jump to navigation

អា​ឆ្កួត អ៊ឹង ប៊ុនហៀង ថ្ងៃពុធ 4 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

វា​គួរ​ឲ្យ​អត់​ទ្រាំ​មិន​បាន​នៅ​ពេល​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អា​កញ្ចាស់​ចម្កួត​មួយ​នាម អ៊ឹង ប៊ុនហៀង ដែល​ជា​ប្រភេទ​មនុស្ស​ឆ្កួត​ដៃ​គូស​រូប​តែ​ផ្ដេស​ផ្ដាស​ប្រទេច​ផ្ដាសា​ថ្នាក់​ដឹក​នាំ​ខ្មែរ​នោះ។

ការ​ដែល​វា​នៅ​មិន​សុខ​គូស​រូប​ជេរ​ប្រទេច​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ បើ​ទោះ​ជា​គ្មាន​ទំនង​បែប​គ្មាន​មូល​ដ្ឋាន​នោះ​ក្ដី ក៏​ខ្ញុំ​មិន​សូវ​ប្រកាន់​មនុស្ស​ខួរ​ឡប់​បែប​នេះ​ទេ ប្រសិន​បើ​ធ្វើ​ទៅ​លើ​អ្នក​នយោបាយ តែ​អ្វី​ដែល​បង្ខំ​ចិត្ត​ឲ្យ​ខ្ញុំ​សរសេរ​ប្រកាស​ជេរ​វា​នៅ​ទី​នេះ គឺ​ខ្ញុំ​អត់​ទ្រាំ​មិន​បាន​ទៅ​នឹង​ទង្វើ​របស់​វា​ទាក់​ទង​នឹង​គំនូរ​ដែល​វា​បាន​គូរ​ប្រមាថ​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ ដែល​រាស្ត្រ​ទូទាំង​នគរ​គោរព​ស្រឡាញ់ លើក​លែង​តែ​វា​​ និង​គូ​កន​ប៉ុន្មាន​ក្បាល ដែល​ងាប់​ចោល​ឆ្អឹង​ឯ​ស្រុក​គេ​នោះ។

គ្រាន់​តែ​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ​មិន​ទៅ​ចូល​រួម​ពិធី​អភិសេក​របស់​អ្នក​អង្គ​ម្ចាស់ វីល្លៀម របស់​អង់គ្លេស​នោះ អា​ចម្កួត​ ប៊ុនហៀង នោះ​បាន​គូស​រូប​រហូត​ដល់​ទៅ​ពីរ​ជេរ​ប្រមាថ​ព្រះ​អង្គ មិន​ដឹង​ថា​អា​ចម្កួត​នោះ​វា​ឆ្កួត​អ្វី​ទេ។ វា​ពិត​ជា​មិន​ដឹង​ខ្យល់​អី​ទាល់​តែ​សោះ ថា​ឲ្យ​ស្ដេច​ផែន​ដី​ខ្មែរ​មួយ​អង្គ ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ឯករាជ្យ​មួយ ទៅ​ចូល​រួម​ពិធី​របស់​មនុស្ស​ម្នាក់​ដែល​គ្រាន់​តែ​ជា​ចៅ​ស្ដេច​នោះ​ដែរ​ឬ​ទេ? បើ​ទោះ​បី​ជា​នោះ​ជា​ពិធី​រៀប​ការ​របស់​ឪពុក​វីល្លៀម ក៏​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ មិន​អាច​ទៅ​ចូល​រួម​ដែរ វៀលែង​តែ​ជា​ពិធី​រៀបការ​របស់​ ព្រះ​មហាក្ស័ត្រយានី អាលីហ្សាបែត តែ​ប៉ុណ្ណោះ ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្មើ​នឹង​ព្រះ​អង្គ​នោះ។ តើ​ប្រធានាធិបតី​ចិន,​ អាមេរិក ។ល។ មាន​បាន​ទៅ​ចូល​រួម​ពិធី​រៀប​ការ​របស់​វីល្លៀម ដែរ​ឬ​ទេ? ម៉េច​ក៏​អា​កញ្ចាស់ អ៊ឹង ប៊ុនហៀង នឹង​មិន​គូរ​ផង។

តាម​ពិត​យើង​គួរ​សរសើរ​ពី​ព្រះ​រាជ​ឥរិយាបទ​របស់​ព្រះ​អង្គ​វិញ​ទេ ខណៈ​ដែល​ព្រះ​អង្គ​មិន​មាន​អ្វី​នឹង​ត្រូវ​ចូល​រួម​ពិធី​មនុស្ស​ម្នាក់ ដែល​ត្រូវ​ចាយ​ប្រាក់​ថវិកា​ជាតិ​សន្ធឹក​សន្ធាប់ ហើយ​ព្រះ​អង្គ​ចំណាយ​ពេល​វេលា​នេះ​មក​ធ្វើ​ការ​បម្រើ​ជាតិ បម្រើ​កូន​ក្មួយ​​មា​មីង​របស់​ព្រះ​អង្គ​នៅ​ក្នុង​ប្រទេស​នេះ។ ហេតុ​អ្វី​បាន​ជា​មើល​មិន​ឃើញ​នូវ​ត្រង់​ចំណុច​​ដ៏​ប្រពៃ​របស់​ទ្រង់​​នេះ​ទៅ​វិញ ហើយ​បែ​ជា​បន្ទោស​ព្រះ​អង្គ គ្រាន់​តែ​ទ្រង់​មិន​ទៅ​ចូល​រួម​ពិធី​រៀប​ការ​របស់​ចៅ​ស្ដេច​នេះ​ទៅ​វិញ?

វា​ពិត​ជា​អា​ក្រក់​អាក្រី​ណាស់ នៅ​ពេល​អា​ឆ្កួត​មួយ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កំពុង​រក​រឿង​ប្រជាជាតិ​ខ្មែរ តាម​រយៈ​ដៃ​ដ៏​ស្មោគ​គ្រោក​របស់​វា​។ ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​ពិត​ជា​មិន​យល់​ស្រប និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ប្រឆាំង​បែប​ងងិត​ងងុល​របស់​ពួក​អា​នេះ​នឹង​បរិវារ ហើយ​ប្រាកដ​ណាស់ ពួក​អា​អស់​នេះ គ្មាន​ថ្ងៃ​ណា​ឈ្នះ​មេ​ដឹក​នាំ​បច្ចុប្បន្ន​ទេ ខណៈ​ដែល​ទង្វើ​របស់​វា​អា​ក្រក់​ជាង​អ្នក​ដែល​វា​ជេរ​ថា​អាក្រក់​​នោះ​ទៅ​ទៀត​នោះ។ ទី​បំផុត​អា​ឆ្កួត​ ជាង​គំនូស​ត្បាញ​អាយ​នឹង ពិត​ជា​ងាប់​ដោយ​ស្នាដៃ​វា​ខ្លួន​ឯង ចោល​ឆ្អឹង​ស្រុក​គេ​មិន​ខាន៕

មតិ»

1. Sylyvann - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

Anh koamtror aeng a pheak…Anh troam neng a muoy neng laeng ban heuy… Anh kor ban khernh roup neng der del vea kou preah moha ksat mean make up heuy dak roup William knong the Time Magazine.. vea kou min men ter muoy té, roup vea jreun nas del promat preah moha ksat!!!! ber ngai na ban juop vear ptoal, anh jé vea morng ha!!!!

ហនុមាន - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

មើលអត់យល់តាហ្មង មេចមិនសសេរអងគ្លេសតាហ្មងរ៉ៅ ខ្មែរពាក់កណ្តាលអងគ្លេសពាក់កណ្តាលឯងឯណេះមើលចង់ឆ្កួត !

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

:D

2. Samady KS - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

កាច​មេះ ហង! កុំ​ជំទាល​ខ្លាំង​ពេក តិច​ៗ​បាន​ហើយ ហិ​ហិ

3. ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

ធ្ងន់ធ្ងរពេកទេដឹង?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

មិន​ទេ វា​ស្រាល​ពេក​ណាស់​សម្រាប់​មនុស្ស​ធុន​វា​នោះ ដែល​ជេរ​ប្រមាថ​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ខ្មែរ គឺ​អង្គ​ព្រះ​មហាក្ស័ត្រិយ៍ ដែល​ត្រូវ​បាន​ប្រជាជន​សក្ការៈ និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ទង្វើ​របស់​វា​សម​នឹង​កាត់​ក្បាល​ព្យួរ​ឲ្យ​ឆ្កែ​ស៊ី​បាន​ទើប​ស័ក្ដិសម។

4. lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

ខ្ញុំ​មិន​ដែល​ស្គាល់​អ៊ឹង​ ប៊ុន​ហៀង​ ហើយ​ក៏​មិន​ដែល​ឃើញ​រូប​ដែល​គូរ​ដោយ​គាត់​ដែរ​។​ មិន​ដឹង​ថា​វា​ធ្ងន់​ធ្ងរ​ប៉ុណ្ណា​ទេ​ តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ខ្ញុំ​មិន​យល់​ថា​ការ​ជេរ​ប្រមាថ​គេ​ដោយ​ចំ​ៗ​បែប​នេះ​ជា​ការ​ប្រពៃ​ទេ​។ យើង​អាច​សម្តែង​ការ​មិន​ពេញ​ចិត្ត​ តែ​ក៏​មិន​គួរ​ហៅ​ដោយ​ជេរ​ប្រមាថ​ដែរ វា​ជា​សេចក្តី​ថ្លៃ​ថ្នូរ​មួយ​​ ព្រោះ​គេ​មាន​កិត្តិយស​របស់​គេ​។ គ្រាន់​តែ​ចង់​រំ​ងាប់​អារម្មណ៍​បង​ ហើយ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ សុំទោស​។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

វា​ជា​មនុស្ស​ដែល​គ្មាន​ឋានៈ​អ្វី​ក្នុង​សង្គម​ខ្មែរ​ទេ​ហើយ​ក៏​មិន​ដឹង​ថា​ជា​ខ្មែរ​ឬ​អត់ ហើយ​ពិត​ណាស់​គ្មាន​សេចក្ដី​ថ្លៃ​ថ្នូរ​ជា​មនុស្ស​ខ្មែរ​ទេ។ ខ្ញុំ​ដាក់​ប្រកាស​ប្រមាថ​វា​ចំ​ៗ​បែប​នេះ ឡាវ័ន យល់​ថា​មិន​ប្រពៃ ចុះ​បើ​វា​ម្ង៉ៃ​ៗ​គូរ​រូប​ជេរ​ប្រមាថ​អង្គ​ព្រះ​មហាក្ស័ត្រិយ៍​ចំ​ៗ​នោះ ឡាវ័ន ថា​យ៉ាង​ម៉េច​ដែរ? ប្រពៃ​ឬ? មិន​បាច់​មក​ចង់​រំងាប់​អារម្មណ៍​ខ្ញុំ​ទេ សូម​ទៅ​រំងាប់​អារម្មណ៍​អាមួយ​ហ្នុង​ចុះ វា​ម៉្ងៃ​ៗ​ទេ ដែល​អង្គុយ​ប្រមាថ​គេ​នោះ។ បើ​ឡាវ័ន​ មិន​ដឹង​អី​ទេ សូម​កុំ​មក​បញ្ចេញ​យោបល់​បន្ទោស​ម្ខាង​ណេះ​អី។

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

ខ្ញុំ​មិន​បាន​ថា​គាត់​ត្រូវ​ ឬ​ទង្វើ​គាត់​ប្រពៃ​នោះ​ទេ​ ហើយ​ក៏​មិន​​ចង់​វិភាគ​​ពី​គាត់​ដែរ​ ព្រោះ​មិន​ដែល​ស្គាល់​គាត់​ ហើយ​មិន​ទាន់​បាន​ឃើញ​គំនូរ​ទាំង​​នោះ​ផង​ មិន​ដឹង​ជា​មាន​រូប​រាង​យ៉ាង​ម៉េច​ នឹង​សរសេរ​ថា​ម៉េច​ផង​។ មិន​ចង់​យក​បង​ទៅ​ប្រៀប​ធៀប​នឹង​គេ​ម្នាក់​នោះ​ទេ​ គ្រាន់​តែ​បញ្ចេញ​មតិ​ជា​ទូទៅ​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​មិន​គួរ​ជេរ​នរណា​ម្នាក់​ដោយ​ចំហរ​និង​ត្រង់​ៗ​បែប​នោះ​ដែរ​។​ នេះ​គ្រាន់​តែ​ជា​មតិ​ បើ​បង​ចង់​បាន​តែ​មតិ​ដែល​ចាក់​ខ្សែ​តាម​ ឬ​ហៃ​អើ​តាម​​គេ​ លុប​ចោល​មតិ​ខ្ញុំ​ក៏​បាន​។

5. David - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

ខឹងខូចខឹងខាត ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

មតិ​របស់​លោក មិន​មែន​ជា​មតិ​មុន​គេ​នោះ​ទេ…

David - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

មតិខ្ញុំជាមតិទី២ បន្ទាប់​ Sylyvann ។ តែក្រោយមកត្រូវបាត់​ទៅវិញ ជំនួសដោយ ក្មេងស្រែ (លំដាប់ទី ២) ។ អត់ចង់តវ៉ាអីទេ តែអ្វី​ដែល​និយាយនោះមិនជាធ្ងន់ទេ ឬមិនបានគាំទ្រទស្សនៈម្ចាស់​ប្លក់​ ។ ទទួលមតិរិះគន់អ្នកក្រៅខ្លះផងទៅ កុំចាំបាច់តែក្រុមបាន​ទទួល ។

6. ក្មេងទំនើង - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

តើ ជាមហាក្សត្រ ឬមហាក្សត្រីយ៍?

7. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

នេះគេមិនហៅថាជេរទេ! គេហៅថា ប៉ាចោរតែម្រ៉ង!

តែយ៉ាងណាក៏ដោយ សូមសរសើរលោកម្ចាស់ប្លុកដែល ប៉ាចោរបានល្អ នឹងចំសាច់រឿងដែលសមតែប៉ាចោរមែន!

8. កូនប្រសារខ្មោច - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

នេះជាសិទ្ធរបស់អ្នកគូរនៅក្រៅប្រទេស ដែលគេមានសិទ្ធក្នុងការគូររិះគន់
នូវទំង្វើរអ្វីមួយដែលអ្នកដឺកនាំឆ្កួតលីលា មិនដឹងខ្យល់តាមតែខ្សែញ័ាក់ ដូច
អាយ៉ង​ ទោះជាគ្មានឋានះអ្វីក៏ដោយ គាត់គ្មានដៃប្រឡាក់ឈាមខ្មែរដូច
អ្នកក្នុងចំណោមរដ្ឌដឹកនាំសព្វថ្ងៃនេះទេ ស្រុកគេមានសិទ្ធក្នុងការរិះគន់
មិនមែនដូចស្រុកខ្មែរបិទសិទ្ធគ្រប់បែបយ៉ាងនោះទេ ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

សិទ្ធិ​ឆ្កួត​ឡប់

សៅ ផល​រាសីហ៍ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

និយាយ​ដូច​ជា​មិន​ត្រូវ​សោះ!

9. namvando - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

តើអ្នកណាទៅ ជា អ៊ឹង ប៊ុនហៀង

10. ភីណាត់ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

បើយោងតាម ប្លុក កំណត់សុភ័ក្ត្រ
អ៊ឹង ប៊ុនហៀង គឺអាឆ្គួតនឹងឯង… :mrgreen:

11. សៅ ផល​រាសីហ៍ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

ខ្ញុំ​មិន​ស្គាល់​អា​ហ្នឹង​ទេ តែ​បើ​វា​ធ្វើ​អញ្ជឹង​មែន​វា​ជា​ឆ្កែ​ហើយ! មិន​បាច់​និយាយ​ច្រើន​ទេ គឺ​ឆ្កែ​តែ​ម្តង! :D

12. អ្នកដំនើរ - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2011

ចុម នៅនេះនិយាយខ្លាំងៗម៉េះ? អ្នកចេះដឹងនិយាយគ្នា?

13. កុកស - ថ្ងៃ សុក្រ 6 ខែ​ឧសភា 2011

រូបត្លុកនយោបាយមាននៅវេបសាយ http://sacrava.blogspot.com

14. ស៊ីណា - ថ្ងៃ សុក្រ 6 ខែ​ឧសភា 2011

គួរតែដាក់រូបឲមើល ឬ តំណរភ្ជាប់ បើមានតែអត្ថបទទទេចឹងដូចជាមិនយល់ រកតែជួយខឹង ក៏ខឹងមិនកើតដែរ !!

សុភ័ក្ត្រ - ថ្ងៃ សុក្រ 6 ខែ​ឧសភា 2011

វា​គូរ​សាហាវ​ពេក ដែល​ខ្ញុំ​មិន​អាច​ដាក់​បាន

15. pisitnseiha - ថ្ងៃ សុក្រ 6 ខែ​ឧសភា 2011

ឃើញរូបហ្នឹងហើយ វាពិតណាស់ដែលមើលងាយដល់ចេស្ដារបស់ស្ដេចយើង!

16. វ៉ាន់ដែន - ថ្ងៃ ចន្ទ 9 ខែ​ឧសភា 2011

យកល្អសូមចែករាំលែករូបត្លុកឲមហាជនបានមើលផង។

17. រតនះ - ថ្ងៃពុធ 2 ខែវិច្ឆិកា 2011

វានេះ ស្រដឿងពួកអាក្រុមមួយនោះ ពួកវាធ្វើឡើងរបៀបគ្រាសកន្លង ពួកវាមិនមានការអប់រំតាមរបៀបជា ខ្មែរ រឺព្រះពុទ្ឋសាសនាទេ ពួកវាមួយ​ថ្ងែៗគិតថាវាអស្ចារ្យណាស់ គឺអស្ចារ្យបែបឡប់ឆ្គួត……ក្រុមពួកវា ជេរប្រមាថ ជាតិ​ សាសនា ព្រះមហាក្សត្រ ……ពួកវាទាំងនោះបែបជាត្មិល អត់សាសនាហើយមើលទៅ ។​ យូរៗដាក់វាម្តងទៅបង គេគាំទ្រ​ម៉ាប្រទេស មានតែក្រុមមួយអាចម៌ចែ វាហ្មឹងដែល​មើលស្រាល ជាតិ​ សាសនា ព្រះមហាក្សត្រ និយាយទៅពួកអានេះជាពួកក្បត់ជាតិ​៕

18. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] មក​ដល់​ខនកែន ស្រុក​ថៃ, អា​ឆ្កួត អ៊ឹង ប៊ុនហៀង, កំពឹស​ចៀន​ប្រុយណេ, ຢູ່ເມືອງລາວ [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers