុំមិនសូវជាមានអារម្មណ៍ប៉ុន្មានទេ) គឺលើកនេះត្រូវទៅបម្រើការងារម្ដង តែមិនមែននៅក្រុងបាងកកទេ គឺក្រុងខនកែន ខេត្តខនកែនឯណុះ (ខ្ញុំធ្លាប់បានទៅទីនោះម្ដងដែរ កាលពីខែកក្កដា ឆ្នាំ២០១០ កន្លងទៅ។ សូមអានប្រកាស៖ មកខនកែន)។ តាមគម្រោងយ៉ាងហោចណាស់ខែកក្កដាត្រូវមកភ្នំពេញ ហេតុច្នេះទេសង្ឃឹមថានឹងបានវេលាជួបលោកអ្នក
ជម្រាបលាក្រុងកម្ពុជា មួយរយៈ ខ្ញុំមិនបំភ្លេចអ្នកទេ! ជួបគ្នាជាថ្មីមិនខាន!

វ៉ាលីសរៀបសំលៀកបំពាក់ធ្វើដំណើរទៅប្រទេសថៃ
______________________________________________________
អានផងដែរ៖
១. ជម្រាបលាភ្នំពេញ
២. ខនកែនបច្ចុប្បន្ន
៣. មកខនកែន
៤. មកដល់ខនកែន ស្រុកថៃ
៥. រើផ្ទះ









