jump to navigation

វេបសៃត៍​ថ្មី ខ្មែរ​និង​លាវ ថ្ងៃ អង្គារ 31 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in វេបសៃត៍​ថ្មីៗ.
1 comment so far

ម្សិល​មិញ​នេះ ខ្ញុំ​បាន​បង្កើត​វេប​ប្លក់​មួយ​ទៀត​ហើយ ឈ្មោះ​ថា ខ្មែរ​និង​លាវ។ អាសយដ្ឋាន​គឺ៖ www.khmernlao.wordpress.com ។ ទំនេរ​ៗ​ចូល​ទស្សនា​ផង៕

ចាស់​តែ​ថ្មី៖ កម្ពុជា​ថៃ​ជួប​គ្នា​ម្ដង​ទៀត​ឯ​អាយ​ស៊ី​ជេ ថ្ងៃ ចន្ទ 30 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.
2 comments

ថ្ងៃ​ច័ន្ទ នេះ​ប្រទេស​កម្ពុជា និង​ថៃ​បាន​ប្រឈម​មុខ​គ្នា​ជា​ថ្មី​ហើយ​នៅ​ឯ​តុលាការ​អន្តរជាតិ ក្រុង​ឡាអេ ជុំ​វិញ​រឿង​ចាស់ តែ​មិន​ចាស់ គឺ​រឿង​រ៉ាវ​ប្រាសាទ​ព្រះ​វិហារ។

អាន​ព័ត៌មាន​នានា៖

បបរ​ស្ករ​ល្ពៅ ថ្ងៃ អាទិត្យ 29 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
11 comments

និយាយ​ទៅ​ខ្ញុំ​ចូល​ចិត្ត​ល្ពៅ​ណាស់ គ្រប់​ប្រភេទ​បង្អែម​ដែល​ធ្វើ​ឡើង​ពី​ល្ពៅ មាន​ដូច​ជា​អន្សម, សាំងខ្យា ជា​ដើម និង​ជា​ពិសេស​គឺ​បបរ​ស្ករ​ល្ពៅ​តែ​ម្ដង។ មីង​របស់​ខ្ញុំ​គាត់​ចេះ​បបរ​ស្ករ​ល្ពៅ​នេះ​បាន​ឆ្ងាញ់​ណាស់ គឺ​ល្អែម​មត់​តែ​ម្ដង អញ្ចឹង​ទេ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​របស់​ដែល​គាត់​ធ្វើ​ខ្លាំង​ណាស់។

ល្ងាច​មិញ​នេះ​​ ចង់​ញ៉ាំ​បបរ​ស្ករ​ល្ពៅ ហេហេ… ក៏​បាន​រៀប​ចំ​បបរ​បន្តិច​ទៅ​ល្មម​ញ៉ាំ ហេហេ… តែ​រស​ជាតិ​មិន​សូវ​ស៊ីង៉ាញ់​សោះ ដូច​ផ្សំ​អី​មិន​ត្រូវ​ម្ដេច​ទេ ម៉ោ​ពី​អត់​ដូង​មិន​ដឹង។ តែ​មិន​ថ្វី​របស់​ស្នាដៃ​ខ្លួន​ឯង បាន​ប៉ុណ្ណឹង​ពិសេស​ពេក ឆី​ឡើង​ជិត​អស់​ដែរ​តើហ៍ ហាហា…។

តាម​ពិត​បបរ​ល្ពៅ​នេះ​នៅ​ថៃ​ក៏​មាន​ធ្វើ​ដែរ តែ​រស​ជាតិ​មិន​សូវ​ដូច​ខ្មែរ​ប៉ុន្មាន​ទេ ដ្បិត​នេះ​ទី​នេះ​គេ​បបរ​មិន​ដាក់​សាគូ​ដូច​នៅ​ខ្មែរ​យើង​ទេ គេ​បបរ​តែ​ជាមួយ​ខ្ទិះ​ដូង​តែ​ប៉ុណ្ណោះ៕


បង្អែម​ស្នាដៃ​ឡិន​កំពុង​ពុះ​ក្នុង​ឆ្នាំង ហេហេ…

រួច​ស្រេច​បាច់ មើល​ទៅ​ទំនង​អត់​ហ្នឹង? ហាហា…

_______________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. អាហារ​ស្នាដៃ​ដំបូង​នៅ​ស្រុក​ថៃ

កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា ថ្ងៃ សៅរ៍ 28 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in ចម្រៀង, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
add a comment

កាល​រំឮក​និយាយ​សម័យ​នៅ​រៀន​បឋម​សិក្សា មិន​ប៉ុណ្ណឹង​ទេ ឈាន​មក​ដល់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ហើយ​ក៏​នៅ​តែ​ដដែរ​ខ្ញុំ​, គ្រូ​តែង​តែ​ហៅ​ឲ្យ​ឡើង​ទៅ​បង្ហូត​ទង់​ជាតិ​នៅ​ឯ​ដង​ទង់​ជាតិ​រៀង​រាល់​ពេល​គោរព​ទង់​ជាតិ។ មិន​ដឹង​ជា​រម៉េច​ដែរ? ម៉ោ​ពី​ខ្ញុំ​ចង់ហារ​ជាង​គេ​មិន​ដឹង? ហិហិ… ឬ​មោ​ពី​តូច​ជាង​គេ​ហ្នឹង​ឯង​ឈរ​មុខ​គេ​ពេល​តម្រង់​ជួរ​គ្រូ​តែង​តែ​ហៅ​ទៅ ហាហា…។ ចំពោះ​មិត្រ​នារី​ដែល​ត្រូវ​ឡើង​ទៅ​បង្ហូត​ជាមួយ​ខ្ញុំ​នោះ ច្បាស់​ណាស់​១០០​ភាគរយ ត្រូវ​លោក​ៗ​មិត្រ​រួម​ថ្នាក់​បង្អាប់​ជាមួយ​ខ្ញុំ ឡើង​គាត់​អៀន​មិន​ដែល​មើល​មុខ​ខ្ញុំ​ទេ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នេះ​គឺ​គាត់​មិន​និយាយ​រក​ខ្ញុំ​តែ​ម្ដង ហាហា… បើ​និយាយ​ពី​រឿង​ឡើង​បង្ហូត​ទង់​ជាតិ​នោះ យូរ​ៗ​ទៅ​វា​បាន​ក្លាយ​ជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ទៅ​វិញ។

អូខេ! បក​មោ​និយាយ​ពី​រឿង​កាល​នៅ​បឋម​សិក្សា​វិញ អ្នក​ដែល​មាន​កិត្តិយស​បាន​ឡើង​បង្ហូត​ទង់​កាល​សម័យ​នោះ​មាន​ប្រមាណ​បី​បួន​នាក់​ប៉ុណ្ណោះ​ឯង ក្នុង​នោះ​រួម​មាន​ខ្ញុំ​មួយ​នឹង​គេ​ដែរ។ រាល់​ពេល​បង្ហូត​យើង​ត្រូវ​ច្រៀង​ភ្លេង​ជាតិ​បណ្ដើរ​ផង​ធ្វើ​ម៉េច​ឲ្យ​ចប់​ទាន់​ពេល​បង្ហូត​ដល់​លើ ឬ​ដល់​ក្រោម​វិញ (បង្ហូត​ពេល​ល្ងាច ដាក់​ចុះ)។ គិត​ៗ​ទៅ​ចង់​សើច​ដែរ យើង​មិន​មែន​ម៉ាស៊ីន​ឯ​ណា ពេល​ខ្លះ​បង្ហូត​យឺត​ពេក ដល់​ពេល​អ្នក​ច្រៀង​ជិត​ចប់​ក៏​ខំ​បង្ហូត​លឿន​ឡើង​ៗ តែ​ពេល​ខ្លះ​បង្ហូត​លឿន​ពេក ពេល​គេ​ច្រៀង​ជិត​ចប់ ក៏​បង្ហូត​មួយ​ៗ​មោ​វិញ ហាហា… ពេល​ខ្លះ​កញ្ញា​ដែល​បង្ហូត​ជាមួយ​ខ្ញុំ​នោះ គាត់​ខឹង​ខ្ញុំ​ណាស់។ ម្នាក់​ហ្នឹង​កាច​ណាស់​សូម​ប្រាប់​ទៅ បង្ហូត​ចប់​សឹង​មិន​ទាន់​ទេ ចុះ​ទៅ​ជួរ​វិញ​បាត់​ហើយ ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​​ឯង​បត់​ទង់​ជាតិ និង​ចង​ខ្សែ​ម៉ង់​ៗ​ម្នាក់​ឯង :D

មិន​ដឹង​ថា​មាន​នរណា​នៅ​ទី​នេះ នៅ​ចង​ចាំ​ភ្លេង​ជាតិ​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែរ​ឬ​ទេ? សាក​ល្បង​រំឮក​អនុស្សាវរីយ៍​ពី​វ័យ​កុមារ តាម​រយៈ​ភ្លេង​ជាតិ​កម្ពុជា​ខាង​ក្រោម​នេះ​ទៅ​មើល៍!

ភ្លេង​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា*

១~ពលរដ្ឋ​កម្ពុជា ជា​កម្លាំង​ប្តូរ​ផ្តាច់ សច្ចា​កម្ទេច​អស់​ពួក​បច្ចមិត្រ
តាំង​ចិត្ត​សាមគ្គី ទើប​មាន​មហិទ្ធិឫទ្ធិ ស៊ូ​ប្តូរ​ជីវិត​បង្ហូរ​ឈាម​ប្តូរ​យក​ជ័យ។
២~កងទ័ព​កម្ពុជា ពុះពារ​ក្លាហាន សំរុក​ឧបសគ្គ​រាំង​មុខ
ឆ្លង​កាត់​សម្រេច​បាន ​ កម្ទេច​ខ្មាំង​ចង្រៃ​ពូជ​សាមាន្យ នាំ​សិរី​ថ្កើង​ថ្កាន​ជូន​ប្រជាជន។
៣~វីរកម្ពុជ​បុត្រ ​ មោះ​មុត​ក្នុង​សង្រ្គាម ប្តេជ្ញា​សង​ឈាម​នឹង​ខ្មាំង​សត្រូវ
ទង់​ជ័យ​ប្រាសាទ ពណ៌​ឈាម​ខ្ពស់​សន្ធៅ នាំ​ជាតិ​ទៅ​សាង​សុខ​ក្សេម​ក្សាន្ត។

_________________________________________________
* ប្រកាស​នេះ​ត្រូវ​បាន​ដាក់​ទាំង​ស្រុក​កាល​ពី​ថ្ងៃ​សុក្រ ទី​០៣ ខែ​កក្កដា ឆ្នាំ​២០០៩។ ភ្លេង​ជាតិ​ខាង​លើ​នេះ ត្រូវ​បាន​ចង​ចាំ​ និង​ចែក​រំលែក​គ្នា អ្នក​ដែល​បាន​ធ្លាប់​ឆ្លង​កាត់ ប្រសិន​បើ​លោក​អ្នក​ឃើញ​មាន​កំហុស សូម​ជួយ​កែ​តម្រូវ។ សូម​អរគុណ៕

Cầu Vồng Sau Mưa ថ្ងៃ សុក្រ 27 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, Tiếng Việt.
5 comments

សួស្ដី​ប្រិយ​មិត្រ​ហ្វាន​ទំព័រ​ប្លក់​នេះ​ទាំង​អស់ (ហេហេ… ដឹង​ហ្វាន​អី​ដែរ​រ៉េ) អស់​រយៈ​ពេល​យូរ​លង់​ហើយ​ដែល​យើង​ខាន​ស្ដាប់​ចម្រៀង​រួម​គ្នា។ សប្ដាហ៍​នេះ​មក​រួម​ស្ដាប់​ចម្រៀង​ញាតិ​ជិត​ខាង​យើង​ម្ដង។ កាល​ពី​ជាង​ពីរ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ដាក់​ចម្រៀង​យួន​មួយ​បទ​ដែល​ច្រៀង​ដោយ Cao Thái Sơn មាន​ចំណង​ជើង​ថា “ Không thể quên”។ ថ្ងៃ​នេះ ខ្ញុំ​នាំ​អារម្មណ៍​លោក​អ្នក​មក​ស្ដាប់​អា​គាត់​នេះ​ច្រៀង​មួយ​បទ​ទៀត​គឺ​បទ «Cầu Vồng Sau Mưa» ដែល​ប្រែ​ថា ឥន្ទធូ​ក្រោយ​ភ្លៀង។ សូម​អញ្ជើញ​រីករាយ!


Đứng giữa con đường mưa anh vô tình nhớ một nụ cười.
Đứng giữa con đường mưa anh vô tình nhớ một vòng tay.
Những kỷ niệm ngày xưa thôi mong chờ cũng thôi hy vọng.
Đã có khi tưởng như trái tim này cũng thôi mộng mơ

Nhưng rồi anh tìm thấy những kỷ niệm từ khi gặp em.
Nhưng rồi anh tìm thấy những nụ cười cho anh niềm vui

ĐK:
Tạm biệt nhé những nỗi đau ơi.
Tạm biệt nhé nỗi nhớ một thời.
Vì có em, anh chỉ cần 1 vòng tay ấm ôm lấy anh.

Để ngày mai anh biết yêu hơn.
Niềm hạnh phúc mới đến dịu êm.
Cảm ơn em vì đã cho anh một tình yêu.

អឹម​វី​បទ​នេះ

_____________________________________________________
- ស្ដាប់​ចម្រៀង​ផ្សេង​ទៀត៖ ចុច​ទី​នេះ

ស្លាក​សញ្ញា និង​ប៉ាយ​ឃោសនា​នានា​នៅ​ប្រុយណេ (ត​ចប់) ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
2 comments

មើលប្រកាសទីមួយ


ស្លាកសញ្ញានៅក្នុងបន្ទប់ទឹកនៃអាគារស្នាក់នៅយុវជន ពូសាត បេលៀ

ប្រកាសនានានៅឯប្រៃសណីយ៍ក្រុងបានដារ សេរី បេហ្កាវាន

បង្គោលគីឡូម៉ែត្រ

ស្លាកសញ្ញាសាលារៀន

ស្លាកនៅតាមដងវិថីមួយ

បង្គោលគីឡូម៉ែត្រ

ស្លាកសញ្ញានៅមុខព្រះបរមរាជវាំង

ស្លាកបង្គោលរថយន្តក្រុង

ស្លាកសញ្ញានៅកន្លែងលក់ដូរ

ស្លាកសញ្ញានៅកន្លែងលក់ដូរ

តាមផ្លូវ

អក្សរនៅលើរថយន្តក្រុង

______________________________________________________
អានផងដែរ
១. ស្លាកសញ្ញា និងប៉ាយឃោសនានានានៅប្រុយណេ
២. ស្លាកសញ្ញានានានៅវៀងច័ន្ទន៍

តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ ថ្ងៃពុធ 25 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
20 comments
  • ប្រៀប​ធៀប​គំនូរ​បុរាណ​តួ​អង្គ​រឿង​រាម​កេរ្តិ៍ របស់​ខ្មែរ និង​ថៃ

«រាម​កេរ្ដិ៍» គឺ​ជា​ទេវ​កថា​ដ៏​ល្បី​ល្បាញ​របស់​ឥណ្ឌា ដែល​មាន​ឥទ្ធិពល​យ៉ាង​ធំ​ធេង​ពី​អតីត មក​លើ​ដែន​ដី​សុវណ្ណ​ភូមិ រហូត​មក​ដល់​បច្ចុប្បន្ន។ ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ជ្រោយ​នេះ ជា​ពិសេស​ថៃ លាវ ខ្មែរ សុទ្ធ​តែ​ទទួល​បាន​ជ្រាប​ឥទ្ធិពល​នៃ​រឿង​នេះ ដែល​មាន​លំនាំ​ដើម​ជា​ «រ៉ាម៉ាយ៉ាណៈ» របស់​ឥណ្ឌា ហើយ​ដែល​បាន​កែ​ប្រែ​មក​ជា​លំនាំ​រឿង​ប្រចាំ​ជា​តិ​នីមួយ​ៗ ដូច​ជា «รามเกียรติ์» នៅ​ប្រទេស​ថៃ «ພະລັກ-ພະລາມ» នៅ​ប្រទេស​លាវ និង «រាម​កេរ្តិ៍» នៅ​កម្ពុជា យើង​ជា​ដើម។

ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​លើក​យក​ស្នាដៃ​គំនូរ​បុរាណ​នៃ​តួ​អង្គ​រឿង​រាម​កេរ្តិ៍ របស់​ខ្មែរ និង​ថៃ មក​ប្រៀប​ធៀប​គ្នា ទុក​ជា​គតិ និង​ចំណេះ​ដឹង​បន្ថែម ដែល​មាន​ជា​បន្ត​បន្ទាប់​ដូច​ត​ទៅ៖



ព្រះ​រាម (ទេវនាគរី៖ राम) គឺ​ជា​ព្រះ​នារាយណ៍​អវតារ (បែង​ភាគ) មក​ចាប់​កំណើត​ជា​​​ព្រះ​រាជ​ឱរស​អង្គ​មួយ​នៃ​ព្រះ​បាទ​ទស​រថ​ និង​នាង​សុមិត្រាទេវី។


ព្រះ​លក្ស្មណ៍ គឺ​ជា​ស្ដេច​អនន្ត​នាគ​រាជ ទី​ប្រថាប់​របស់​ព្រះ​នារាយណ៍​មក​កើត ជា​​ព្រះ​អនុជ​របស់​ព្រះ​រាម ​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ​បាទ​ទសរថ​ និង​នាង​សុមិត្រា​ទេវី។


នាង​សីតា គឺ​ជា​ព្រះ​លក្ស្មី មហេសី​របស់​ព្រះ​នារាយណ៍ អវតារ​ចុះ​មក​កើត​ជា​​អង្គ​អគ្គ​មហេសី​ព្រះ​រាម។

_________________________________________________
អាន​ផង​ដែរ៖
១. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត)
២. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត)

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers