jump to navigation

ព័ត៌មាន​ក្ដៅ៖ កម្ពុជា​ទទួល​ជោគជ័យ​ថ្មី​ទៀត​ក្នុង​រឿង​ព្រះ​វិហារ ថ្ងៃ សៅរ៍ 25 ខែមិថុនា 2011

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះវិហារ.
trackback

តាម​ព័ត៌មាន​ពី​ទូរទស្សន៍​ថៃ​អម្បាញ់​មិញ​នេះ (យប់​ថ្ងៃ​២៥ មិថុនា ២០១១) នាយ សុវិទ្យ គុណកិត្តិ (ថៃ៖ สุวิทย์ คุณกิตติ) រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ធម្មជាតិ និង​បរិស្ថាន បាន​ដាក់​ពាក្យ​លា​លែង​របស់​ប្រទេស​ថៃ​ចេញ​ពី​សមាជិក​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក និង​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​​ហើយ បន្ទាប់​ព្យាយាម​រារាំង​យូណេស្ដូ មិន​ឲ្យ​ទទួល​យក​ផែន​ការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះ​វិហារ ដែល​បាន​ស្នើ​ឡើង​ដោយ​កម្ពុជា​នោះ។

  • សុវិទ្យ លើក​នេះ​ស្អុយ​មុខ​ត្រឡប់​មក​ថៃ​វិញ​មុន​កាល​កំណត់

ខុស​ពី​កាល​មួយ​ឆ្នាំ​មុន​ដែល​អ្នក​តំណាង​ថៃ​នាយ សុវិទ្យ បាន​ទៅ​ឡាំប៉ា មិន​ឲ្យ​មាន​ការ​ពិភាក្សា​ផែន​ការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះ​វិហារ​​បាន​ជោគ​ជ័យ​នោះ និង​មក​ប្រទេស​ថៃ​វិញ​ទាំង​មុខ​រីក​ដូច​នំប៉័ង​ត្រូវ​ទឹក​នោះ ឆ្នាំ​នេះ​តាម​ព័ត៌មាន​នានា​ថា គណៈ​ប្រតិភូ​ថៃ​ដែល​មាន​រូប​លោក​ជា​ប្រធាន​ក្រុម នឹង​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​មុន​កាល​កំណត់ បន្ទាប់​ពី​បរាជ័យ​យ៉ាង​អាម៉ាស និង​ដក​ខ្លួន​ចេញ​ពី​សមាជិក​គណៈ​កម្មការ​បេតិកភណ្ឌ​ពិភព​លោក និង​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​​​មក។

អាន​ព័ត៌មាន​ទាក់​ទង​នឹង​ជ័យ​ជម្នះ​កម្ពុជា​នា​គ្រា​នេះ

គណៈ​ប្រតិភូ​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​កំពុង​មាន​មោទនភាព​ចំពោះ​ជោគ​ជ័យ​ដ៏​ធំ​ធេង​សម្រាប់​មាតុភូមិ

___________________________________________________________
អាន​ផង​ដែរ
១. សុវិទ្យ មក​វិញ​​ជា​វីរ​បុរស​ប្រកាស​ពី​ជោគ​ជ័យ​អស្ចារ្យ
២. “ បើ​ចិត្ត​កូន​ប្រុស​មែន សូម​អភិសិទ្ធិ សរសេរ​សំបុត្រ​ផ្លូវ​ការ​លា​លែង​ចេញ​ពី​យូណេស្កូ ស្អែក​នេះ​ផង…” ហ៊ុន សែន

មតិ»

1. សុវិទ្យ មក​វិញ​​ជា​វីរ​បុរស​ប្រកាស​ពី​ជោគ​ជ័យ​អស្ចារ្យ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 26 ខែមិថុនា 2011

[...] ៧. ព័ត៌មាន​ក្ដៅ៖ កម្ពុជា​ទទួល​ជោគជ័យ​… LikeBe the first to like this [...]

2. lavorn (ឡាវ័ន​) - ថ្ងៃ អាទិត្យ 26 ខែមិថុនា 2011

ហា! ក្រែង​កាសែត​ចុះ​ផ្សាយ​ថា​លើក​នេះ​ខាង​កម្ពុជា​ពុំ​មាន​លទ្ធផល​តែ​មាន​ឥតន័យ​ជ្រាល​ជ្រៅ​ឯ​ណា​ណោះ​! សម្រេច​ថា​ខាង​យើង​ជោគ​ជ័យ​យ៉ាង​ម៉េច​ទៅ​?

3. lavorn (ឡាវ័ន​) - ថ្ងៃ ចន្ទ 27 ខែមិថុនា 2011

តែ​មាន​ន័យ​ជ្រាល​ជ្រៅ​*

4. Lovepeehs05 - ថ្ងៃ ចន្ទ 27 ខែមិថុនា 2011

ស្វាគមន៍ដំណឹងដ៏ល្អនេះ ! តែគួអោយរសោកស្តាយណាស់ តួរប្រាង្គប្រាសាទ ព្រះវិហារខូចខាត ដោយការបាញ់គ្នា នេះមិនគួរ អោយកើតមានឡើយ !?

5. nimol - ថ្ងៃ ចន្ទ 27 ខែមិថុនា 2011

It is great to see Helen Jarvis in the photo.

6. កំឡោះខ្មែរ - ថ្ងៃ ចន្ទ 27 ខែមិថុនា 2011

They get failures because Abhisit Vejjajiva, Suwit, Kasit, Wongsuwon, Chan Ocha and Suthep are the leaders of terrorist yellow shirt group in Bangkok!

7. កំឡោះខ្មែរ - ថ្ងៃ ចន្ទ 27 ខែមិថុនា 2011

International Court of Crime should prepare the warrants to arrest Abhisit Vejjajiva, Kasit Piromya, Prayut Chan Ocha, and Prawit Wongsuwon if these ring terrorist leaders wage war to destroy the Preah Vihear Temple.

8. ratanatapi - ថ្ងៃ អង្គារ 28 ខែមិថុនា 2011

បរាជ័យដ៏អាម៉ាស់របស់សៀម និងជ័យជំនះដ៏អំនួតរបស់របស់ពួកលោក​ធំខ្មែរ ។

សុភ័ក្ត្រ - ថ្ងៃ អង្គារ 28 ខែមិថុនា 2011

ឈ្នះ​គេ​អួត​អញ្ចឹង​ហើយ មាន​តែ​ពួក​ភ្លើ​ទេ​ដែល​ឈ្នះ​អត់​អួត។
ពួក​សៀម​បើ​ឈ្នះ​វិញ ក៏​អួត​មិន​ស្ទើរ​ដែរ ជាង​ខ្មែរ​ទៅ​ទៀត​ពួក​អស់​ហ្នុង

9. “ បើ​ចិត្ត​កូន​ប្រុស​មែន សូម​អភិសិទ្ធិ សរសេរ​សំបុត្រ​ផ្លូវ​ការ​លា​លែង​ចេញ​ពី​យូណេស្កូ - ថ្ងៃ អង្គារ 28 ខែមិថុនា 2011

[...] [...]

10. កម្ពុជបុត្រ - ថ្ងៃ​ព្រហស្បតិ៍ 30 ខែមិថុនា 2011

ឆ្នាំមុនអាសាវិតក៍វាចាញ់សុខអានដែរ។
ឆ្នាំមុនយូណេស្កួគេថាconsidered អាសាវិតវាថាpostponed។
ដល់ឆ្នាំនេះយូណេស្កួគេទទួលរបស់ខ្មែរទាំងស្រុង total accepted
​រុញអាសាវិតរត់ចេញក្រៅ។
ស្ដេចសៀមមកពីអាមេរិកអាពិសិតមកពីអង់គ្លេសទាំង២ចាញ់
ហុនសែនដែលមិនដែលរៀនអង់គ្លេសផង។

11. គ.ស.​២០១១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 2 ខែកក្កដា 2011

[...] [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers