មកដល់មែលប៊ន, ប្រទេសអូស្ត្រាលី ថ្ងៃ អាទិត្យ 17 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in រឿងរ៉ាវអូស្ត្រាលី, អំពីសុភ័ក្ត្រ.22 comments
ព្រឹកមិញនេះម៉ោងប្រមាណ១២ថ្ងៃត្រង់ (ម៉ោងនៅអូស្ត្រាលី លើសម៉ោងស្រុកខ្មែរ៣ម៉ោង) ខ្ញុំបានមកដល់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី តាមជើងយន្តហោះថៃអ៊ែរវេយ៍ ជើងយន្តហោះ TG 465Q។
ការធ្វើដំណើរគឺចេញពីភ្នំពេញ តាមជើងយន្តហោះថៃ អ៊ែរវេយ៍ TG 585Q តាំងពីយប់ថ្ងៃសៅរ៍ម្សិលមិញ (១៦ កក្កដា ២០១១) ម៉ោង២០.២៥នាទី ឆ្ពោះមកក្រុងបាងកក ប្រទេសថៃ ដើម្បីតជើងយន្តហោះ នៅម៉ោង១២យប់ និងមកដល់មែលប៊នថ្ងៃមិញនេះ។
អាកាសធាតុនៅទីនេះត្រជាក់ខ្លាំង (ប្រមាណ៧អង្សាសេ)។ ខ្ញុំបន្តនៅទីនេះប្រមាណ១០ថ្ងៃ៕

ផែនដីអូស្ត្រាលី មើលពីលើអាកាស

អាកាសយានដ្ឋានមែលប៊ន

អាកាសយានដ្ឋានមែលប៊ន

ទិដ្ឋភាពមួយនៃផ្លូវក្រុងមែលប៊ន

ក្រុងមែនប៊នមើលពីចម្ងាយ

ផ្លូវក្រោមទន្លេ
________________________________________
អានផងដែរ៖
១. ត្រឡប់មកពីអូស្ត្រាលីវិញ
២. អាហារលើយន្តហោះពេលទៅអូស្ត្រាលី
៣. ស្គាល់តែបន្លែ និងដំឡូង
៤. ប័ណ្ណប្រៃសណីយ៍ពីអូស្ត្រាលីមកដល់
៥. សមាគមខ្មែរវិតូរីយ៉ា
៦. ទៅលេងវត្តខ្មែរនៅមែលប៊ន
៧. ទៅញ៉ាំអាហារខ្មែរ នៅភោជនីយដ្ឋានខ្មែរ









