jump to navigation

ចម្រៀង «បាត់ដំបង» ថ្ងៃពុធ 30 ខែវិច្ឆិកា 2011

Posted by សុភ័ក្ត្រ in ចម្រៀង, អំពីស្រុកខ្មែរ.
trackback

លោក​អ្នក​ដឹង​ទេ ខ្មែរ​យើង​មាន​ចម្រៀង​សម័យ​ច្រើន​ពេក​ណាស់​ទាក់​ទិន​នឹង​ខេត្ត​បាត់ដំបង ជា​ពិសេស​បទ​ចម្រៀង​សម័យ​មុន​សង្គ្រាម។ ដើម្បី​ជា​ចំណង​ដៃ និង​អនុស្សាវរីយ៍​ចម្រៀង​ខ្មែរ​សម័យ​ដើម ខ្ញុំ​សូម​ឆ្លៀត​ពេល​ធ្វើ​បញ្ជី​ចម្រៀង​ខ្មែរ​ទាក់​ទង​នឹង​ខេត្ត​បាត់ដំបង​នេះ​ទុក​គ្រាន់​ជា​ឯកសារ។

ខ្ញុំ​សូម​លោក​អ្នក​នាង​ជួយ​បន្ថែម​បទ​ចម្រៀង​សម័យ​ខ្មែរ​យើង​ដែល​មាន​ឃ្លា​ទាក់​ទង​នឹង​ខេត្ត​បាត់ដំបង នៅ​ទី​នេះ ដើម្បី​ទុក​ជា​ឯកសារ​ផង។ សូម​អរគុណ!

ខាង​ក្រោម​នេះ​ជា​បទ​ចម្រៀង​សម័យ​ទាក់​ទង​នឹង​ «បាត់ដំបង»

  1. កណ្តៀងត្បូងឆាំង (អ៊ឹង ណារី)
  2. កូនស្រីអ្នកនេសាទ (រស់ សេរីសុទ្ធា)
  3. កូឡាបកូបនិមិត្ត (ស៊ីន ស៊ីសាមុត + ប៉ែន រ៉ន)
  4. កូឡាបបាត់ដំបង (ស៊ីន ស៊ីសាមុត)
  5. កូឡាបវត្តកែវ (ស៊ីន ស៊ីសាមុត)
  6. កំលោះភ្នំពេញក្រមុំបាត់ដំបង (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា + តារា ចោមច័ន្ទ)
  7. ក្រមុំបរប៉ៃលិន (ស៊ីន ស៊ីសាមុត)

  1. ចម្ការសំរោង (រស់ សេរីសុទ្ធា)
  2. ចម្ប៉ាកំពង់ប្រាក់ (ស៊ីន ស៊ីសាមុត)
  3. ចម្ប៉ាបន្ទាយដែក (ស៊ីន ស៊ីសាមុត)
  4. ចម្ប៉ាបាត់ដំបង (ស៊ីន ស៊ីសាមុត)
  5. ចូលឆ្នាំនៅបាត់ដំបង (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  6. ចំប៉ីសិរីសោភ័ណ្ឌ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)

  1. ជីវិតកម្មករត្បូង
  2. ជើងភ្នំសំពៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  3. ជំនោរប៉ៃលិន (រស់ សេរីសុទ្ធា)
  4. ជ្រោះពេជ្រចិន្ដា

  1. ដងស្ទឹងសង្កែ (ស៊ីន ស៊ីសាមុត)
  2. ដើរស្វែងរកប្រពន្ធ

  1. ថ្មគោលស្រមោលស្នេហ៍ចាស់ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)

  1. ទំនួញហ្គីតា (ស៊ីន ស៊ីសាមុត)
  2. ទៅលេងបាត់ដំបង (មាស សាម៉ន)
  3. ទៅលេងភ្នំសំពៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)

