jump to navigation

មក​ដល់​ខនកែន ស្រុក​ថៃ ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
21 comments

មក​ដល់​កន្លែង​ធ្វើ​ការ​ឯ​ខនកែន ប្រទេស​ថៃ​ហើយ បន្ទាប់​ពី​ធ្វើ​ដំណើរ​ពេញ​កន្លះ​ថ្ងៃ​ពី​ស្រុក​ខ្មែរ​មក។

ព្រឹក​មិញ​នេះ​ចេញ​តាម​ជើង​យន្តហោះ​ថៃ​អ៊ែរវេយ៍ ពី​ម៉ោង​១០​ព្រឹក មក​ដល់​បាងកក រួច​ត​ជើង​យន្តហោះ​មួយ​ជើង​ទៀត មក​ខេត្ត​ខនកែន នេះ ដែល​នៅ​ភាគ​ឦសាន ខាង​ជើង​របស់​ប្រទេស​ថៃ។

ការ​ធ្វើ​ដំណើរ​ពី​បាងកក​មក​ខនកែន នេះ​ចំណាយ​ពេល​ប្រមាណ​១​ម៉ោង​ដូច​គ្នា​នឹង​មក​ពី​ភ្នំពេញ​ទៅ​បាងកក​ដែរ ដែល​មក​ដល់​ទី​នេះ​នៅ​ម៉ោង​ប្រមាណ​១៤​និង​៣០​នាទី។ មក​ដល់​ភ្លាម​កន្លែង​ធ្វើ​ការ​រៀប​ចំ​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ប្រមាណ​២​សប្ដាហ៍​សិន មុន​នឹង​រក​ផ្ទះ​ជួល​បាន​ស្នាក់​នៅ​បន្ត​ទៀត។

មក​ដល់​ផ្ទះ​ភ្លាម​មិន​បាន​ប៉ុន្មាន​ផង ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​អស្ចា្យ​អបអរ​ស្វាគមន៍ ហេហេ…។ ល្ងាច​មិញ​នេះ​បាន​ខ្មែរ​យើង​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ទី​នេះ​ដែរ បាន​ជួយ​នាំ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច រួច​ហើយ​គេ​ក៏​ទៅ​បាត់។ ឥឡូវ​នេះ​មាន​អារម្មណ៍​កន្ដោច​កន្ដែង​យ៉ាង​ម៉េច​ទេ ដូច​ជា​នឹក​ផ្ទះ នឹក​ស្រុក​ខ្មែរ :(


ផែន​ទី​ធ្វើ​ដំណើរ​កាល​ពី​ព្រឹក​នេះ

យន្តហោះ​ពី​ស្រុក​ខ្មែរ​ទៅ​បាងកក

អាហារ​លើ​យន្តហោះ

យន្តហោះ​ពី​បាងកក​ទៅ​ខនកែន ធំ​ជាង​ស្រុក​ខ្មែរ​ទៀត

តែ​អាហារ​វិញ អន់​ជាង​ទៅ​ពី​ខ្មែរ ហេហេ…

បន្ទប់​ដែល​គេ​រៀប​ចំ​ឲ្យ

ស្នាក់​ទី​នេះ​ប្រមាណ​២​សប្ដាហ៍​ហ្វ្រី មុន​ដូរ​រក​កន្លែង​ថ្មី

______________________________________________________
អាន​ផង​ដែរ
១. លា​ក្រុង​កម្ពុជា
២. មក​ខនកែន
៣. ផ្សារ​រាត្រី​នៅ​មហាវិទ្យាល័យ​ខនកែន
៤. រើ​ផ្ទះ
៥. មក​ដល់​ស្រុក​ខ្មែរ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers