jump to navigation

ប្រៃសណីយ៍​ខ្មែរ​បន្ទោស​បច្ចេក​វិជ្ជា ថ្ងៃ អង្គារ 11 ខែតុលា 2011

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

គិត​ៗ​ថា​អស់​សំណើច​ក៏​ថា​បាន​ដែរ នរណា​ៗ​ក៏​ដឹង​ហើយ​ថា​ប្រៃសណីយ៍​ស្រុក​ខ្មែរ​មហា​អន់។ គ្មាន​នរណា​​គេ​ចង់​ប្រើ​ប្រាស់​សេវា​របស់​រដ្ឋ​មួយ​នេះ​ទេ។ អ្នក​ខ្លះ​រាប់​ឆ្នាំ​ក៏​មិន​ដែល​បាន​ទៅ​ប្រៃសណីយ៍​ដ្ឋាន​ម្ដង​ផង។ ខ្ញុំ​ឯ​ណេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​សេវា​ប្រៃសណីយ៍​ណាស់ តែ​ធ្វើ​ម្ដេច​ចេះ​តែ​ទ្រាំ​ៗ​ទៅ។ ប្រៃសណីយ៍​ប័ត្រ​ខ្ញុំ​ផ្ញើ​រាប់​ខែ​ហើយ តាំង​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ

អាន​អត្ថបទ​ពី​គេហ​ទំព័រ​សប្បាយ​ថ្ងៃ​នេះ បាន​ឃើញ​ពី​ប្រៃសណីយ៍​ខ្មែរ​បន្ទោស​បច្ចេក​វិជ្ជា ថា​បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​ធ្លាក់​ចុះ ហាហា… គួរ​ឲ្យ​ចង់​សើច​ពេក​ពន់។ តាម​ពិត​ទៅ​គឺ​អញ្ចេះ​ទេ សូម​អ្នក​គ្រប់​គ្រង​ប្រៃសណីយ៍​ខ្មែរ​មើល​ប្រទេស​ផ្សេង​ៗ​ទៅ​ដែល​មាន​បច្ចេក​វិជ្ជា​ទំនើប ឬ​ម្ចាស់​បច្ចេក​វិជ្ជា​នោះ​ទៅ​ទៀត ប្រៃសណីយ៍​ស្រុក​គេ​គ្មាន​ងាប់​ស្ដូក​ដូច​ស្រែ​ខ្មុក​ទេ។ មិន​បាច់​ទៅ​ឯណា​ឆ្ងាយ​ទេ ត្រឹម​ស្រុក​ថៃ សូម​ចូល​ទៅ​មើល​ប្រៃសណីយដ្ឋាន​គេ​ទៅ តម្រង់​ជួរ​ផ្ញើ​របស់​ដូច​ស្អី​អញ្ចឹង។

ប្រៃសណីយ៍​ស្រុក​ខ្មែរ​ពិត​ណាស់​គ្មាន​មក​ដោយ​សារ​បច្ចេក​វិជ្ជា​ស្អី​ទេ តាម​ពិត​ទៅ​ហេតុ​ផល​នៅ​លើ​គោក សូម​ប្រាប់​យក​តែ​បុណ្យ​ចុះ។

  • សេវាកម្ម​យឺត អន់…
  • ពេល​ផ្ញើ​សំបុត្រ​យក​ថ្លៃ​លើស​តែមប្រិ៍​ដែល​បិទ…
  • ពេល​អ្នក​យក​សំបុត្រ​មក​ផ្ទះ ត្រូវ​ជូន​លុយ​ទៅ​ពួក​គាត់​ទៀត ក្នុង​លេស​ថ្លៃ​សាំង​ម៉ូតូ…
  • បាត់​របស់ ។ល។ និង ។ល។ និង…. ច្រើន​ទៀត​រាប់​មិន​អស់។

ប្រសិន​បើ​ក្រសួង​ប្រៃសណីយ៍​ខ្មែរ មិន​កែ​ប្រែ លើក​កម្ពស់​វិស័យ​នេះ​ទេ មិន​យូរ​មិន​ឆាប់​ប្រៃសណីយ៍​ដ្ឋាន​ខាង​កើត​វត្ត​ភ្នំ​ហ្នុង​ច្បាស់​ជា​បិទ​ទ្វារ​ហើយ សូម​ប្រាប់​យក​បុណ្យ​ចុះ៕


ការ​ឃោសនា​របស់​ប្រៃសណីយ៍​ខ្មែរ (រូប៖ សប្បាយ)

_________________________________________________________
អាន​បន្ថែម
១. បច្ចេកវិជ្ជា ទំលាក់​ប្រជាប្រិយ​​​​ប្រៃសណីយ៏​​​
២. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ

មតិ»

1. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ « ស្រែ​ខ្មុក - ថ្ងៃ អង្គារ 11 ខែតុលា 2011

[...] [...]

2. តា ម៉ាប់ - ថ្ងៃ អង្គារ 11 ខែតុលា 2011
3. កូនផ្សោត - ថ្ងៃពុធ 12 ខែតុលា 2011

“ប្រសិន​បើ​ក្រសួង​ប្រៃសណីយ៍​ខ្មែរ មិន​កែ​ប្រែ លើក​កម្ពស់​វិស័យ​នេះ​ទេ មិន​យូរ​មិន​ឆាប់​ប្រៃសណីយ៍​ដ្ឋាន​ខាង​កើត​វត្ត​ភ្នំ​ហ្នុង​ច្បាស់​ជា​” អាន​មក​ដល់​ត្រឹម​នេះ ឡើង​​ភ័យ​មិញ​នេះ ហេស​ហេ។

ខ្ញុំ​ឃើញ​ប្រកាស់​ណឹង​នៅ​សប្បាយ មិន​ទាំង​អាន​ផង ឃើញ​តែ​ចំណង​ជើង អង្គុយ​សើច​ឡើង​ធ្វើ​ការ​មិន​កើត​ហើយ

4. ហនុមាន - ថ្ងៃពុធ 12 ខែតុលា 2011

បាទមិនខុសគ្នាពីសហរដ្ឋទេ គ្រាន់តែនៅសហរដ្ឋមិនអាចជូនលុយកាក់ដល់ពួកគាត់បានទេ ព្រោះពួកគាត់ជាអ្នកស៊ីលុយរដ្ឋ បើចាងហ្វាងខាងប្រេសណីយ៍ដឹងគាត់នឹងដេញបញ្ឈប់អោយធ្វើការ ។ កាលពី ២០ ឆ្នាំមុន ប្រេសណីយ៍របស់អាមេរិកាំង មានថវិការច្រើនរាប់លាន ដុល្លា អាលូវរកតែប្រាក់បង់ពន្ធដា អោយក្រសួងហិរញ្ញវត្ថុក៏គ្មានផង កាលពីមុន ប្រអប់សំបុត្រ មានគ្រប់ជ្រុងថ្នល់ អាលូវគ្មានទេ មូលហេតុ មកពី ប្រជាជនឈប់ប្រើផ្ញើរសំបុត្រ គេផ្ញើរតាមអីម៉ែលម្តង !

កូនផ្សោត - ថ្ងៃពុធ 12 ខែតុលា 2011

តែ​នៅ​ស្រុក​បារាំង អ្នក​តម្រង់​ជួរ​នៅ​ប៉ុស្តិ៏​នោះ​ ដូច​ហែរ​ជំនួន​ចឹង។ គេ​មាន​ទាំង​ធ្វើ​ម៉ាស៊ីន​លក់​តែម ដើម្បី​កុំ​អោយ​ពិបាក​ឈរ​ចាំ។ ក្រៅ​ពីរ​ណឹង គេ​មាន​លុយ​ជួល​អ្នក research អោយ​បង្កើត​កម្មវិធី​ល្អៗ​អោយ​គេ​ប្រើ​ទៀត​ផង។

ភាគ​ច្រើន​គឺ​ក្រុម​ហ៊ុន​គេ​ប្រើ។ ហើយ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ទិញ​របស់​តាម​អាំងទែ​ណេត។

5. Samady KS - ថ្ងៃពុធ 12 ខែតុលា 2011

និយាយ​ដល់​រឿង​ហ្នឹង​ខ្ញុំ​ក្ដៅ​ឆេវ​មិន​បាត់​ទេ ផ្ញើរ​ឥវ៉ាន់​ទៅ​ក្រៅ ស្រាប់​តែ​ខល​មក​ប្រាប់​វិញ​ថា អោយ​ផ្ញើរ​លុយ​ទៅ​យក​ឥវ៉ា​ដើម្បី​ផ្ញើរ​មក​ខ្មែរ​វិញ ហើយ​ធ្វើ​ឯកសារ​ម្ដង​ទៀត​ដើម្បី​ផ្ញើរ​ត្រឡប់​ទៅ​ក្រៅ​វិញ​។ បើ​មិន​ចឹង​ទេ​គឺ​ទូក​ចោល

6. កំឡោះខ្មែរ - ថ្ងៃពុធ 12 ខែតុលា 2011

អធិប្បាយបានល្អ និងត្រូវចំនុចដែលមន្រ្តីរបស់ក្រសួងត្រូវយកចិត្តទុកដាក់ និងកែលម្អ!

សុភ័ក្ត្រ - ថ្ងៃពុធ 12 ខែតុលា 2011

មែន​ហ្អី? សប្បាយ​ចិត្ត​ណាស់​​នៀក​បាន​កំឡោះ​ខ្មែរ​សសើរ :P

កំឡោះខ្មែរ - ថ្ងៃពុធ 12 ខែតុលា 2011

ចេះតែសរសើរលេងទៅ កុំអោយអ្នកធ្វើអធិប្បាយ អត់ទឹកចិត្តសរសេរ!

7. monyrinataro - ថ្ងៃពុធ 12 ខែតុលា 2011

ផ្ញើរូបថតចង់ម៉ាឆ្នាំហើយ អត់ទាន់ទៅដល់ទៀត អាឡូវបាច់ទេស ផ្ញើតាមតាអ៊ីម៉ែល គ្មានអស់លុយម៉ារៀលលុយខ្មែរ ផ្ញើតែ ៥នាទីដល់បាត់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers