jump to navigation

អ្នក​បាងកក និង​ទឹក​ជំនន់ ថ្ងៃ ចន្ទ 7 ខែវិច្ឆិកា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

លោក​អ្នក​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា រយៈ​ពេល​ប្រមាណ​៣​ខែ​មក​ហើយ ដែល​ប្រទេស​ថៃ​​បាន​និង​កំពុង​ទទួល​រង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​មក​ធ្លាប់​មាន។ បច្ចុប្បន្ន​នេះ​ទីក្រុង​បាងកក​ទាំង​មូល​កំពុង​តែ​ស្ថិត​ក្នុង​ភាព​គំរាម​កំហែង​នៃ​ទឹក​ជំនន់​ ហើយ​ដែល​តម្រូវ​ឲ្យ​អ្នក​បាងកក​ត្រូវ​ប្រុង​ប្រៀប​រៀប​ចំ​ទទួល​ទឹក​យ៉ាង​គគ្រឹក​គគ្រេង ជា​ពិសេស​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​ពួ​ក​គេ។

តាំង​ពី​ទឹក​ជំនន់​ស្រុក​ថៃ​មក ខ្ញុំ​ទើប​តែ​មាន​ឱកាស​បាន​ទៅ​បាងកក កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ ព្រម​ទាំង​បាន​ឃើញ​សភាព​ជាក់​ស្ដែង នៃ​បណ្ដា​ផ្ទះ​នានា​ទូទាំង​តំបន់​ដែល​មិន​ទាន់​លិច ពួក​គាត់​បាន​យក​បាវ​ខ្សាច់ និង​ចាក់​ស៊ីម៉ង់ត៍ ដើម្បី​ទប់​ទឹក​កុំ​ឲ្យ​ចូល​ផ្ទះ​ពួក​គាត់។ រួម​ទាំង​ហាង​ល្បី​ៗ​នានា​នៅ​ទូទាំង​បាងកក ក៏​បង្ខំ​ចិត្ត​ធ្វើ​ដូច្នោះ​ដែរ។ ចំណែក​ឯ​រថយន្ត​វិញ ពួក​គាត់​បាន​នាំ​គ្នា​យក​មក​ចត​ចោល​នៅ​តាម​ផ្លូវ​ហាយវេយ៍​នានា យ៉ាង​ច្រើន​ជា​ជួរ​ៗ មើល​ទៅ​គួរ​ឲ្យ​អាណិត​អ្នក​បាងកក​ដែរ៕


តំបន់​លក់​គ្រឿង​អេឡិច​ត្រូនិច នៅ​បាងកក ពាន់​ទិព្វ ត្រូវ​យក​បាវ​ខ្សាច់​មក​ព័ទ្ធ​ជុំ​វិញ​ការពារ​ទឹក

តំបន់​លក់​ដូរ​សំលៀក​បំពាក់​របស់​ក្រុង​បាងកក

ផ្សារ​ទំនើប​ដ៏​ល្បី​របស់​ថៃ​នៅ​បាងកក ឈ្មោះ​ម៉ាប៊ុនគ្រង

រថយន្ត​យក​មក​ចត​នៅ​តាម​ផ្លូវ​ហាយវេយ៍

រថយន្ត​ (ខាង​ឆ្វេង) យក​មក​ចត​នៅ​តាម​ផ្លូវ​ហាយវេយ៍

រថយន្ត​យក​មក​ចត​នៅ​តាម​ផ្លូវ​ហាយវេយ៍ ទាំង​សង្ខាង​ផ្លូវ

____________________________________________
អាន​ផង​ដែរ
១. មក​ដល់​បាងកក

មតិ»

1. មក​ដល់​បាងកក « ស្រែ​ខ្មុក - ថ្ងៃ អង្គារ 8 ខែវិច្ឆិកា 2011

[...] អាន​ផង​ដែរ៖ ១. មក​ដល់​ភ្នំពេញ ២. អ្នក​បាងកក និង​ទឹក​ជំនន់ Like this:Like2 bloggers like this [...]

2. channa - ថ្ងៃ​ព្រហស្បតិ៍ 10 ខែវិច្ឆិកា 2011

បាប​កម្ម​ពួក​សៀម :D


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers