រើផ្ទះ ថ្ងៃ ចន្ទ 16 ខែឧសភា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.trackback
កាលពីព្រឹកថ្ងៃសៅរ៍ (១៤ ឧសភា ២០១១) នេះ រវល់ពេញមួយថ្ងៃ ដ្បិតត្រូវរើកន្លែងស្នាក់នៅមកនៅផ្ទះជួលប្រចាំវិញ។ រយៈពេលសប្ដាហ៍កន្លងទៅនេះ គឺស្នាក់នៅបន្ទប់ដែលកន្លែងធ្វើការផ្ដល់ឲ្យស្នាក់នៅដោយឥតគិតប្រាក់សម្រាប់បុគ្គលិកថ្មី ទម្រាំរកកន្លែងថ្នាក់នៅដោយខ្លួនឯងបាន។
តាមពិតទៅទម្រាំតែរកកន្លែងស្នាក់នៅបានក៏មិនស្រួលដែរ រាល់អាផារ៍តមេនត៍នានានៅទីនេះ ភាគច្រើនគឺពេញប្រៀបទាំងអស់ ព្រោះក៏ជិតដល់ពេលដែលកូនសិស្សចូលកងផងទៀត។ ចំណែកឯតម្លៃវិញក៏មិនថោកដែរ គឺប្រហាក់ប្រហែលនឹងក្រុងបាងកកដែរនឹង នរណាថាតាមខេត្តថោកនោះ ច្រឡំហើយ។
សម្រាប់ផ្ទះ ឬអាផារ៍តមេនត៍ (ទីនេះគេហៅដូច្នេះ) ដែលខ្ញុំជួលស្នាក់អាស្រ័យនេះ ស្ថិតនៅឆ្ងាយពីកន្លែងធ្វើការបន្តិច ចឹងទេរៀងពិបាកណាស់ ត្រូវមានយានជំនិះទើបបាន។ តែមើលទៅនៅមិនបានយូរទេដឹង សង្ស័យខែក្រោយដាក់មេប្រូច ទីមួយដោយសារឆ្ងាយ និងគ្មានជណ្ដើរយន្តទៀត ហើយខ្ញុំឯណេះក៏នៅជាន់លើគេបំផុតទៅទៀត គឺជាន់ទី៥ ចុះឡើងដល់ក។
ហេតុផលដែលខ្ញុំជ្រើសទីនេះ ព្រោះថាទីនេះងាយស្រួលដោយម្ចាស់គេមិនទាមទារឲ្យធ្វើកិច្ចសន្យាជួល ដែលការពិតគ្រប់កន្លែងស្នាក់អាស្រ័យទាំងអស់គឺត្រូវធ្វើកិច្ចសន្យាជួលរហូតដល់ទៅ៦ខែឯណុះទើបគេជួលឲ្យ ចឹងទេស្រួលៗមិនស្រួលបានមួយខែដាក់មេប្រូចបាន ហេហេ…។
ផ្ទះដែលខ្ញុំជួលស្នាក់នេះឈ្មោះថា សិរីរស្មិ៍ (ថៃ៖ สิรีรัศมิ์) ដោយក្នុងបន្ទប់មួយតម្លៃ៤.០០០បាទ ក្នុងមួយខែ ឬប្រមាណ ៥០០.០០០រៀល ប្រកបទៅដោយទូរទស្សន៍, ទូរទឹកកក, អ៊ីនធ័រណេត ព្រម (ខ្សែ) និងតុ ទូ កៅអី ដូចក្នុងរូបខាងក្រោម៕

បន្ទប់ថ្មី

បន្ទប់ថ្មីដែលបានផ្លាស់មកនៅ

បន្ទប់ថ្មីដែលបានផ្លាស់មកនៅ

អាផារ៍តមេនត៍ថ្មី ដែលខ្ញុំផ្លាស់មកនៅ មើលពីក្រៅ
______________________________________________________
អានផងដែរ៖
១. មកដល់ខនកែន ស្រុកថៃ
២. លាក្រុងកម្ពុជា
៣. រើផ្ទះ
៤. រើផ្ទះរើសម្បែង
៥. ទិញរុក្ខ និងបុប្ផជាតិបៃតង







ប្ដូរពីបន្ទប់នៅកន្លែងធ្វើការទៅនៅក្នុង សេតវិមាន
ហាហា… ចឹងមែនមានទៅស្អី
សេតវិមានរបល់ហ៎ស្អី ម៉ាង៉ៃៗចុះជណ្ដើរឡើងស្វិតអស់ហើយ
[...] ៥. ផ្ទះថ្មីខ្ញុំ ៦. រើផ្ទះ LikeBe the first to like this [...]
[...] រើផ្ទះ « -:- កំណត់ហេតុសុភ័ក្ត្រ -:- – ថ្ងៃ ចន្ទ 16 ខែឧសភា [...]
[...] ៤. រើផ្ទះ Like9 bloggers like this [...]
បន្ទប់ធំអញ្ចឹងរកអ្នកកំដរម្នាក់ទៅ កុំអោយអផ្សុក
រើទៀតហើយ!
[...] ឯបន្ទប់ជួល ដើម្បីឲ្យស្រឡះភ្នែក [...]