jump to navigation

ស្វាគមន៍​លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ថ្ងៃ សៅរ៍ 2 ខែកក្កដា 2011

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, Français.
3 comments

នរណា​ជា ហ្វ្រង់ស្វ័រ ហ្វីយ៉ុង

លោក ហ្វ្រង់ស្វ័រ ចាល អាម៉ង់ដ៍ ហ្វីយ៉ុង (បារាំង៖ François Charles Armand Fillon) (កើត​ ០៤ មីនា ១៩៥៤ នៅ ឡឺ ម៉ង់) គឺ​ជា​នាយករដ្ឋមន្ដ្រី នៃ​ប្រទេស​បារាំង ចាប់​តាំង​ពី​ថ្ងៃ​ទី​​១៧ ខែ​ឧសភា ឆ្នាំ​២០០៧។

ការ​អប់រំ

  • នៅ​ឆ្នាំ​១៩៧២ បាន​បញ្ចប់​បក្កវិញ្ញាបត្រ​ ផ្នែក​ទស្សនវិជ្ជា
  • នៅ​ឆ្នាំ​១៩៧៦ បាន​បញ្ចប់​នៅ​សាកល​វិទ្យាល័យ​ដូម៉ាន ផ្នែក​ច្បាប់​សាធារណៈ
  • នៅ​ឆ្នាំ​១៩៧៧ បាន​បញ្ចប់​នៅ​សាកល​វិទ្យាល័យ​ប៉ារីស វីរ៉ង់នី ដេកាត (University of Paris V: René Descartes) ផ្នែក​ច្បាប់​សាធារណ​ជាន់​ខ្ពស់

អាជីព​នយោបាយ

  • នាយករដ្ឋមន្ត្រី ពី ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៧
  • មន្ដ្រី​នៃ​ក្រសួង​អប់រំ និង​ត្រួត​ពិនិត្យ​ជាន់​ខ្ពស់​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣-១៩៩៥
  • មន្រ្តី​នៃ​ក្រសួង​ព័ត៌មាន​វិទ្យា និង​ប្រៃសណីយ៍ ចាប់​ពី​ខែ​ឧសភា – វិច្ឆិកា ឆ្នាំ​១៩៩៥
  • មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ ទូរ​គមនាគមន៏ និង​លំហ ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥-១៩៩៧
  • មន្ត្រី​ការងារ​សង្គម, ការងារ​ និង​សាមគ្គី​ភាព ពី​ឆ្នាំ​២០០០-២០០២
  • មន្ត្រី​អប់រំ​ជាតិ និង​ក្រសួង​អប់រំ និង​ត្រួត​ពិនិត្យ​ជាន់​ខ្ពស់ ពី​ឆ្នាំ​២០០៤-២០០៥


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរលោកនាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ ហ្វីយ៉ុង ដើរត្រួតពល ក្នុងពិធីបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ច នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២កក្កដា ឆ្នាំ២០១១៕ ( រូបថត៖ ស៊ីវ ចាន់ណា )

__________________________________________________
អាន​ផង​ដែរ៖
១. នាយករដ្ឋមន្ត្រី​បារាំង ផ្តើម​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​នេះ
២. ឆ្នាំ២០១២​​​​​​ បារាំងនឹងចំណាយ ប្រាក់២០លានអ៊ឺរ៉ូ ផលិតអង្ករ នៅកម្ពុជា
៣. បារាំង​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: