មកដល់ខ្មែរថ្ងៃមិញ ថ្ងៃព្រហស្បតិ៍ 14 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.2 comments
តាំងពីថ្ងៃម្សិលមិញមកម្ល៉េះធ្វើដំណើរជាង១ថ្ងៃ ទម្រាំមកដល់ភ្នំពេញ ហេហេហេ…។ ម្សិលមិញនេះ ម៉ោងប្រមាណ១១.៣០ ចេញពីខនកែន តាមក្រុមហ៊ុននគរជ័យអ៊ែរ មកដល់បាងកក ម៉ោងប្រមាណ១៧.៣០ និងម៉ោង១.៣០ភ្លឺព្រឹកមិញត្រូវធ្វើដំណើរពីបាងកកមកដល់ប៉ោយប៉ែត នៅម៉ោងប្រមាណ៦ព្រឹក រួចចេញពីប៉ោយប៉ែតម៉ោងប្រមាណ៧.៣០ ដល់ភ្នំពេញម៉ោងប្រមាណ១៣.៣០។ មកដល់ផ្ទះបានមួយសន្ទុះភ្លៀងអបរអរសាទមួយមេយ៉ាងធំ៕

ក្លោងទ្វារព្រំដែនថៃថ្មី សាងរួចស្រេច

ច្រកប្រថាប់ត្រាចេញចូលស្រុកថៃច្រកប៉ោយប៉ែតថ្មី និងមានរូបរាងបែបនេះ ដូចច្រកផ្សេងៗទៀតរបស់ថៃដែរ

ក្មេងៗសិស្សសាលាខ្មែរចេញពីដីថៃចូលរៀនដីខ្មែរ នៅពេលព្រឹក

ច្រកព្រំដែនថ្មីថៃ

ច្រកព្រំដែនថៃមើលទៅច្រកព្រំដែនដីខ្មែរ

ផ្លូវមួយនៃស្រុកខ្មែរ

ផែនទីនៃការធ្វើដំណើរគ្រានេះ
________________________________________________
អានផងដែរ៖
១. មកដល់ស្រុកខ្មែរ
២. ត្រឡប់មកខនកែនវិញ









