៤២ ខែទៀតស្ពាន ឆ្លងទន្លេបាសាក់ នៅតាខ្មៅ នឹងចេញជារូបរាង ថ្ងៃពុធ 6 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.4 comments
កណ្តាល: រយៈពេល៤២ ខែទៀតគិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ស្ពានឆ្លងទន្លេបាសាក់នាក្រុងតាខ្មៅនឹងលេចចេញជារូបរាង។សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានងញ្ជើញបើកការដ្ឋានសាងសង់រួចហើយកាលពីថ្ងៃម្សិលមិញ(ទី៦ កក្កដា)។
៤២ ខែទៀតស្ពាន ឆ្លងទន្លេបាសាក់ នៅតាខ្មៅ នឹងចេញជារូបរាង
តាមការបញ្ជាក់របស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ស្ពាន និង ផ្លូវ តភា្ជប់ ដែលបើកការដ្ឋានសាងសង់នេះមានប្រវែង ១២.២៤៨ ម៉ែត្រ ក្នុងនោះគន្លងនៃស្ពាន ត្រើយខាងកើតតភា្ជប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ១២ មានប្រវែង៨.៣១៥ម៉ែត្រ។តួស្ពានឆ្លងកាត់ទន្លេបាសាក់មានប្រវែង៨៥៥ម៉ែត្រទទឹង១៣ម៉ែត្រកន្លះមានគន្លងផ្លូវសំរាប់រថយន្ដទទឹង៧ម៉ែត្រ គន្លងទោចក្រយានទាំងសងខាងទទឹង៣,៨ម៉ែត្រ និងចិញ្ចើមសងខាង ២,៧ម៉ែត្រ។ស្ពាននេះសាងសង់តាមកំរិតថ្នាក់លេខ១ស្ដង់ដារប្រទេសចិន ជាប្រភេទស្ពានបេតុងខ្សែកាបរឹតមានប្រឡោះសរសរស្ពាន ចំនួន២៥ ប្រឡោះ ។
លោកបន្ដថាតួស្ពានទន្លេបាសាក់៨៥៥ម៉ែត្រចែកចេញជាបីផ្នែកក្នុងនោះស្ពានមេនៅកណ្ដាលទន្លេមានប្រវែង២៨៥ម៉ែត្រមាន៣ ប្រឡោះ។ប្រឡោះសងខាង៧៥ម៉ែត្រនិងប្រឡោះកណ្ដាល១៣៥ ម៉ែត្រ។ ទី២ស្ពានភ្ជាប់ត្រើយខាងកើតមានប្រវែង២៦៥ម៉ែត្រ មាន១០ប្រឡោះ និងកំរាលបេតុងតភា្ជប់ផ្លូវ៥ម៉ែត្រ។ ក្នុង១០ប្រឡោះនោះមាន៣ប្រឡោះ ដែលជាប់ស្ពានមេ ប្រវែងនិងមួយៗមាន៤០ម៉ែត្រ និង៧ប្រឡោះទៀត ដែលភា្ជប់ច្រាំទន្លេ ប្រវែងនីមួយៗ ២០ម៉ែត្រ និងទី៣ ស្ពានភា្ជប់ត្រើយខាងកើត មានប្រវែង៣០៥ម៉ែត្រ មាន១២ប្រឡោះក្នុងនោះ៣ប្រឡោះ ជាប់ស្ពានមេមានប្រវែងនិមួយៗ៤០ម៉ែត្រនិង៩ប្រឡោះទៀតភា្ជប់ច្រាំទន្លេប្រវែងនិមួយៗ២០ម៉ែត្រ។គន្លងផ្លូវទឹកសំរាប់នាវាចរណ៍កណ្ដាលទន្លេ មានទទឹង៩០ម៉ែត្រ និងមានកំពស់៨ម៉ែត្រ ពីផ្ទៃទឹកទន្លេនៅរដូវទឹកឡើងខ្ពស់ ។
ជាមួយនិងការសាងសង់ ស្ពានទី១ ឆ្លងកាត់ ទន្លេបាសាក់នេះដែរ ការស្ថាបនាផ្លូវតភា្ជប់សងខាងស្ពានប្រវែង១១ពាន់ ២២១ម៉ែត្រ ទទឹង១១ម៉ែត្រ កន្លះ បានស្ថាបនាព្រមគ្នាផងដែរក្នុងនោះមានគន្លងផ្លូវសំរាប់រថយន្ដទោចក្រយាន និង ផ្លូវថ្មើជើង ដោយគ្រោងចំណាយអស់ ថវិកាចំនួន ៣២លាន៨៩ម៉ឺនដុល្លាអាមេរិកជាកម្ចីរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រើ រយៈពេលសាងសង់ ៤២ ខែ ។
http://cen.com.kh/localnews/show_detail/21?token=NWQ1ZjRlZjUyNTJkNzgxYjlhZjY1MTI2MTRiNmM2
_____________________________________________________
អានផងដែរ៖
១. ស្ពានមិត្តភាពកម្ពុជា-ចិនទី៥ចាប់សាងសង់









