ចម្រៀង «បាត់ដំបង» ថ្ងៃពុធ 30 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in ចម្រៀង, អំពីស្រុកខ្មែរ.29 comments
លោកអ្នកដឹងទេ ខ្មែរយើងមានចម្រៀងសម័យច្រើនពេកណាស់ទាក់ទិននឹងខេត្តបាត់ដំបង ជាពិសេសបទចម្រៀងសម័យមុនសង្គ្រាម។ ដើម្បីជាចំណងដៃ និងអនុស្សាវរីយ៍ចម្រៀងខ្មែរសម័យដើម ខ្ញុំសូមឆ្លៀតពេលធ្វើបញ្ជីចម្រៀងខ្មែរទាក់ទងនឹងខេត្តបាត់ដំបងនេះទុកគ្រាន់ជាឯកសារ។
ខ្ញុំសូមលោកអ្នកនាងជួយបន្ថែមបទចម្រៀងសម័យខ្មែរយើងដែលមានឃ្លាទាក់ទងនឹងខេត្តបាត់ដំបង នៅទីនេះ ដើម្បីទុកជាឯកសារផង។ សូមអរគុណ!
ខាងក្រោមនេះជាបទចម្រៀងសម័យទាក់ទងនឹង «បាត់ដំបង»
ក
- កណ្តៀងត្បូងឆាំង (អ៊ឹង ណារី)
- កូនស្រីអ្នកនេសាទ (រស់ សេរីសុទ្ធា)
- កូឡាបកូបនិមិត្ត (ស៊ីន ស៊ីសាមុត + ប៉ែន រ៉ន)
- កូឡាបបាត់ដំបង (ស៊ីន ស៊ីសាមុត)
- កូឡាបវត្តកែវ (ស៊ីន ស៊ីសាមុត)
- កំលោះភ្នំពេញក្រមុំបាត់ដំបង (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា + តារា ចោមច័ន្ទ)
- ក្រមុំបរប៉ៃលិន (ស៊ីន ស៊ីសាមុត)
ច
- ចម្ការសំរោង (រស់ សេរីសុទ្ធា)
- ចម្ប៉ាកំពង់ប្រាក់ (ស៊ីន ស៊ីសាមុត)
- ចម្ប៉ាបន្ទាយដែក (ស៊ីន ស៊ីសាមុត)
- ចម្ប៉ាបាត់ដំបង (ស៊ីន ស៊ីសាមុត)
- ចូលឆ្នាំនៅបាត់ដំបង (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- ចំប៉ីសិរីសោភ័ណ្ឌ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
ជ
- ជីវិតកម្មករត្បូង
- ជើងភ្នំសំពៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- ជំនោរប៉ៃលិន (រស់ សេរីសុទ្ធា)
- ជ្រោះពេជ្រចិន្ដា
ដ
- ដងស្ទឹងសង្កែ (ស៊ីន ស៊ីសាមុត)
- ដើរស្វែងរកប្រពន្ធ
ថ
ទ
- ទៅលេងបាត់ដំបង (មាស សាម៉ន)
- ទៅលេងភ្នំសំពៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
ន
- នាងដើរទៅណា
ប
- បក្សាស្លាបដែក (ស៊ីន ស៊ីសាមុត)
- បងដើរកាត់ភ្លៀង (ស៊ីន ស៊ីសាមុត)
- បាចផ្កាម្រះព្រៅ (រស់ សេរីសុទ្ធា)
- បាត់ដំបងកុំចងពៀរខ្ញុំ (ស៊ីន ស៊ីសាមុត)
- បាត់ដំបងមានអ្វីឆ្ងាញ់ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- បុប្ជាដូនទាវ
- ប៉ៃលិនព្រលឹងស្នេហ៍ (ស៊ីន ស៊ីសាមុត)
- ប៉ៃលិនសុបិនស្នេហ៍ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- បា្រសាទបាណន់
ផ
ព
ភ
- ភ្នំតូចភ្នំធំ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- ភ្នំធំទ្រនំស្នេហ៍ចាស់ (រស់ សេរីសុទ្ធា)
- ភ្នំសំពៅជម្រៅដួងចិត្ត (ស៊ីន ស៊ីសាមុត)
ម
- មេឃាភ្នំពេញ តារាបាត់ដំបង
- ម៉ោង៤ទាបភ្លឺ
- ម្ចាស់បរយីខា (សូ សាវឿន)
- ម្លប់ដូងទីដប់ (ស៊ីន ស៊ីសាមុត)
- ម្លប់ដើមស្រឡៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
រ
- រាត្រីនៅប៉ៃលិន (ប៉ែន រ៉ន)
- រាត្រីមាត់ស្ទឹងសង្កែ (ស៊ីន ស៊ីសាមុត)
- រំដួលសងស្ទឹងសង្កែ (ស៊ីន ស៊ីសាមុត)
- រំដួលភ្នំសំពៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
ល
- លាបាត់ដំបង (រស់ សេរីសុទ្ធា)
- លាភូមិសេកសក (ស៊ីន ស៊ីសាមុត)
- លាហើយកូលាបបាត់ដំបង
- លាហើយប៉ៃលិន (ប៉ែន រ៉ន)
វ
- វាលវាសនាចម្ការសំរោង
- វាលស្រីស្រណោះ (រស់ សេរីសុទ្ធា)
- វាលស្រែមួយរយ (ស៊ីន ស៊ីសាមុត)
ស
- សាយ័ណ្ហក្រោយផ្នូរ
- សំឡេងចាស់ ប្រាប់ស្នេហ៍ចាស់ (ស៊ីន ស៊ីសាមុត)
- សម្រស់នាងចែវទូកដ (ស៊ីន ស៊ីសាមុត)
- ស្ទឹងសង្កែកុំប្រែចិត្ត (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- ស្បៃអក្ខរា ចម្ប៉ាបាណន់
- ស្ពានកំពង់ហ្លួង
- ស្ពានឈើអភ័ព្វ (ស៊ីន ស៊ីសាមុត)
- ស្ពានអូរតាគី (ស៊ីន ស៊ីសាមុត)
- ស្ដាយជំនូនជូនម៉ែទៅស្ដី (ស៊ីន ស៊ីសាមុត)
- ស្រមោលម្លប់ពោធិ៍ (ស៊ីន ស៊ីសាមុត)
- ស្រណោះអូរជ្រៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
- ស្រអែមដងស្ទឹងសង្កែ
អ
- អនុស្សាវរីយ៍ខ្នងភ្នំសំពៅ
- អនុស្សាវរីយ៍បីស្រុក
- អនុស្សាវរីយ៍ ប៉ៃលិន
- អនុស្សាវរីយ៍វត្តដំរីស (ស៊ីន ស៊ីសាមុត)
- អនុស្សាវរីយ៍ សេកសក (ស៊ីន ស៊ីសាមុត)
- អូរជ្រៅដំបៅស្នេហ៍ (រស់ សេរីសុទ្ធា)
- អូរទឹកថ្លាបុប្ផាប៉ៃលិន (អ៊ឹង ណារី + រស់ សេរីសុទ្ធា)
_________________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ចម្រៀងបុណ្យភ្ជុំ
២. ចម្រៀងចូលឆ្នាំ
ភាសាខ្មែរមួយថ្ងៃមួយពាក្យ ថ្ងៃ អង្គារ 29 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in វេបសៃត៍ថ្មីៗ, អំពីភាសា.add a comment
ស្វែងយល់ពីភាសាខ្មែរមួយពាក្យក្នុងមួយថ្ងៃ នាំឲ្យលោកអ្នកយល់ដឹង ស្រឡាញ់ភាសាជាតិកាន់តែខ្លាំងឡើងៗ។
ចូលរួមជជែក និងយល់ដឹងពាក្យខ្មែរនៅគេហទំព័រហ្វេសប៊ុក! តាមរយៈតំណខាងក្រោម៖
កូនខ្មែររួមគ្នាប្រើប្រាស់ភាសាជាតិ…!

បវរកញ្ញាលាវឆ្នាំ២០១១ មកពីវៀងច័ន្ទន៍ ថ្ងៃ ចន្ទ 28 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in ພາສາລາວ, English.3 comments
20-year old girl from Vientiane won the title of Miss Laos 2011
Ms Thidalath Vongsiri, 20, from Vientiane capital gained the coveted Miss Laos 2011 crown at a glittering pageant held in Vientiane last night, beating 20 other finalists from around the country.
Standing a stately 170cm tall, Ms Thidalath, who recently studying at RBAC, was voted the country’s most beautiful woman in the final round of the contest at the Don Chan Palace hotel.
The winning beauty gave what judges considered to be the best answer when asked what date Laos became the members of ASEAN, and how many countries the Mekong river passing through.
Ms Thidalath Vongsiri also won the title of Miss Healthy skin this year.


________________________________________
Read Also:
1. នាងកញ្ញាអាផនលាវរើសបានហើយ
វីរជនមេដាយទាំង៣៩ នៅស៊ីហ្គេមស៍២៦ ថ្ងៃ អាទិត្យ 27 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in កីឡា, បុគ្គលសំខាន់, ស៊ីហ្គេមស៍២៦, អំពីស្រុកខ្មែរ.6 comments
ដូចលោកអ្នកដឹងស្រាប់ហើយ សម្រាប់កីឡាកីឡាអាស៊ីអគ្នេយ៍ ឬស៊ីហ្គេមស៍គ្រាទី២៦ ដែលបានធ្វើនៅប្រទេសឥណ្ឌូណេស៊ីឆ្នាំនេះ កម្ពុជាយើងទទួលមេដាយសរុបចំនួន៣៩ នៅចំពោះវិញ្ញាសារកីឡាទាំងអស់៩ប្រភេទ។ បើទោះបីជាឆ្នាំនេះកម្ពុជាបានទទួលមេដាយតិចជាងកាលពីស៊ីហ្គេមស៍២៥ នៅប្រទេសលាវក៏ដោយ ជាថ្មីម្ដងទៀត ក្រុមកីឡាកម្ពុជាគ្រប់ៗគ្នាបានខិតខំបញ្ចេញអស់សមត្ថភាពដើម្បីលើកទង់ជាតិកម្ពុជាឡើងនៅស៊ីហ្គេមស៍ បានចំនួន៣៩ដង និងភ្លេងនគររាជ បានបន្លឺឡើងចំនួន៤ដងដែរ (មេដាយមាស)។
សម្រាប់ជោគជ័យអស់ទាំងនេះ យើងមិនភ្លេចទេចំពោះអ្នកដែលមានស្នាដៃជូនជាតិ ជូនប្រជាជន ទាំងនេះ ហើយដែលខ្ញុំសូមផ្ដល់នាមថា ជាវីរជនមេដាយស៊ីហ្គេមស៍ និងសូមអនុញ្ញាតរាយឈ្មោះក្រុមកីឡាករដែលនាំកិត្តិយសជូនជាតិទាំងនោះ តាមប្រភេទកីឡា និងចំនួនមេដាយ ដូចខាងក្រោមនេះ (សម្រាប់ជីវប្រវត្តិនៃកីឡាករទាំងអស់សូមចុចលើឈ្មោះ ឬចូលមើលក្នុងគេហទំព័រនរណាខ្លះនៅកម្ពុជា)៖
- វ៉ូវីណាមកីឡា
- លី បូរ៉ាមី (មាស១, មាស១ (ក្រុម), ប្រាក់១ (ក្រុម))
- ប៉ាល់ ឆរស្មី (មាស១ (ក្រុម), ប្រាក់២, ប្រាក់១ (ក្រុម))
- ប្រាក់ វ៉ាន់នី (មាស១ (ក្រុម))
- សាន សុជាតិ (មាស១ (ក្រុម), ប្រាក់១ (ក្រុម))
- ទិន ភាព (ប្រាក់១)
- លឹម ប៉ោហុងយាន (ប្រាក់១)
- ជិន ពិសិដ្ឋ (ប្រាក់១ (ក្រុម))
- ជ្រិន ប៊ុនឡុង (ប្រាក់២ (ក្រុម))
- កើត សុភ័ក្ត្រ (ប្រាក់១ (ក្រុម))
- ម៉ៅ ម៉ូនីតា (សំរិទ្ធ១)
- វី ស្រីខួច (សំរិទ្ធ១)
- ស៊ន អេលិត (សំរិទ្ធ១)
- សូរីងជីកេមប៉ូកីឡា
- សុវណ្ណ គីរី (មាស១)
- សុវណ្ណ រចនា (ប្រាក់១, សំរិទ្ធ១ (ក្រុម))
- គង់ សារវ័ន្ត (សំរិទ្ធ១, សំរិទ្ធ១ (ក្រម))
- សុវណ្ណ រតនៈ (សំរិទ្ធ១)
- ប្រណម្យ ចាន់ណារី (សំរិទ្ធ១)
- ផាត សារ៉េន (សំរិទ្ធ១)
- អ៊ុន សុវណ្ណារ៉ា (សំរិទ្ធ១)
- ប៉េតង់កីឡា
- អោ ចាន់ដារ៉ែន (មាស១ (ក្រុម))
- យឹម សោភ័ណ (មាស១ (ក្រុម))
- ដួន ឌីណា (ប្រាក់១ (ក្រម))
- អុំ ចន្ទ្រា (ប្រាក់១ (ក្រុម))
- សុក ច័ន្ទមាន (សំរិទ្ធ១)
- កែ ឡេង (សំរិទ្ធ១)
- តៃក្វាន់ដូកីឡា
- ស៊ន ដាវិន (ប្រាក់១)
- ឈឿន ពុទ្ធារីម (សំរិទ្ធ១)
- ស៊ន សៀវម៉ី (សំរិទ្ធ១)
- ផន វីរៈ (សំរិទ្ធ១)
- យូដូកីឡា
- ខុម រតនៈមុនី (ប្រាក់១)
- ចំបាប់កីឡា
- ប្រដាល់កីឡា
- ឈុន សុខឡេង ឬ វ៉ន វីវ៉ា (សំរិទ្ធ១)
- ហួត សំអាត (សំរិទ្ធ១)
- ស្វាយ រដ្ឋា (សំរិទ្ធ១)
- វាយកូនបាល់កីឡា
- ប៊ុន កេន្នី (សំរិទ្ធ១ (ក្រុម))
- អន សម្បត្តិ (សំរិទ្ធ១ (ក្រុម))
- ឡុង សំនៀង (សំរិទ្ធ១ (ក្រុម))
- វូស៊ូកីឡា
- វេង វីរៈ (សំរិទ្ធ១)
សរុបទាំងអស់មានកីឡាករចំនួន៤១រូប ដែលបានជួយឲ្យប្រទេសខ្មែរទទួលមេដាយសរុប៣៩មេដាយ សម្រាប់ស៊ីហ្គេមស៍គ្រានេះ។ សូមអរគុណ កីឡាករទាំងអស់។
_____________________________________________________________
អានផងដែរ៖
១. កីឡា៩ប្រភេទ ផ្ដល់មេដាយដល់ស្រុកខ្មែរនៅស៊ីហ្គេមស៍២៦
២. បិទស៊ីហ្គេមស៍២៦ ខ្មែរបានមេដាយតិចជាងលើកមុនទៅទៀត!
៣. វ៉ូវីណាម ផ្ដល់មេដាយច្រើនជាងគេដល់កម្ពុជា នៅស៊ីហ្គេមស៍
៤. តៃក្វាន់ដូ នាំមេដាយដំបូងជូនជាតិជាថ្មីទៀត សម្រាប់ស៊ីហ្គេមស៍លើកនេះ ខណៈបាល់ទាត់ខ្ចប់អាវមកផ្ទះដូចលើកមុនៗដែរ
กอดหน่อยได้ไหม ថ្ងៃ សៅរ៍ 26 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, ภาษาไทย.add a comment
_________________________________________________
- ស្ដាប់ចម្រៀងផ្សេងទៀត៖ ចុចទីនេះ
ហាងហ្វឺសេប នៅវៀងច័ន្ទន៍ ថ្ងៃ សុក្រ 25 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.2 comments
កាលទៅវៀងច័ន្ទន៍ សប្ដាហ៍មុននេះ អាហារពេលព្រឹកខ្ញុំគឺហ្វឺ នៅឯហាងមួយកណ្ដាលក្រុងវៀងច័ន្ទន៍ ឈ្មោះថាហ្វឺសេប (ល. ເຝີແຊບ)។ នេះជាគ្រាទី២ហើយដែលខ្ញុំបានទៅទទួលទានអាហារពេលព្រឹកនៅហាងមួយនេះ។
ស្ថិតក្នុងលក្ខណៈជាផ្ទះ ហាងនេះមិនធំប៉ុន្មាន តែមើលទៅហ្វឺពិតជាឆ្ងាញ់ និងមានមនុស្សម្នាចូលទទួលទានឥតដាច់។ ចំឡែកអ្វីស្រុកនេះគេទទួលទានចានធំខ្លាំងណាស់ ចានតូចរបស់ស្រុកនេះគឺប្រភេទចានធំស្រុកយើងហើយ។ តម្លៃដែលលក់ក្នុងហាងនេះគឺ ហ្វឺចានធំ ២០.០០០ គីប (១០.០០០រៀល), កណ្ដាល ១៧.០០០គីប (៨៥.០០០រៀល) និងចានតូចគឺ១៥.០០០គីប (៧៥.០០០រៀល) ថ្លៃអស់ទាស់។ ហ្វឺមានទាំងសាច់មាន គោ និងជ្រូក។ ប្រសិនលោកអ្នកបានទៅវៀងច័ន្ទន៍ សូមកុំភ្លេចចូលភ្លក្សរសជាតិហ្វឺហាងនេះម្ដង។

ហ្វឺសាច់គោចានតូច ដែលខ្ញុំទទួលទាន

មីនុយមុខតម្លៃហ្វឺ

ទិដ្ឋភាពក្នុងហាង

ខាងមុខហាង ឆ្នាំងស៊ុប
_____________________________________________________
អានផងដែរ៖
១. មួយថ្ងៃឯវៀងច័ន្ទន៍
ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១២ ឆ្លងផុតរដ្ឋសភាហើយ ថ្ងៃព្រហស្បតិ៍ 24 ខែវិច្ឆិកា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.1 comment so far
ភ្នំពេញ: សមាជិករដ្ឋសភាចំនួន ៨៦ រូប ដែលមានវត្តមានក្នុងអង្គប្រជុំ កាលពីព្រឹកថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០១១ បានលើកដៃអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១២ ជាជាឯកច្ឆ័ន្ទ ដោយគ្មានការពិភាក្សាដេញដោល ចោទសួរតំណាងរដ្ឋាភិបាលឡើយ។
សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១២ ដែលមាន ៥ ជំពូក និង ១៣ មាត្រា បានកំណត់ពីការចំណាយសរុប មានចំនួន ១០.៧៦៧.៩៨២ លានរៀល ស្មើប្រមាណ ២.៦៩២ លានដុល្លារ។ ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១២ ក៏បានអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីបរទេសចំនួន ៧០០ លាន SDR ស្មើប្រមាណជាង ១.០០០ លានដុល្លារផងដែរ។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ បានកំណត់ពីការបែងចែកចំណាយថវិកា តាមក្រសួងសំខាន់ៗ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ មានចំនួន ១.៣៩៨.៤៣៧ លានរៀល ដែលស្មើប្រមាណ ៣៥០ លានដុល្លារ។ ចំណែកវិស័យសង្គមកិច្ច មានចំនួន ២.៤៣៤.៤៤២ លានរៀល ស្មើប្រមាណ ៦០៨ លានដុល្លារ។ ក្នុងនោះ ក្រសួងសុខាភិបាល មានចំនួន ៧៩៤.២១៤ លានរៀល ស្មើប្រមាណ ១៩៨ លានដុល្លារ។ ក្រសួងអប់រំ ចំនួន ១.០០៧.៦២៦ លានរៀល ស្មើប្រមាណ ២៥១ លានដុល្លារ។ ក្រសួងកសិកម្ម ១០៩.៦៥៦ លានរៀល ស្មើប្រមាណ ២៧ លានដុល្លារ និងក្រសួងអភិវឌ្ឍន៍ជនបទ មានចំនួន ៩៥.៨៧២ លានរៀល ស្មើប្រមាណជាង ២៤ លានដុល្លារ។

រដ្ឋសភា បើកិច្ចប្រជុំ និងអនុម័តលើច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១២ ដោយគ្មានវត្តមានរបស់សមាជិកសភាគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីព្រឹកថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០១១៕ ( រូបថត៖ រដ្ឋសភា )
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានថ្លែងនៅក្រោយកិច្ចប្រជុំរដ្ឋសភា ដែលបានអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១២ ដោយគ្មានការសួរដេញដោលថា “រដ្ឋសភាអនុម័តដោយឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ជាការផ្តល់នូវឧបករណ៍សំខាន់មួយទៀត សម្រាប់រដ្ឋាភិបាល បន្តសកម្មភាពគ្រប់គ្រងប្រទេស រួមមាន ការការពារអធិបតេយ្យ បូរណភាពទឹកដី រួមទាំងការអភិវឌ្ឍប្រទេសគ្រប់ផ្នែកទាំងអស់ ហើយបន្តសម្រេចឲ្យបានមួយជំហានទៀតនូវអ្វី ដែលបានដាក់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២”។
ចំពោះការកើនឡើងនូវការចំណាយទឹកប្រាក់ ក្នុងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១២ ចំនួន ១៣,១% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១១ គឺកើនឡើងប្រមាណ ៣១៣ លានដុល្លារ ត្រូវបានលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ សេដ្ឋកិច្ច ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានពន្យល់ថា ការកើនឡើងថវិកាជាតិនោះ មកពីមូលហេតុ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ សម្រាប់ជំរុញនូវរាល់ការងារក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលកំពុងអនុវត្ត តាមយុទ្ធសាស្ត្រចតុកោណ របស់រដ្ឋាភិបាល គឺទី១-ជំរុញកំណើ ២-បង្កើនការងារ ៣-ធានាសមភាព និងទី៤-ប្រសិទ្ធភាព។ ក្នុងនោះ ការកើនឡើងនូវថវិកាជាតិឆ្នាំ២០១២ ក៏មកពីរដ្ឋាភិបាល ត្រូវស្តារឡើងវិញនូវគ្រោះទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ សរុបជាង ៥០០ លានដុល្លារ កាលពីខែសីហា ដល់ខែតុលាកន្លងមក។
សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ច្បាប់ក៏បានយល់ព្រមឲ្យរដ្ឋាភិបាល ខ្ចីប្រាក់ពីបរទេស ក្នុងកម្រិត ៧០០ លាន SDR ( ១ SDR ស្មើ ១,៥ ដុល្លារ ) ដែលស្មើប្រមាណ ១០៥០ លានដុល្លារ ត្រូវបានលោក គាត ឈន់ ពន្យល់ថា ការខ្ចីប្រាក់បំណុលបរទេស នៅឆ្នាំ២០១២ មានចំនួនខ្ពស់ ជាងបណ្តាឆ្នាំកន្លងមក ដែលមានត្រឹមតែ ៤០០ លាន SDR ប៉ុណ្ណោះ។ ក៏ប៉ុន្តែបើវិភាគលើបំណុល និងផលិតផលសរុបក្នុងស្រុក គឺបំណុលរបស់កម្ពុជា មិនមានហានិភ័យនោះទេ។ ពោលគឺរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងបំណុលរបស់ខ្លួនបាន។
លោក គាត ឈន់ បានពន្យល់ថា ច្បាប់បានកំណត់ឲ្យរដ្ឋាភិបាល អាចខ្ចីបំណុល ៤០% នៃផលិតផលក្នុងស្រុកសរុប។ ចំពោះប្រាក់បំណុលសព្វថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា បូកសរុបទាំងបំណុលចាស់ គឺមានត្រឹមតែ ២៩,១% នៃផលិតផលសរុបប៉ុណ្ណោះ។ តែលោកគាតឈន់ មិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។
យ៉ាងណាក៏ដោយ លោក គាត ឈន់ បានអះអាងថា លោកក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យរដ្ឋាភិបាល បានធ្វើរបាយការណ៍ ៦ ខែម្តង ស្តីពី ការខ្ចីឥណទានសម្បទានពីរដ្ឋាភិបាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភា ជាប្រចាំ ដើម្បីតម្លាភាពត្រឹមត្រូវផងដែរ។ របាយការណ៍ទាំងនោះ សុទ្ធតែបានធ្លាក់ដល់ដៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ ដូច្នេះមានតែអ្នកមានភ្នែកម្នាស់ និងត្រចៀកពាងទេ ដែលចេះតែកកូរកកាយ រឿងប្រាក់បំណុលរបស់កម្ពុជា ដើម្បីបំភ័ន្តមតិជាតិ។
សូមរម្លឹកថា រដ្ឋសភាប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ កាលពីព្រឹកថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០១១ មានតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច សរុបចំនួន ៨៦ រូប។
ចំណែកសមាជិកសភាគណបក្សសមរង្ស៊ី ២៦ រូប និងគណបក្សសិទ្ធិមនុស្ស ៣ រូប បានធ្វើពហិការ មិនចូលរួមប្រជុំរដ្ឋសភាឡើយ។
សមាជិកសភាគណបក្សប្រឆាំង បានជំទាស់នឹងការអនុម័តច្បាប់ថវិកាជាតិ ឆ្នាំ២០១២ និងអះអាងថា ច្បាប់នោះ បានយល់ព្រមឲ្យរដ្ឋាភិបាលខ្ចីប្រាក់បំណុលពីបរទេស ជាង១.០០០ លានដុល្លារ។ ម្យ៉ាងទៀត ពហិការរបស់គណបក្សសមរង្ស៊ី និងការលាលែងរបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី គឺដើម្បីឲ្យរដ្ឋសភាមិនពេញលក្ខណៈផ្លូវច្បាប់។ តែគណបក្សប្រជាជនកម្ពុជា បានច្រានចោលនូវការអះអាងរបស់គណបក្សសមរង្ស៊ី៕
http://cen.com.kh/localnews/show_detail/19?token=OTYwNGE3ODgzMjIyMWFiNDIyMGIzZjEwZjY5YzY1






