ខួបប្រាំមួយឆ្នាំនៃប្លក់កំណត់ហេតុសុភ័ក្ត្រ (ស្រែខ្មុក) ថ្ងៃពុធ 21 ខែធ្នូ 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.trackback
មកដល់ថ្ងៃនេះ (២១ ធ្នូ ២០១១) ប្លក់កំណត់ហេតុសុភ័ក្ត្រ ឬស្រែខ្មុក មានអាយុកាល៦ឆ្នាំហើយ។ ដោយចាប់បង្កើតឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៥ ពេញរយៈពេល៦ឆ្នាំនេះ ខ្ញុំអាចនិយាយថា ទំព័រនេះពោរពេញទៅដោយភាពអំណត់ និងព្យាយាមតស៊ូ ខណៈដែលប្លក់ជាច្រើនដែលបានបង្កើតក្នុងរយៈពេលប្រហែលគ្នាបានដេកលង់លក់អស់ទៅហើយ ហើយស្របពេលជាមួយគ្នានេះក៏មានអ្នកប្លក់ថ្មីៗជាច្រើនទៀតមានវត្តមានមិនដាច់នៅលើវើរ៍ដប្រេស្ស។
ជាមួយនឹងប្រកាសលើកទី១ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា វាពិតជាគួរឲ្យមោទនភាពណាស់ដែលប្លក់នេះអាចតស៊ូបានរហូតមកដល់អាយុកាល៦ឆ្នាំនេះ ហើយបើធៀបនឹងអាយុមនុស្សវិញ វាបានក្លាយជាក្មេងធំរូបរាង និងដល់អាយុចូលរៀនថ្នាក់បឋមសិក្សា ឆ្នាំទី១ បានហើយ។
រយៈពេល៦ឆ្នាំនេះ មានប្រកាសសរុបរហូតដល់ទៅ១.៩១៦ប្រកាស (មកដល់ថ្ងៃនេះ) ហើយដែលមានចម្រុះទៅដោយប្រកាសទាំងផ្ទាល់ខ្លួន និងសង្គម ផងដែរលាយចម្រុះគ្នា ហេតុដូច្នេះហើយ អ្វីដែលប្លែកបន្តិចសម្រាប់ឆ្នាំនេះ គឺខ្ញុំបានប្រើឈ្មោះប្លក់នេះបន្ថែមមួយទៀតពីកំណត់ហេតុសុភ័ក្ត្រ មកជា «ស្រែខ្មុក»។ រយៈពេល៦ឆ្នាំមកនេះ មានចំនួនចុចចូលទស្សនាទីនេះ ប្រមាណ ៣៦៣.៤៣៧ ដង ឬជាមធ្យមប្រមាណ២៦៩,៦៩ដងក្នុងមួយថ្ងៃ និងមកពីបណ្ដាប្រទេសយ៉ាងហោចណាស់ចំនួន១១៧ ប្រទេសផ្សេងៗគ្នាដែរ។
ការគាំទ្រពីសំណាក់ប្រិយមិត្រអ្នកអាននៅទីនេះ គឺពិតជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការបន្តឲ្យប្លក់មួយនេះរស់រានតទៅមុខទៀត ដើម្បីអាចឃើញប្រកាស ខួប១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំ…. ។ល។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណមិត្រៗទាំងអស់នៅទីនេះ ដែលបានគាំទ្រប្លក់កំណត់ហេតុសុភ័ក្ត្រ (ស្រែខ្មុក) ជារៀងរហូតមក។ សូមប្រិយមិត្រជួបប្រទះតែសេចក្ដីសុខនិរន្តរ៍អើយ ជាពិសេសក្នុងឱកាសឆ្នាំថ្មី គ.ស.២០១២ ដែលនឹងកំពុងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
អបអរសាទរខួបប្រាំមួយឆ្នាំនៃប្លក់កំណត់ហេតុសុភ័ក្ត្រ (ស្រែខ្មុក)
២១ ធ្នូ ២០០៥ - ២១ ធ្នូ ២០១១
________________________________________________
អានផងដែរ៖
១. ខួបប្រាំឆ្នាំនៃប្លក់កំណត់ហេតុសុភ័ក្ត្រ





[...] [...]
ថ្ងៃមុនទើបតែខួប ៥ឆ្នាំ ទេតើ? ចុះឥឡូវ ៦ ឆ្នាំហើយ។ អ្ហឹម! ពិតជាលឿនអស្ចារ្យមែនហ្ន៎!
ចាស់ទៅៗហើយ ហាហា…
ហេបភីបឺសឆ្តេ!
សែងឃ្យូវែរីម៉ាច
ហេបភីប៊ឺសដេ ស្រែខ្មុក! សូមឲ្យបានអាយុយឺនយូរម៉ឺនឆ្នាំៗ
បាទ
រីករាយថ្ងៃបង្កើតប្លុក, ក្លាយជាអ្នកប្លុកជើងយូរហើយ!
ខ្ញុំសូមអបអរសាទរជាមួយ ស្រែខ្មុក ដែរ… ទោះជាខ្ញុំមកអបអរយឺត ក៍ប្រសើរជាងអត់បានមកដែរ… ត្រូវអត់? សុំសួរមួយ: មានជប់លៀងអត់ណឹង? ព្រោះអ្នកផឹក ចង់ដឹងតែកន្លែងណាមានផឹកស៊ីតែប៉ុណ្ណោះ… ហិហិហិៗៗៗៗ
ជប់មិនជប់ទាល់តែសួរម្ចាស់តៀមកាហ្វេបានដឹង
ខ្ញុំមិនមែនសាមីដើមទានប្រធានបុណ្យផង! ចាំតែមើលបងភ័ក្រជួលធុងបាស់រាំឬអត់ដែរទេ!
ថោកៗចេះតែជួលហើយ យ៉ាងហោចណាស់ក៏បានឲ្យក្មេងៗរាំជាន់ជើងគ្នា កាប់ក្បាលគ្នាបែកលេងដែរ…!
សូមអោយប្លក់ស្រែខ្មុក មានអាយុ ម៉ឺនឆ្នាំៗ
ម៉ឺនឆ្នាំៗៗៗ ដើម្បីជាម្លប់ដល់កូនចៅអ្នកទស្សនាទាំងឡាយ..
[...] [...]