រតនភណ្ឌទាំង២០របស់ព្រះរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ 30 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.3 comments
យាងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញ អាគារ និងតំបន់ចំនួន២០ដែលមានលក្ខណៈវប្បធម៌ និងសំណង់បុរាណ ទាំងបែបខ្មែរ និងកេរតំណែលបារាំង ត្រូវបានចាត់ទុកថាជារតនភណ្ឌនៃក្រុងភ្នំពេញ។ រតនភណ្ឌទាំង២០នោះ មានដូចតទៅ៖
- ក្រុមប្រឹក្សាអភិវ្ឍន៍កម្ពុជា
- តុលាការកំពូល
- វិមានឯករាជ្យ(រតនៈភ័ណ្ឌ)
- សួនច្បារវិមានឯករាជ្យ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងយុត្តិធម៌
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បណ្ណាល័យជាតិ
- សារមន្ទីរជាតិ(រតនៈភ័ណ្ឌ)
- រតនាគារជាតិ
- មហាវិថីព្រះនរោត្តម
- សាលារាជធានីភ្នំពេញ
- ព្រះបរមរាជវាំង (រតនៈភ័ណ្ឌ)
- រម្មណីយដ្ឋានវត្តភ្នំ
- ស្ថានីយរាជាយស្ម័យយាន្ត
- អគារយូនេស្កូ(រតនៈភ័ណ្ឌ)
- ផ្សារធំថ្មី(រតនៈភ័ណ្ឌ)
- ស្នាក់ការក្រុមហ៊ុនឯកជន(រតនៈភ័ណ្ឌ)
- សណ្ឋាគារឡឺរ៉ូយ៉ាល់
- គេហដ្ឋានឯកជន (រតនៈភ័ណ្ឌ)
ស្ទង់មតិ៖ គណៈបក្សណានឹងឈ្នះឆ្នោតនៅប្រទេសថៃ ថ្ងៃពុធ 29 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in ស្ទង់មតិ, ภาษาไทย.7 comments
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០១១ នេះ នៅប្រទេសថៃ នឹងមានការរៀបចំបោះឆ្នោតជាសាកល ដើម្បីរើសរដ្ឋាភិបាលថ្មី។ មានគណៈបក្សធំៗតែពីរប៉ុណ្ណោះដែលគេមើលឃើញថាកំពុងនាំមុខ និងមានប្រជាជនគាំទ្រប្រកៀកៗគ្នា គឺគណៈបក្ស ភឿថៃ (ថៃ៖ พรรคเพื่อไทย) ដែលគាំទ្រដោយពួកក្រុមអាវក្រហម និងគណៈបក្ស ប្រជាធិបតេយ្យ (ថៃ៖ พรรคประชาธิปัตย์) ដែលដឹកនាំប្រទេសបច្ចុប្បន្ន។
សម្រាប់លោកអ្នក តើអ្នកគិតថាគណៈបក្សទាំងពីរនេះមួយណានឹងទទួលបានជ័យជម្នះនាពេលបោះឆ្នោតខាងមុខនេះ។ សូមធ្វើការបោះឆ្នោតស្ទង់មតិនៅទីនេះដោយការវិភាគផ្ទាល់ខ្លួនអ្នក ដើម្បីទទួលបានការចម្លើយល្អបំផុត។
**សូមបញ្ជាក់ថាមិនមែនឲ្យលោកអ្នកបោះឆ្នោតរើសគណៈបក្សនោះទេ។ សូមអរគុណ៕



_______________________________________________
អានផងដែរ៖
១. នយោបាយថៃ៖ នរណាថាគ្រាន់បើជាងខ្មែរ?
២. ផ្ដើមហើយការបោះឆ្នោតនៅប្រទេសថៃ
៣. បក្សភឿថៃ ឈ្នះឆ្នោតនៅប្រទេសថៃ
៤. អភិសិទ្ធិ ចិត្តសឿងលេងល្ខោនចុះចេញពីប្រធានបក្ស
៥. ទំនាក់ទំនងខ្មែរថៃនឹងប្រសើរឡើង(?)
អនុស្សាវរីយ៍រង្វង់មូលនាងគង្ហីង ថ្ងៃ អង្គារ 28 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.7 comments

______________________________________________________
អានផងដែរ៖
១. និយាយមិនទាន់ផុតមាត់ផង នាងគង្ហីងត្រូវគេដកទៅបាត់
២. អនិច្ចានាងគង្ហីង
“បើចិត្តកូនប្រុសមែន សូមអភិសិទ្ធិ សរសេរសំបុត្រផ្លូវការលាលែងចេញពីយូណេស្កូ ស្អែកនេះផង…” ហ៊ុន សែន ថ្ងៃ ចន្ទ 27 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះវិហារ, វីដេអូ, អំពីស្រុកខ្មែរ.12 comments
បើចិត្តកូនប្រុសមែន សូមអភិសិទ្ធិ សរសេរសំបុត្រផ្លូវការលាលែងចេញពីយូណេស្កូ ស្អែកនេះផង…
នេះជាពាក្យផ្ដែផ្ដាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាជូនទៅនាយករដ្ឋមន្ត្រីថៃ នាយ អភិសិទ្ធិ វេជ្ជាជីវៈ បន្ទាប់ពីប្រទេសថៃបានប្រកាសដកខ្លួនចេញពីភាគីអនុសញ្ញាបេតិកភណ្ឌពិភពលោក និងអង្គការយូណេស្កូ ក្រោយពេលដែលបរាជ័យយ៉ាងអាម៉ាសនៅទីក្រុងប៉ារីសរួចមក។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីមួយកាលពីព្រឹកមិញនេះ (២៧ មិថុនា ២០១១) ក្នុងពិធីប្រគេនប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិត គរុសមណនិស្សិត គរុនិស្សិត គរុសមណសិស្ស គរុសិស្ស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
សូមអញ្ជើញទស្សនាប្រសាសន៍ទាំងស្រុងរបស់សម្ដេចដូចតទៅ៖ ចុចទីនេះ

_______________________________________________
អានផងដែរ៖
១. ព័ត៌មានក្ដៅ៖ កម្ពុជាទទួលជោគជ័យថ្មីទៀតក្នុងរឿងព្រះវិហារ
២. មេទ័ព ភូមិភាគ១សៀម ប្រតិកម្មនឹង ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន
៣. Abhisit: រដ្ឋាភិបាលក្រោយ នឹងធ្វើការសម្រេច លើអនុសញ្ញាបេតិកភណ្ឌ ពិភពលោក
៤. អាប់ភិស៊ីត រិៈគន់សម្តេច ហ៊ុន សែន ជ្រៀតជ្រែក រឿងផ្ទៃក្នុងសៀម
៥. លិខិតរបស់ លោកស្រី អគ្គនាយិការអង្គការ យូណេស្តូផ្ញើជូន លោក អាប់ភិស៊ីត
៦. យោធាថៃបដិសេធព័ត៌មានដែលថាថៃនឹងវ៉ៃកម្ពុជានៅថ្ងៃ១កក្កដា
៧. TCCU : ជម្លោះក្នុង អនុសញ្ញាបេតិកភណ្ឌ ពិភពលោក គំរាមកំហែងដល់ សហគមន៍ សេដ្ឋកិច្ចអាស៊ាន
ទៅលេងទំនប់ទឹកឧបលរ័តន៍ ថ្ងៃ អាទិត្យ 26 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.2 comments
ពេញមួយថ្ងៃសៅរ៍ ចុងសប្ដាហ៍ម្សិលមិញនេះ (២៥ មិថុនា ២០១១) ខ្ញុំរួមនិងមិត្ររួមការងារបានចំណាយពេលពេញមួយថ្ងៃជួលតាក់ស៊ីជិះដើរលេងកន្លែងកម្សាន្តនានារបស់ខេត្តខនកែន។ ថ្ងៃនេះអាកាសធាតុមិនអំណោយផលសោះ ចាប់តាំងពីពួកយើងចេញពីកន្លែងស្នាក់នៅ ប្រមាណម៉ោង១១ និង៣០នាទីមក ព្រះភិរុណបានបង្អុលរហូតពេញមួយថ្ងៃរហូតដល់រាត្រីតែម្ដង។
ពេញមួយថ្ងៃនេះការដើរលេងរបស់យើងនោះ ពួកយើងបានទៅកន្លែងជាច្រើនរួមមានទំនប់ទឹកឧបលរ័តន៍ (ថៃ៖ เขือนอุบลรัตน์), ភូមិពស់, និងវត្តខាមកែន ជាដើម។ ជាដំបូងនេះ ខ្ញុំសូមណែនាំឲ្យស្គាល់ពីទំនប់ទឹកឧបលរ័តន៍។
នេះជាលើកទីមួយរបស់ខ្ញុំហើយដែលបានមកឃើញទំនប់ទឹកដ៏ធំអស្ចារ្យបែបនេះ។ ពិតជាធំអស្ចារ្យមែនបងប្អូន ទំនប់ទឹកដែលបម្រើឲ្យអគ្គីសនី (?) នេះមើលទៅដូចជាសមុទ្ទកណ្ដាលទីព្រៃភ្នំដូច្នោះដែរ។ ដោយស្ថិតនៅលើចង្កេះភ្នំ ទំនប់ទឹកនេះមើលទៅមានលំអទៅដោយផ្ទាំងសិលានានា និងមានកន្លែងកម្សាន្តមិនចាញ់មាត់សមុទ្ទទេ។
ពួកយើងបានចំណាយពេលវេលាដោយចូលទៅច្រកម្ខាងនៃទំនប់ទឹក (ថ្លៃសំបុត្រសម្រាប់រថយន្តមួយគ្រឿងតែ៣០បាត ឬប្រមាណ៤០០០រៀលប៉ុណ្ណោះ ដោយមិនគិតចំនួនមនុស្ស) ទស្សនាទំនប់ទឹក ជាមួយនឹងគ្រាប់ភ្លៀង, ព្រមខ្យល់យ៉ាងខ្លាំង ធ្វើឲ្យត្រជាក់ និងរងាមែនទែន។ បន្ទាប់មកត្រូវធ្វើដំណើរត្រឡប់មកវិញ ឆ្ពោះវៀងភ្នំ (ប្រមាណ១០ទៅ១៥គីឡូម៉ែត្រ) មកម្ខាងទៀតដើម្បីមកទទួលទានអាហារថ្ងៃត្រង់ ជាមួយនឹងត្រីអាំងប្រឡាក់អំបិលយ៉ាងឆ្ងាញ់ពិសេស។
ដោយសារអាកាធាតុមិនអំណោយផល (ភ្លៀង) ខ្ញុំមិនបានថតរូបច្រើនទេ សង្ឃឹមទៅលេងកម្សាន្តម្ដងទៀតពេលថ្ងៃរះ ប្រាកដជាស្អាតសម្បើមណាស់។ សូមរង់ចាំអានអត្ថបទបន្តទៀត។
រូបភាពមួយចំនួននៃទំនប់ទឹកឧបលរ័តន៍

ទិដ្ឋភាពនៃទំបន់ទឹក

ទិដ្ឋភាពនៃទំបន់ទឹក

សមុទ្ទទឹកសាប

ឧទ្យានជាតិ ភូកៅ-ភូផានខាំ (อุทยานแห่งชาติ ภูเก้า-ภูพานคำ) ដែលនៅម្ខាងនៃទំនប់ទឹក

កន្លែងកម្សាន្តក្នុងទឹក

សាលាឆទានខូចបាក់បែក

ឯជ្រុងម្ខាងទៀតនៃទំនប់ទឹក
_______________________________________________________
អានផងដែរ៖
១. ទៅលេងហ្នងខាយ
ព័ត៌មានក្ដៅ៖ កម្ពុជាទទួលជោគជ័យថ្មីទៀតក្នុងរឿងព្រះវិហារ ថ្ងៃ សៅរ៍ 25 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះវិហារ.12 comments
តាមព័ត៌មានពីទូរទស្សន៍ថៃអម្បាញ់មិញនេះ (យប់ថ្ងៃ២៥ មិថុនា ២០១១) នាយ សុវិទ្យ គុណកិត្តិ (ថៃ៖ สุวิทย์ คุณกิตติ) រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានដាក់ពាក្យលាលែងរបស់ប្រទេសថៃចេញពីសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងអនុសញ្ញាបេតិកភណ្ឌពិភពលោកហើយ បន្ទាប់ព្យាយាមរារាំងយូណេស្ដូ មិនឲ្យទទួលយកផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ដែលបានស្នើឡើងដោយកម្ពុជានោះ។
-
សុវិទ្យ លើកនេះស្អុយមុខត្រឡប់មកថៃវិញមុនកាលកំណត់
ខុសពីកាលមួយឆ្នាំមុនដែលអ្នកតំណាងថៃនាយ សុវិទ្យ បានទៅឡាំប៉ា មិនឲ្យមានការពិភាក្សាផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារបានជោគជ័យនោះ និងមកប្រទេសថៃវិញទាំងមុខរីកដូចនំប៉័ងត្រូវទឹកនោះ ឆ្នាំនេះតាមព័ត៌មាននានាថា គណៈប្រតិភូថៃដែលមានរូបលោកជាប្រធានក្រុម នឹងត្រឡប់មកប្រទេសថៃវិញមុនកាលកំណត់ បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស និងដកខ្លួនចេញពីសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក និងអនុសញ្ញាបេតិកភណ្ឌពិភពលោកមក។
អានព័ត៌មានទាក់ទងនឹងជ័យជម្នះកម្ពុជានាគ្រានេះ
- លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ថ្លែងការណ៍ពីជោគជ័យនៅយូណេស្កូជូនជនរួមជាតិកម្ពុជា
- មន្ត្រីយូណេស្កូស្តីឱ្យថៃយ៉ាងខ្លាំងចំពោះការដកខ្លួនថយចេញពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
- ស៊ូវីតរិះគន់យូណេស្កូ យូណេស្កូរិះគន់គណៈប្រតិភូថៃ
- បណ្តាបញ្ញវន្តថៃបន្ទោសរដ្ឋាភិបាលអាប់ភិស៊ីត
- “ បើចិត្តកូនប្រុសមែន សូមអភិសិទ្ធិ សរសេរសំបុត្រផ្លូវការលាលែងចេញពីយូណេស្កូ ស្អែកនេះផង…” ហ៊ុន សែន
- បទវិចារណកថា : ការបរាជ័យដ៏អាម៉ាស់ជាថ្មីទៀតរបស់សៀមនៅលើឆាកអន្តរជាតិ
- ថៃចោទថាកម្ពុជាបង្កើនកម្លាំងទ័ពតាមព្រំដែននៅខេត្តស៊ូរិន្ទ
- មេទ័ពថៃប្រាប់អោយទាហានតាមព្រំដែនត្រៀមនិងសរសើរស៊ូវីត
- កម្ពុជា ទទួលជោគជ័យ នៅទីក្រុងប៉ារីស ក្នុងសម័យប្រជុំ លើកទី៣៥ របស់ គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក
- កម្ពុជាទទួលជ័យជំនៈទាំងស្រុងនៅឯកិច្ចប្រជុំក្រុងប៉ារីស ថៃដើរចេញពីអង្គប្រជុំ
- ទស្សនៈជុំវិញ ការលាឈប់ ពីសមាជិកភាព របស់ខ្លួនចេញពី អនុសញ្ញាបេតិកភណ្ឌ ពិភពលោក និងគណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក
- ថៃដាក់ លិខិតលា ឈប់ពីសមាជិក អង្គការ យូណេស្កូ
គណៈប្រតិភូដ៏អស្ចារ្យនៃកម្ពុជាកំពុងមានមោទនភាពចំពោះជោគជ័យដ៏ធំធេងសម្រាប់មាតុភូមិ
___________________________________________________________
អានផងដែរ៖
១. សុវិទ្យ មកវិញជាវីរបុរសប្រកាសពីជោគជ័យអស្ចារ្យ
២. “ បើចិត្តកូនប្រុសមែន សូមអភិសិទ្ធិ សរសេរសំបុត្រផ្លូវការលាលែងចេញពីយូណេស្កូ ស្អែកនេះផង…” ហ៊ុន សែន
តាំងពិព័រណ៍រថយន្តនៅសេនត្រាល់ផ្លាស្សា ខនកែន ថ្ងៃ សុក្រ 24 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.4 comments
កាលពីថ្ងៃសៅរ៍ (១៨ មិថុនា ២០១១) កន្លងទៅនេះ ខ្ញុំបានទៅលេងសេនត្រាល់ផ្លាស្សា ខនកែន ដែលជាផ្សារទំនើបធំបំផុតរបស់ខេត្តខនកែន និងឃើញមានការដាក់តាំងពិព័រណ៍ និងលក់រថយន្តស៊េរីថ្មីៗ ទំនើបៗដល់កហើយ ឃើញហើយស្រក់ទឹកមាត់ ចង់អង្គុយបើក និងក្លាយជាម្ចាស់ ហេហេ… ចែករូបថតគ្នាមើលស្រក់ទឹកមាត់។

មើលរថយន្តដែលគេដាក់តាំងពីជាន់លើមក

ឡូយៗអស់ស្ទះ

ប្រភេទរថយន្តកីឡា

សុទ្ធតែឡូយៗ

អាមួយនេះពេញនិយមណាស់

អានេះក៏មិនអន់
_________________________________________________
អានផងដែរ៖
១. រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ






