jump to navigation

ខ្មែរ​ក្រោម​មាន​ត្រកូល​តាំង​ពី​ពេល​ណា​មក ? ថ្ងៃ សៅរ៍ 9 ខែកក្កដា 2011

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
2 comments

យោង​តាម​សៀវភៅ «ប្រជាជន​យួន​កំណើត​ខ្មែរ» (NgườiViệtGốcMiên) ដែល​បាន​សរសេរ​ដោយ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជា​ជន​ជាតិ​យួន ឈ្មោះ ឡេ ហឿង ( Lê Hương ) បោះពុម្ភ​ឆ្នាំ​១៩៦៩ ថា ស្តេច​យួន​ឈ្មោះ​យ៉ាឡុង បាន​ដាក់​ត្រកូល​ឲ្យ​ខ្មែរ​ក្រោម មាន ៥ គឺ​៖

១. ត្រកូល ថាច់ (Thạch) មាន​ន័យ​ថា​ថ្ម
២. ត្រកូល សឺង, សឺន, ស៊ើង (Sơn) មាន​ន័យ​ថា​ភ្នំ
៣. ត្រកូល ឡឹម,លឹម ឬ ឡាំ (Lâm) មានន័យ​ថា​ព្រៃ
៤. ត្រកូល គឹម (Kim) មាន​ន័យ​ថា​ម្ជុល
៥. ត្រកូល​យ័ញ ឬ ដាញ់ (Danh) មាន​ន័យ​ថា​ឈ្មោះ
និង​មាន​ត្រកូល ចៅ (Châu) មក​ពី​ពាក្យ​ខ្មែរ​ថា ចៅ

ត្រកូល​ចៅ នេះ​លោក ឡេ ហឿង បាន​សរសេរ​ថា ជា​ត្រកូល​ចេញ​មក​ពី​ស្រុក ខ្មែរ​សម្រាប់​ប្រុស​ៗ អ្នក​នៅ​ខេត្ត​មាត់​ជ្រូក ចំពោះ​ស្ត្រី​វិញ​ប្រើ​ត្រកូល នាង។

កកន៖ ដោយ​យល់​​ឃើញ​ថា អត្ថបទ​នេះ​មាន​សារ​ប្រយោជន៍​សម្រាប់​ជា​ចំណេះ​ដឹង​ចំពោះ​ខេមរជន ខ្ញុំ​សូម​អនុញ្ញាតិ​លើក​យក​មក​ជូន​ផ្សព្ធផ្សាយ​នៅ​ទី​នេះ។ សូម​លោក​អ្នក​ទៅ​អាន​អត្ថបទ​ពេញ​នៅ​គេហទំព័រ ព្រៃ​នគរចុច​ទី​នេះ​ដើម្បី​អាន

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: