កំពង់អាយេរ៍ ថ្ងៃព្រហស្បតិ៍ 9 ខែមិថុនា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
កាលពីទៅលេងប្រទេសប្រុយណេ នាខែកុម្ភៈកន្លងទៅនេះ កន្លែងដែលខ្ញុំបានទៅទស្សនា មួយសំខាន់ទៀតរបស់ទីក្រុង បានដារ សេរី បេហ្កាវាន នោះគឺកំពង់អាយេរ៍ (ម៉ាឡេ៖ Kampong Ayer)។ កំពង់អាយេរ៍ តាមពិតទៅគឺជាភូមិផ្ទះទឹក ដែលប្រជារាស្ត្រប្រុយណេ នាំគ្នារស់នៅលើទឹកតាមផ្ទះឈើ យ៉ាងមានរបៀបរបប និងមានជីវភាពធូរធារផងទៀត។
មានប្រជាជនប្រមាណ៣៩.០០០នាក់រស់នៅ និងប្រកបអាជីពលើកំពង់អាយេរ៍នេះ ហើយអ្វីដែលគួរឲ្យកោតសសើរនោះគឺថា កំពង់អាយេរ៍ ប្រៀបបាននឹងទីក្រុងទឹកមួយទៅហើយ ដែលមានគ្រប់បែបសព្វយ៉ាង តាំងពីសាលារៀន អាគាររដ្ឋបាល តម្រួត ស្ថានីយ៍អគ្គីភ័យ។ល។
កំពង់អាយេរ៍ គឺជាកន្លែងទេសចរណ៍មួយដ៏សំខាន់ដែររបស់ប្រទេសប្រុយណេ គេអាចទៅបានតាមរយៈការជួលទូកជិះកម្សាន្ត និងចូលលេងផ្ទះប្រជាជនប្រុយណេ ដែលនៅទីនោះបាន៕

សាលារៀន

សាលារៀន

ផ្ទះនានា

ក្មេងៗនៅលេង

ផ្លូវនៅក្នុងភូមិទឹក
_________________________________________________
អានបន្ថែម៖
១. ទៅលេងប្រុយណេ
២. សួនកម្សាន្ត ជេរូដុង ដ៏កម្សត់







[...] កំពង់អាយេរ៍ [...]
It was great Sopheak but you should write about our country too
[...] អានបន្ថែម៖ ១. ទៅលេងប្រុយណេ ២. កំពង់អាយេរ៍ LikeBe the first to like this [...]
look so good web site… គួរអោយសសើរ