  1. នាងដើរទៅណា

  1. បក្សាស្លាបដែក (ស៊ីន ស៊ីសាមុត)
  2. បងដើរកាត់ភ្លៀង (ស៊ីន ស៊ីសាមុត)
  3. បាចផ្កាម្រះព្រៅ (រស់ សេរីសុទ្ធា)
  4. បាត់ដំបងកុំចងពៀរខ្ញុំ (ស៊ីន ស៊ីសាមុត)
  5. បាត់ដំបងមានអ្វីឆ្ងាញ់ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  6. បុប្ជាដូនទាវ
  7. ប៉ៃលិនព្រលឹងស្នេហ៍ (ស៊ីន ស៊ីសាមុត)
  8. ប៉ៃលិនសុបិនស្នេហ៍ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  9. បា្រសាទបាណន់

  1. ផ្គរលាន់ប៉ៃលិន (រស់ សេរីសុទ្ធា)

  1. ព្រាត់ភ្នំសំពៅ (ស៊ីន ស៊ីសាមុត)

  1. ភ្នំតូចភ្នំធំ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  2. ភ្នំធំទ្រនំស្នេហ៍ចាស់ (រស់ សេរីសុទ្ធា)
  3. ភ្នំសំពៅជម្រៅដួងចិត្ត (ស៊ីន ស៊ីសាមុត)

  1. មេឃាភ្នំពេញ តារាបាត់ដំបង
  2. ម៉ោង៤ទាបភ្លឺ
  3. ម្ចាស់បរយីខា (សូ សាវឿន)
  4. ម្លប់ដូងទីដប់ (ស៊ីន ស៊ីសាមុត)
  5. ម្លប់ដើមស្រឡៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)

  1. រាត្រីនៅប៉ៃលិន (ប៉ែន រ៉ន)
  2. រាត្រីមាត់ស្ទឹងសង្កែ (ស៊ីន ស៊ីសាមុត)
  3. រំដួលសងស្ទឹងសង្កែ (ស៊ីន ស៊ីសាមុត)
  4. រំដួលភ្នំសំពៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)

  1. លាបាត់ដំបង (រស់ សេរីសុទ្ធា)
  2. លាភូមិសេកសក (ស៊ីន ស៊ីសាមុត)
  3. លាហើយកូលាបបាត់ដំបង
  4. លាហើយប៉ៃលិន (ប៉ែន រ៉ន)

  1. វាលវាសនាចម្ការសំរោង
  2. វាលស្រីស្រណោះ (រស់ សេរីសុទ្ធា)
  3. វាលស្រែមួយរយ (ស៊ីន ស៊ីសាមុត)

  1. សាយ័ណ្ហក្រោយផ្នូរ
  2. សំឡេងចាស់ ប្រាប់ស្នេហ៍ចាស់ (ស៊ីន ស៊ីសាមុត)
  3. សម្រស់នាងចែវទូកដ (ស៊ីន ស៊ីសាមុត)
  4. ស្ទឹងសង្កែកុំប្រែចិត្ត (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  5. ស្បៃអក្ខរា ចម្ប៉ាបាណន់
  6. ស្ពានកំពង់ហ្លួង
  7. ស្ពានឈើអភ័ព្វ (ស៊ីន ស៊ីសាមុត)
  8. ស្ពានអូរតាគី (ស៊ីន ស៊ីសាមុត)
  9. ស្ដាយជំនូនជូនម៉ែទៅស្ដី (ស៊ីន ស៊ីសាមុត)
  10. ស្រមោលម្លប់ពោធិ៍ (ស៊ីន ស៊ីសាមុត)
  11. ស្រណោះអូរជ្រៅ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  12. ស្រអែមដងស្ទឹងសង្កែ

  1. អនុស្សាវរីយ៍ខ្នងភ្នំសំពៅ
  2. អនុស្សាវរីយ៍បីស្រុក
  3. អនុស្សាវរីយ៍ ប៉ៃលិន
  4. អនុស្សាវរីយ៍វត្តដំរីស (ស៊ីន ស៊ីសាមុត)
  5. អនុស្សាវរីយ៍ សេកសក (ស៊ីន ស៊ីសាមុត)
  6. អូរជ្រៅដំបៅស្នេហ៍ (រស់ សេរីសុទ្ធា)
  7. អូរទឹកថ្លាបុប្ផាប៉ៃលិន (អ៊ឹង ណារី + រស់ សេរីសុទ្ធា)

_________________________________________________________
ប្រកាសប្រហាក់ប្រហែល
១. ចម្រៀងបុណ្យភ្ជុំ
២. ចម្រៀងចូលឆ្នាំ

មតិ»

1. Pich Makara - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
AGAIN! Keep doing excellence job i strongly support you!

2. រចនា - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

someone is making me miss បាត់​ដំបង province… :D Thank you for de songs anyway.

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011
3. កែវ ឌីណា - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

ហាហា…នៅច្រើនណាស់ពូអ្ហើយ ចាំខ្មុំរកឲ្យ ខ្មុំមាន ៥ ឌីសឯណោះចា៎

១.​ទៅលែងភ្នំសំពៅ
២. សម្រស់នាងចែវទូកដ
៣. បុប្ជាដូនទាវ
៤. វាលវាសនាចម្ការសំរោង
៥. ស្រអែមដងស្ទងសង្កែ
៦. កូនស្រីអ្នកនេសាទ
៧. ស្ពានអូរតាគី
៨. បាត់ដំបងមានអ្វីឆ្ងាញ់
៩. បា្រសាទបាណន់
១០. ម្លប់ដូងទី១០
១១. អនុស្សាវរីបីស្រុក
១២. អនុស្សាវរីយសេកសក

នៅមានទៀត ទៅបាយសិន ហេវ!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

ហេហេ… មាន​ទៀត ជួយ​ប្រាប់​ហង អ្នក​បាត់​ឈើ!

កែវ ឌីណា - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

គួរតែលុបបទដែលទាក់ទងនឹងខេត្តប៉ៃលិន និងបន្ទាយមានជ័យ ចេញ ព្រោះឥឡូវខេត្តពីរនេះមិនចំណុះឲ្យបាត់ដំបងទៀតទេ ហើយម្យ៉ាងខ្មុំក៏ចង់អួតគេឯងពីចំរៀងដែលទាក់ទងសុទ្ធសាធ អំពីទឹកដីកំណើតខ្មុំដែរ…ហេហេ សូមថែមជូនតាមសន្យា៖

១. ស្ពានឈើអភ័ព្វ
២. ម្លប់ដើមស្រឡៅ
៣. មេឃាភ្នំពេញ តារាបាត់ដំបង
៤.ជ្រោះពេជ្រចិន្តា
៥. អនុស្សាវរីខ្នងភ្នំសំពៅ
៦. នាងដើរទៅណា?
៧. ស្ពានកំពង់ហ្លួង
៨. ស្បៃអក្ខរា ចម្ប៉ាំបាណន់
៩. ស្អែកអូនលាបងហើយ
១០. សម្លេងចាប់ ប្រាប់ស្នេហ៍ចាស់​ (បងគេងចាក់ថ្នាំ…)
១១.បងដើរកាត់ភ្លៀង
១២. ទៅលែងបាត់ដំបង (មាស សាម៉ន)
១៣. សាយ័ណ្ហក្រោយផ្នូរ
១៤. លាហើយកូលាបបាត់ដំបង
១៥. ជើងភ្នំសំពៅ
១៦. ចំការសំរោង ( ដូរពី វាលវាសនាចំការសំរោង)

អរគុណតាដែលបានលើកប្រធានបទនេះឡើង ខ្មុំក៏មានគម្រោង នឹងប្រមូលផ្តុំវាទុកដែរ។ យោងតាមគុណសម្បត្តិខាងលើ តាអាច មកលែងទឹកដីបាត់ដំបងបាន…ហាហាហា

សុភ័ក្ត្រ - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

ហេតុ​ដែល​មិន​លុប​ដោយ​សារ​បទ​ចម្រៀង​ទាំង​អស់​ហ្នុង​តែង​ក្នុង​សម័យ​ដែល តំបន់​អស់​ទាំង​នោះ​ស្ថិត​ក្នុង​ខែត្រ​បាត់ដំបង… ហេតុ​ដូច​នេះ​ហើយ អ្នក​និពន្ធ​ច្បាស់​ជា​ឧទ្ទិស​និពន្ធ​របស់​គាត់​ទៅ​ខែត្រ​បាត់ដំបង​យ៉ាង​ពិត​ប្រាកដ ច្នេះ​ទេ​គួរ​តែ​មាន​វត្តមាន​នៅ​ទី​នេះ​ដែរ បើ​ទោះ​បី​ជា​ថា​បច្ចុប្បន្ន​ខែត្រ​ទាំង​នោះ​បាន​បំបែក​ចេញ​ពី​បាត់ដំបង​ក្ដី។

សុភ័ក្ត្រ - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

បទ «ស្អែកអូនលាបងហើយ» ដូច​ជាមិន​មាន​ឃើញ​ទាក់​ទង​នឹង​បាត់ដំបង​ទេ

ឧត្តម - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

បើមានបទស្ពានឈើអភ័ព្វ កុំភ្លេចបទ ម្លប់ដូងទី១០ មួយទៀត! សុទ្ធតែប្រសូតចេញពីស្លាបប៉ាកា កវីម្ចាស់ស្ទឹងសង្កែ គង់ប៊ុនឈឿន។

សុភ័ក្ត្រ - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

ខ្ញុំ​ដាក់​ហើយ​តើ

4. Sovann - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

«ឱ!​ ភូមិបាក់ព្រា» របស់​ រស់​ សិរី​សុទ្ធា ក៏​ជា​បទ​ទាក់ទង​ទៅ​នឹង​ខេត្ត​បាត់ដំបង​ដែរ ។ ភូមិបាក់ព្រា ស្ថិត​នៅ​ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ហើយ​ក៏បាន​រួមជា​សហគមន៍​នេសាទ​មួយ​ផងដែរ គឺ​ដូច​គ្នា​ទៅនឹង​អត្ថន័យ​របស់​បទ​ចម្រៀង​ដែល​កូនអ្នក​នេសាទ​ត្រូវ​បាន​សង្សារ​បោះបង់​បន្ទាប់​ពី​បាន​ខ្លួន​ប្រាណ​ហើយ ។ ភូមិ​បាក់ព្រា តាំងនៅ​ត្រង់​ចំណុច​ប្រសព្វ​របស់​ស្ទឹង​សង្កែ និង​ស្ទឹង​មង្គល​បូរី ចាប់​ពី​ចំណុច​ប្រសព្វ​នេះ​ទំហំ​ស្ទឹង​សង្កែ​ដែល​មាន​ទំហំ​តូចហូរកាត់​ក្រុងបាត់ដំបង មានទំហំ​ធំ​ទ្វេដង ហើយ​លំហូរ​ទឹក​ក៏​មាន​ភាព​នឹង​រហូត​ទៅ​ដល់​ព្រែកទាល់ ដែល​ជាប់​នឹង​ផ្ទៃ​បឹង​ទន្លេសាប ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

Sovann តាម​ពិត​ចំណង​ជើង​ពិត​ប្រាកដ​នោះ គឺ «កូន​ស្រី​អ្នក​នេសាទ» ទេ។

5. បុរិន្ទ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

-បាចផ្ការម្រះព្រៅហើរទៅតាមខ្យល់​ រសាត់ទៅដល់ខ្នងភ្នំក្រពើ
-បងគេងចាក់ថ្នាំនៅក្នុងពេទ្យធំ ស្តាប់ចាបវាយំនៅមាត់បង្អួច
-វាលស្រែ១០០

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

អរគុណ​បុរិន្ទ ខ្ញុំ​បាន​បន្ថែម​ហើយ

6. kane - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

រំដួលដងស្ទឹងសង្កែ

7. kane - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

អូរទឹកថ្លាបុប្ផាប៉ៃលិន

8. kane - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

ភ្នំតូចភ្នំធំ
ជិវិតកម្មករត្បូង
ដើរស្វែងរកប្រពន្ធ
កណ្តៀងត្បូងឆាំង
បក្សាស្លាបដែក
ស្រណោះអូរជ្រៅ
ម៉ោង៤ទាបភ្លឺ
ទំនួញហ្គីតា

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

សូម​អរគុណ ខ្ញុំ​បាន​ដាក់​រួច​ហើយ។
ទំនួញ​ហ្គីតា គឺ ស្រមោល​ម្លប់​ពោធិ៍

9. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 1 ខែធ្នូ 2011

ចុះ បាត់​ដំបង​បណ្តូលចិត្ត ?

10. កែវ ឌីណា - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

ស្អែកអូនលាបងហើយ
ច្រៀងដោយ ប៉ែន​ រ៉ន និពន្ធដោយ គង្គ ប៊ុនឈឿន

១. ផ្កាយក្រពើ រះលើខ្ទមស្រែ
សម្លេងទ្រខ្មែរ ក្រោមខែរនោចខ្លោចផ្សារ
ស្អែកអូនលាបងហើយ លាហើយ លាព្រៃកូនខ្លា
លាទាំងជ្រោះពេជ្រចិន្តា ខ្លោចផ្សាជាងនាងកង្រី ។

២. លាភ្នំក្តោង ធ្លាប់ឈោងបេះផ្កា
ភ្នំទ្រង់មាន់ទា តាង៉ែន តាគត់ តាគ្រៃ
ស្អែកអូនលាហើយ ត្រពាំងដែលធ្លាប់ស្ទូចត្រី
លាអក្ខរាចារថ្មីៗ សាក្សីជាប់ដើមរុក្ខា។
R……………….

ម៉េចបានថាមិនទាក់ទង នឹងបាត់ដំបង????????

សុភ័ក្ត្រ - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

ចំណង​ជើង​ត្រូវ​អត់?
ចុះ​បទ​នេះ​វិញ?

កែវ ឌីណា - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

យើស! យូរៗទៅអត់ទុកចិត្តគ្នាឯង​! ខំខ្ចីម៉ូតូគេជិះទៅយក សៀវភៅពីផ្ទះ «កំណាព្យស្នេហ៍មាស» ។ ចម្រៀងខ្លះមានចំណងជើងដូចគ្នា ដូចបទជាបទ «លាហើយប៉ៃលិន»

សុភ័ក្ត្រ - ថ្ងៃ សុក្រ 2 ខែធ្នូ 2011

នៅ​ក្នុង​យូ​ធូប​អត់​មាន​ទេ

11. marinounsy - ថ្ងៃ ចន្ទ 12 ខែធ្នូ 2011

យប់ដប់ពីរកើត
ថ្មគោលស្រមោលស្នេហ៍

សុភ័ក្ត្រ - ថ្ងៃ អង្គារ 13 ខែធ្នូ 2011

យប់ដប់ពីរកើត​ ទាក់​ទង​បាត់ដំបង​ត្រង់​ណា?????

12. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] ចម្រៀង «បាត់ដំបង», បិទ​ស៊ីហ្គេមស៍​២៦ [...]

13. សុខ​ហ៊ាង - ថ្ងៃ សុក្រ 10 ខែ​កុម្ភៈ 2012

បើ​មាន​ជា​ ឯកសារ​សម្លេង​មួ​កញ្ចប់​តែ​ម្តង​មិន​ដឹង​ល្អ​យ៉ាង​ណា។

14. ចម្រៀង​បុណ្យ​ភ្ជុំ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​មីនា 2012

[...] ប្រកាសប្រហាក់ប្រហែល៖ ១. ចម្រៀង «បាត់ដំបង» Like this:Like4 bloggers like this [...]

15. ចម្រៀង​ចូល​ឆ្នាំ « ស្រែ​ខ្មុក - ថ្ងៃ ចន្ទ 9 ខែ​មេសា 2012

[...] ប្រកាសប្រហាក់ប្រហែល៖ ១. ចម្រៀង «បាត់ដំបង» ២. ចម្រៀងបុណ្យភ្ជុំ Like this:LikeBe the first to like this [...]

16. ចម្រៀង​បុណ្យ​ភ្ជុំ | ស្រែ​ខ្មុក - ថ្ងៃ សុក្រ 4 ខែតុលា 2013

[…] ប្រកាសប្រហាក់ប្រហែល៖ ១. ចម្រៀង «បាត់ដំបង» ២. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 157 other followers

%d bloggers like this: