អាឆ្កួត អ៊ឹង ប៊ុនហៀង ថ្ងៃពុធ 4 ខែឧសភា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.28 comments
វាគួរឲ្យអត់ទ្រាំមិនបាននៅពេលដែលពីមួយថ្ងៃទៅមួយថ្ងៃអាកញ្ចាស់ចម្កួតមួយនាម អ៊ឹង ប៊ុនហៀង ដែលជាប្រភេទមនុស្សឆ្កួតដៃគូសរូបតែផ្ដេសផ្ដាសប្រទេចផ្ដាសាថ្នាក់ដឹកនាំខ្មែរនោះ។
ការដែលវានៅមិនសុខគូសរូបជេរប្រទេចខ្មែរជារៀងរាល់ថ្ងៃ បើទោះជាគ្មានទំនងបែបគ្មានមូលដ្ឋាននោះក្ដី ក៏ខ្ញុំមិនសូវប្រកាន់មនុស្សខួរឡប់បែបនេះទេ ប្រសិនបើធ្វើទៅលើអ្នកនយោបាយ តែអ្វីដែលបង្ខំចិត្តឲ្យខ្ញុំសរសេរប្រកាសជេរវានៅទីនេះ គឺខ្ញុំអត់ទ្រាំមិនបានទៅនឹងទង្វើរបស់វាទាក់ទងនឹងគំនូរដែលវាបានគូរប្រមាថព្រះមហាក្ស័ត្រិយ៍ខ្មែរ ដែលរាស្ត្រទូទាំងនគរគោរពស្រឡាញ់ លើកលែងតែវា និងគូកនប៉ុន្មានក្បាល ដែលងាប់ចោលឆ្អឹងឯស្រុកគេនោះ។
គ្រាន់តែព្រះមហាក្ស័ត្រិយ៍ខ្មែរមិនទៅចូលរួមពិធីអភិសេករបស់អ្នកអង្គម្ចាស់ វីល្លៀម របស់អង់គ្លេសនោះ អាចម្កួត ប៊ុនហៀង នោះបានគូសរូបរហូតដល់ទៅពីរជេរប្រមាថព្រះអង្គ មិនដឹងថាអាចម្កួតនោះវាឆ្កួតអ្វីទេ។ វាពិតជាមិនដឹងខ្យល់អីទាល់តែសោះ ថាឲ្យស្ដេចផែនដីខ្មែរមួយអង្គ ដែលមានឋានៈជាប្រមុខរដ្ឋនៃប្រទេសឯករាជ្យមួយ ទៅចូលរួមពិធីរបស់មនុស្សម្នាក់ដែលគ្រាន់តែជាចៅស្ដេចនោះដែរឬទេ? បើទោះបីជានោះជាពិធីរៀបការរបស់ឪពុកវីល្លៀម ក៏ព្រះមហាក្ស័ត្រិយ៍ខ្មែរ មិនអាចទៅចូលរួមដែរ វៀលែងតែជាពិធីរៀបការរបស់ ព្រះមហាក្ស័ត្រយានី អាលីហ្សាបែត តែប៉ុណ្ណោះ ដែលមានឋានៈជាប្រមុខរដ្ឋស្មើនឹងព្រះអង្គនោះ។ តើប្រធានាធិបតីចិន, អាមេរិក ។ល។ មានបានទៅចូលរួមពិធីរៀបការរបស់វីល្លៀម ដែរឬទេ? ម៉េចក៏អាកញ្ចាស់ អ៊ឹង ប៊ុនហៀង នឹងមិនគូរផង។
តាមពិតយើងគួរសរសើរពីព្រះរាជឥរិយាបទរបស់ព្រះអង្គវិញទេ ខណៈដែលព្រះអង្គមិនមានអ្វីនឹងត្រូវចូលរួមពិធីមនុស្សម្នាក់ ដែលត្រូវចាយប្រាក់ថវិកាជាតិសន្ធឹកសន្ធាប់ ហើយព្រះអង្គចំណាយពេលវេលានេះមកធ្វើការបម្រើជាតិ បម្រើកូនក្មួយមាមីងរបស់ព្រះអង្គនៅក្នុងប្រទេសនេះ។ ហេតុអ្វីបានជាមើលមិនឃើញនូវត្រង់ចំណុចដ៏ប្រពៃរបស់ទ្រង់នេះទៅវិញ ហើយបែជាបន្ទោសព្រះអង្គ គ្រាន់តែទ្រង់មិនទៅចូលរួមពិធីរៀបការរបស់ចៅស្ដេចនេះទៅវិញ?
វាពិតជាអាក្រក់អាក្រីណាស់ នៅពេលអាឆ្កួតមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃកំពុងរករឿងប្រជាជាតិខ្មែរ តាមរយៈដៃដ៏ស្មោគគ្រោករបស់វា។ ប្រជាជនខ្មែរនៅក្នុងប្រទេសពិតជាមិនយល់ស្រប និងប្រឆាំងដាច់ខាតចំពោះការប្រឆាំងបែបងងិតងងុលរបស់ពួកអានេះនឹងបរិវារ ហើយប្រាកដណាស់ ពួកអាអស់នេះ គ្មានថ្ងៃណាឈ្នះមេដឹកនាំបច្ចុប្បន្នទេ ខណៈដែលទង្វើរបស់វាអាក្រក់ជាងអ្នកដែលវាជេរថាអាក្រក់នោះទៅទៀតនោះ។ ទីបំផុតអាឆ្កួត ជាងគំនូសត្បាញអាយនឹង ពិតជាងាប់ដោយស្នាដៃវាខ្លួនឯង ចោលឆ្អឹងស្រុកគេមិនខាន៕






