jump to navigation

លា​ក្រុង​កម្ពុជា ថ្ងៃ សៅរ៍ 30 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

  • ជៀស​មិន​ផុត​ពី​ថៃ​ឡង់ដ៍

សួស្ដី​មិត្រ​ៗ​ទាំង​អស់​គ្នា ជា​ពិសេស​អ្នក​នៅ​ប្លក់​នេះ មួយ​រយៈ​ពេល​ដែល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​កន្លង​ទៅ​នេះ គឺ​ទៅ​ផុត​មក​ហួស​មិន​មាន​ពេល​ជួប​អ្នក​រាល់​គ្នា​បាន​ម្ដង​ណា​សោះ ខ្ញុំ​មាន​គម្រោង​ម្ដង​ជា​ពីរ​ដែរ តែ​ទី​បំផុត​ត្រូវ​ខក​​មិន​សម្រេច។ ដូច​លោក​អ្នក​បាន​តាម​ដាន​ហើយ​ដែលថា​ដ្បិត​តែ​នៅ​ស្រុក​ខ្មែរ​មួយ​រយៈ​មែន តែ​ខ្ញុំ​ចេញ​ចូល​ក្រៅ​ប្រទេស​ច្រើន​គួរ​សម​ណាស់ ម្ដង​ៗ​ពីរ​១​សប្ដាហ៍​ទៅ​២​សប្ដាហ៍​ឯណុះ។ មិន​មាន​ពេល​បាន​ជួប​អ្នក​រាល់​គ្នា រួម​ទាំង​មិត្រ​ៗ​ធ្វើ​ការ ឬ​រៀន​ជាមួយ​គ្នា ក៏​មិន​ទាំង​បាន​ជួប​មុខ​អស់​ផង។ សុំ​ទោស​អ្នក​ទាំង​អស់​គ្នា​ផង​ចុះ។

តែ​ប្រកាស​នៅ​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ត្រូវ​លា​មិត្រ​ៗ​មួយ​រយៈ​ទៀត​ហើយ ទើប​តែ​មក​ពី​បាងកក ស្រុក​ថៃ មិន​ទាំង​ដល់​១​សប្ដាហ៍​ស្រួល​បួល​ផង ឥឡូវ​នេះ​ត្រូវ​លា​ក្រុង​កម្ពុជា​ទៅ​នៅ​ស្រុក​ថៃ​ម្ដង​ទៀត (សភាពការណ៍​ស្រុក​ទេស​មិន​សូវ​ស្រួល​ជាមួយ​ថៃ ខ្ញុំ​មិន​សូវ​ជា​មាន​អារម្មណ៍​ប៉ុន្មាន​ទេ) គឺ​លើក​នេះ​ត្រូវ​ទៅ​បម្រើ​ការងារ​ម្ដង តែ​មិន​មែន​នៅ​ក្រុង​បាងកក​ទេ គឺ​ក្រុង​ខនកែន ខេត្ត​ខនកែន​ឯណុះ (ខ្ញុំ​ធ្លាប់​បាន​ទៅ​ទី​នោះ​ម្ដង​ដែរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ។ សូម​អាន​ប្រកាស៖ មក​ខនកែន)។ តាម​គម្រោង​យ៉ាង​ហោច​ណាស់​ខែ​កក្កដា​ត្រូវ​មក​ភ្នំពេញ ហេតុ​ច្នេះ​ទេ​សង្ឃឹម​ថា​នឹង​បាន​វេលា​ជួប​លោក​អ្នក​ :D

ជម្រាប​លា​ក្រុង​កម្ពុជា មួយ​រយៈ ខ្ញុំ​មិន​បំភ្លេច​អ្នក​ទេ​! ជួប​គ្នា​ជា​ថ្មី​មិន​ខាន!


វ៉ាលីស​រៀប​សំលៀក​បំពាក់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ

______________________________________________________
អាន​ផង​ដែរ
១. ជម្រាប​លា​ភ្នំពេញ
២. ខនកែន​បច្ចុប្បន្ន
៣. មក​ខនកែន
៤. មក​ដល់​ខនកែន ស្រុក​ថៃ
៥. រើ​ផ្ទះ

មតិ»

1. មក​ខនកែន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

[...] ៦. ក្រុមហ៊ុន​នគរ​ជ័យ អ៊ែរ៍ ៧. លា​ក្រុង​កម្ពុជា LikeBe the first to like this [...]

2. ខនកែន​បច្ចុប្បន្ន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

[...] លា​ក្រុង​កម្ពុជា « -:- កំណត់ហេតុ​សុភ… – ថ្ងៃ អាទិត្យ 1 ខែ​ឧសភា [...]

3. ជម្រាប​លា​ភ្នំពេញ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

[...] ៣. ជម្រាប​លា​បាងកក សួស្ដី​ភ្នំពេញ ៤. លា​ក្រុង​កម្ពុជា LikeBe the first to like this [...]

4. កូនផ្សោត - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

មិន​បាច់​រ៉ៃ​រ៉ាប់​ទេ បើ​គេ​ចង់​ជួប​នោះ រវល់​ប៉ុណ្ណាក៏ជួប​បានដែរ :P

សុភ័ក្ត្រ - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

មានអ្នកខ្លះមកខ្មែរគ្មានប្រាប់អីតិចសោះ :p

កូនផ្សោត - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

បើមិនដឹងនៅក្រហែងណាផង។ លឺក្មេងៗថា លោកភ័ក្ត្រឯងរវល់។ យ៉ាងហោចណាស់ ក៏ខ្ញុំ​បាន​ទៅជួបមិត្តភក្តតិចដែរ បើទោះជាមិនបានយូក៏ដោយ។

5. Samady KS - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

ស្មាន​តែវិច​បង្វិច​ពង្រត់​កូន​គេ ​រត់​ចោល​ស្រុក?

ភារម្យ - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011
6. សុផាត - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

ទៅឆ្ងាយចឹង កុំភ្លេចស្រោម :lol:

សុភ័ក្ត្រ - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011
Samady KS - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

ភ្លេច​ប្រាប់​ថា​អោយ​ម៉ោ យក​ពី​ខ្ញុំ​ព្រោះ​ទើប​តែ នាំ​ចូល​​ប្រហែល​ជា ៥​កេះ​ធំៗ (​១កេះ ៣០០​ប្រអប់)

សុភ័ក្ត្រ - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

haha… ប្រើ​ចុះ ដាច់​ខ្យល់ ហេហេ..

បាត់ដំបង - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

សុំពីរ បីប្រអប់ផង!

7. មក​ដល់​ខនកែន ស្រុក​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

[...] អាន​ផង​ដែរ៖ ១. លា​ក្រុង​កម្ពុជា ២. មក​ខនកែន Like3 bloggers like this [...]

8. Lovepeehs05 - ថ្ងៃ ចន្ទ 2 ខែ​ឧសភា 2011

មានអីក្នុងនាមបំរើប្រទេសជាតិ កុំអោយតែរត់តាមស្រីថៃ ឬស្រីថ្លៃ ! យ៉ាងណាយ៉ាងណីត្រូវប្រយ័ត្នខ្លួន ចូរស្តាប់ដម្បូន្មាន សាមឌីផងដែរ ! ថៃនិងសៀមសព្វថ្ងៃនេះ ដូចជាមានសភាពប្រែប្រួលច្រើនណាស់ ។

9. កំឡោះខ្មែរ - ថ្ងៃ ចន្ទ 2 ខែ​ឧសភា 2011

ទៅចុះ! ឧស្សាហ៏មកអោយលេខឆ្នោតផង!

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 2 ខែ​ឧសភា 2011
10. Nimol - ថ្ងៃ ចន្ទ 2 ខែ​ឧសភា 2011

To work for Mekong River Commission there?

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 2 ខែ​ឧសភា 2011

no. but similar place

11. បុណ្យ​ឆ្លង​ចេតិយ​ជី​ដូន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 15 ខែ​ឧសភា 2011

[...] ឆ្នាំ​២០១១ កន្លង​មក​នេះ។ ដោយ​សារ​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ [...]

12. រើ​ផ្ទះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ ចន្ទ 16 ខែ​ឧសភា 2011

[...] ១. មក​ដល់​ខនកែន ស្រុក​ថៃ ២. លា​ក្រុង​កម្ពុជា ៣. រើ​ផ្ទះ​ ៤. រើ​ផ្ទះ​រើ​សម្បែង [...]

13. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] នៅ​ខែ​មេសា វិញ មាន៖ រថ​យន្ត​ទំនើប​ៗ​នៅ​សិង្ហបុរី និង​ប្រុយណេ, សង្គម​ខ្មែរ និង​ការ​រលំ​រលាយ​​ពង្ស​ត្រកូល, រុក​រើ​ទូ​ខោ​អាវ​ចេញ​ម្ដង, មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥, កិរិណី​ទេវី​ទៅ​ដល់​ស្យាម​ប្រទេស, ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “ បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ, ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ, លា​ក្រុង​កម្ពុជា។ [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers