ចំណតរថយន្តក្រុងនៅប្រុយណេ ថ្ងៃពុធ 11 ខែឧសភា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.6 comments
នៅឯទីក្រុងបានដារ សេរី បេហ្កាវាន របស់ប្រទេសប្រុយណេ ដូចលោកអ្នកធ្លាប់បានអានប្រកាសជាច្រើនរបស់ខ្ញុំទាក់ទងនឹងប្រទេសនេះហើយ គឺថាការធ្វើដំណើរភាគច្រើនរបស់ប្រជាជនក្រុងនេះគឺតាមរថយន្តផ្ទាល់ខ្លួន និងមិនមានតាក់ស៊ីទេ តែសេវាសាធារណៈមួយដែលមាននៅក្នុងនេះ គឺរថយន្តក្រុង។
រថយន្តក្រុងរបស់ទីក្រុងនេះមិនធំដូចនៅប្រទេសនានាទេ គឺប្រមាណទំហំរថយន្ត១២កៅអីស្រុកយើងនឹងដែរ។ ការធ្វើដំណើរគេមិនគិតចម្ងាយទេ គឺគិតដង ដោយមួយដងមួយដុល្លារប្រុយណេ (ប្រមាណ៣៣០០រៀល)។
បើពិនិត្យមើលទៅការធ្វើដំណើរតាមរថយន្តក្រុងនៅប្រទេសនេះក៏មានភាពពេញនិយមដែរ តាមរយៈខ្សែរត់ជាច្រើនខ្វាត់ខ្វែងទំនងគ្រាន់បើ។ បើមើលពីស្ថានភាពចំណតរថយន្តក្រុងនេះមើលទៅក៏មិនជាថ្មីស្អាតណាស់ណាទេ តែល្អត្រង់ចំណុចមួយគឺថាមិនមានសំរាមទេ៕

ចំណតរថយន្តក្រុងនៅប្រុយណេ

ចំណតរថយន្តក្រុងនៅប្រុយណេ

ផែនទីផ្លូវធ្វើដំណើររបស់រថយន្តក្រុង

រូបភាពរថយន្តក្រុងរបស់ប្រុយណេ
___________________________________________________
អានបន្ថែម៖
១. ទៅលេងប្រុយណេ
២. ចរាចរណ៍នៅប្រុយណេ
៣. រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ
៤. ស្លាកសញ្ញា និងប៉ាយឃោសនានានានៅប្រុយណេ






