jump to navigation

រូប​ចាស់​និទាន​ថ្មី៖ ទឹក​លិច​ភ្នំពេញ ថ្ងៃ អង្គារ 31 ខែមករា 2012

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
add a comment

គ.ស.​១៩៣៤ ក្នុង​ពេល​ដែល​ព្រះ​នគរ​ខ្មែរ​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង​សេស​នៅ​ឡើយ ព្រះ​រាជ​ធានី​ចតុម្មុខ​ភ្នំពេញ បាន​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់​ទន្លេ​មេគង្គ​មួយ​ដ៏​ធំ​ធេង រហូត​ធ្វើ​ឲ្យ​លិច​ទីក្រុង​នេះ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ទឹក​ជំនន់​លិច​ខាង​មុខ​សារមន្ទីរ​ជាតិ​ភ្នំពេញ រហូត​​ដល់​ទៅ​ចែវ​ទូក​បាន សម្រាប់​ធ្វើ​ដំណើរ​ក្នុង​ព្រះ​រាជធានី នា​ឆ្នាំ​នោះ៕

 
រូប​ភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ គ.ស.​១៩៣៤ លិច​សារមន្ទីរ​ជាតិ (រូប​ថត៖ Nicole Groslier)

ការ​ធ្វើ​ដំណើរ​ដោយ​ចែវ​ទូក នៅ​មុខ​សារមន្ទីរ​ជាតិ (រូប​ថត៖ Nicole Groslier)

«ខ្មែរ» នៅ​ក្នុង​បទ​ភ្លេង​ថៃ​ដើម ថ្ងៃ ចន្ទ 30 ខែមករា 2012

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
6 comments

លោកអ្នកដឹងទេ នៅក្នុងបទភ្លេងបុរាណ និងមហោរី របស់ជនជាតិសៀម ឬដែលបច្ចុប្បន្នហៅថាថៃនោះ មានភ្លេងជាច្រើនត្រាប់ទំនុក ឬមានទាក់ទងនឹងជនជាតិខ្មែរយើង ដែលនិយាយតាំងពីជីវភាពរស់នៅ និងការប្រកបរបរប្រចាំថ្ងៃ…។ល។ ជាច្រើនបទ។

ទំនាក់ទំនងជាពិសេសនេះ ត្រូវបានមើលឃើញថា ពីអតីតកាល បើទោះបីថាខ្មែរបានស្ថិតនៅក្នុងអំណាចនៃការគ្រប់គ្រងរបស់ជនជាតិសៀមក៏ដោយ ក៏វាបានបង្ហាញឲ្យឃើញថា ជនជាតិខ្មែរគឺជាជនជាតិមួយដែលមានវត្តមានទៅដោយវប្បធម៌, អារ្យធម៌ ក៏ដូចជាជីវិតប្រចាំថ្ងៃយ៉ាងប្រចក្សនៅក្នុងដែនដីតំបន់នេះ ហើយដែលត្រូវបានកោតសសើរ និងទទួលស្គាល់ពីសំណាក់ជន (សៀម) ដែលមានអំណាច ឬខ្លាំងជាងខ្លួន ក្នុងគ្រានោះផងដែរ។

បទភ្លេងបុរាណសៀម ដែលមានទាក់ទងនឹង «ខ្មែរ» ទាំងនោះ មានដូចជា៖

១. เขมรพายเรือ (ខ្មែន.ផាយ.រឿ) ប្រែថា ខ្មែរអុំទូក
២. เขมรเขด็จ (ខ្មែន.ខ្ដេច) ប្រែថា ខ្មែរក្ដិច?
៣. เขมรชมจันทร์ (ខ្មែន.ឈុម.ចាន់) ខ្មែរមើលច័ន្ទ្រ
៤. เขมรเหลือง (ខ្មែន.ហ្លឿង) ខ្មែរលឿង
៥. เขมรโพธิสัตว์ (ខ្មែន.ពោ.សាត់) ខ្មែរពោធិ៍សាត់ [កកន៖ ថៃសរសេរ «ពោធិ៍សត្វ»]
៦. เขมรไล่ควาย (ខ្មែន.ល៉ៃ.ខ្វាយ) ខ្មែរដេញក្របី
៧. เขมรเป่าใบไม้ (ខ្មែន.ប៉ៅ.បៃ.ម៉ៃ) ខ្មែរផ្លុំស្លឹកឈើ
៨. เขมรลออองค์ (ខ្មែន.ល្អ.អ៊ុង) ខ្មែរល្អអង្គ
៩. เขมรปี่แก้วน้อย (ខ្មែន.ពី.កែវ.ណយ) ខ្មែរខ្លុយតូច
១០. เขมรเอวบาง (ខ្មែន.អែវ.បាង) ខ្មែរចង្កេះស្ដើង
១១. เขมรไทรโยค (ខ្មែន.សៃ.យោគ) ខ្មែរជ្រៃយោគ
១២. เรื่องเขมรใหญ่ (រឿង.ខ្មែន.ហ្យ៉ៃ) រឿងខ្មែរធំ
១៣. เขมรเขาเขียว (ខ្មែន.ខោ.ខៀវ) ខ្មែរខៀវ
១៤. เขมรกล่อมลูก (ខ្មែន.ក្លម.លូក) ខ្មែរបំពេកូន
១៥. เขมรพวง (ខ្មែន.ផូង) ខ្មែរភួង
១៦. เขมรเลียบนคร (ខ្មែន.លៀប.ន៉ៈ.ខន) ខ្មែរដើរក្បែរនគរ
១៧. ทยอยเขมร (ថៈយ៉យ.ខ្មែន) ដើរតាមខ្មែរ
១៨. เขมรชนบท (ខ្មែន.ឈុនន៉ៈបុទ) ខ្មែរជនបទ
១៩. …

ស្ដាប់បទភ្លេងនីមួយៗ សូមចុចលើចំណងជើងបទភ្លេងភាសាថៃ ឬចុចស្ដាប់បទភ្លេងតួយ៉ាង នៅខាងក្រោមនេះ៖

______________________________________________________
អានផងដែរ
១. ប្រៀបធៀបភ្លេង «សាធុការ» ខ្មែរ និងថៃ

អនុស្សាវរីយ៍​កម្ពុជា សម័យ​៩០ ថ្ងៃ អាទិត្យ 29 ខែមករា 2012

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
1 comment so far

ឡាន​ក្រុង​ស្រុក​ខ្មែរ​សម័យ​ឆ្នាំ​១៩៩០។ រូប​ថត​ដោយ Jennifer Lynas

រាត្រី​ជួបជុំ​គ្រួសារ ថ្ងៃ សៅរ៍ 28 ខែមករា 2012

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ.
add a comment

_________________________________________________
- ស្ដាប់​ចម្រៀង​ផ្សេង​ទៀត៖ ចុច​ទី​នេះ

លាវ​ចេញ​ធនប័ត្រ​ថ្មី​ទៀត​ហើយ ថ្ងៃ សុក្រ 27 ខែមករា 2012

Posted by សុភ័ក្ត្រ in ພາສາລາວ.
5 comments

រយៈ​​ពេល​តែ​មួយ​ឆ្នាំ​សោះ រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ បាន​ចេញ​ក្រដាស​ប្រាក់​ថ្មី​រហូត​ដល់​ទៅ​៣​ប្រភេទ​សន្លឹក​ហើយ។ នៅ​ពេល​នេះ ប្រទេស​លាវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​នូវ​ប្រភេទ​ធនប័ត្រ ១​សែន​គីប ឬ​ប្រមាណ​នឹង​៥​ម៉ឺន​រៀល ដើម្បី​ចរាចរណ៍​នៅ​លើ​ទី​ផ្សារ​លាវ ចាប់​ពី​ថ្ងៃ​១​ កុម្ភៈ ឆ្នាំ​២០១២ ខាង​មុខ​នេះ​ហើយ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ប្រទេស​លាវ​ក៏​បាន​ចេញ​ប្រភេទ​ក្រដាស​ប្រាក់​មួយ​សែន​គីប នេះ​ដែរ ដែល​ជា​ប្រភេទ​ក្រដាស​ប្រាក់​ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ (សូម​អាន៖ លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ) ហើយ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​កន្លង​ទៅ​ដែរ លាវ​ក៏​បាន​ចេញ​ក្រដាស​ប្រាក់​២​ពាន់​គីប​មួយ​សន្លឹក​ដែរ (សូម​អាន៖ លាវ​ចេញ​ក្រដាស​ប្រាក់​ថ្មី ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ)។

ការ​ចេញ​ក្រដាស​ប្រាក់​១​សែន​គីប​នេះ​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់ គឺ​ស្ថិត​ក្នុង​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​លាវ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ខ្លួន​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​លាវ នៅ​លើ​ទី​ផ្សារ ជា​ជាង​ប្រើ​ប្រាក់​ដុល្លារ ឬ​ប្រាក់​បាត​ថៃ។ រដ្ឋាភិបាល​លាវ មាន​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ (នៅ​ប្រទេស​លាវ ប្រើ​តែ​ប្រាក់​គីប) ក្នុង​គោល​បំណង​បំផុស​ជន​ជាតិ​លាវ​ឲ្យ​ប្រើ​ប្រាស់ និង​ស្រឡាញ់​ក្រដាស​ប្រាក់​គីប​លាវ។ សូម​បញ្ជាក់​ថា ប្រភេទ​ក្រដាស​ប្រាក់​១​សែន​គីប​នេះ គឺ​ជា​ប្រភេទ​ក្រដាស​​ប្រាក់​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត៕


ប្រភេទ​ក្រដាស​ប្រាក់​គីប​ថ្មី​របស់​លាវ ដែល​មាន​តម្លៃ​១​សែន​គីប ឬ​ប្រមាណ​៥​ម៉ឺន​រៀល

______________________________________________
អាន​ផង​ដែរ
១. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ
២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ
៣. New edition of 1,000 kip banknote issued
៤. លាវ​ចេញ​ក្រដាស​ប្រាក់​ថ្មី ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
6 comments

សួស្ដី​ប្រិយ​មិត្រ​អ្នក​តាម​ដាន​ប្លក់​នេះ​ជាទី​មេត្រី, ឆ្នាំ​២០១១ បាន​កន្លង​ទៅ និង​ធ្មេច​បើក​ៗ​ជិត​កន្លង​ផុត​មួយ​ខែ​ទៀត​ទៅ​ហើយ។ ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ​ខ្ញុំ​តែង​តែ​ធ្វើ​សង្ខេប​ព្រឹត្តិការណ៍​នានា​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​សម្រាប់​ប្រិយ​​មិត្រ​អ្នក​ដែល​ចូល​ចិត្ត​មក​អាន​នៅ​ទី​នេះ។ សម្រាប់​ឆ្នាំ​២០១១ ក៏​ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ វើដប្រេស្ស​បាន​ធ្វើ​ការ​សង្ខេប​ឲ្យ​​ប្លក់​មួយ​រួច​ជា​ស្រេច​ហើយ ព្រម​ជាមួយ​ទិន្នន័យ​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ (សូម​អាន​ប្រកាស2011 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១១)។

សម្រាប់​ឆ្នាំ​២០១១ នេះ ប្រកាស​ដែល​ជាប់​លេខ​មួយ និង​មាន​អ្នក​ចូល​អាន​រហូត​ដល់​ទៅ​​១.១៣០​ដង​នោះ គឺ​ប្រកាស «កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង» ដែល​បាន​ដាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា។ ចំណែក​ឯ​ប្រកាស «កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច» ដែល​បាន​ដាក់​កាល​ពី​ខែ​មីនា វិញ មាន​អ្នក​ចូល​ផ្ដល់​មតិ​ច្រើន​ជាង​គេ រហូត​ដល់​ទៅ​១៤៦​មតិ។

មក​ដល់​ឆ្នាំ​២០១១​នេះ ប្លក់​នេះ​មាន​កំណើត​បាន​៦​ឆ្នាំ​ហើយ និង​មាន​អ្នក​មក​​ទស្សនា​ជា​ហូរ​ហែរ​ និង​បាន​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ​មាន​ការ​​ចូល​មក​បើក​មើល​ប្រមាណ​​ជាង​៣​សែន​៧​ម៉ឺន​ដង។ ដោយ​ឡែក​សម្រាប់​​ឆ្នាំ​២០១១​នេះ​មាន​ចំនួន​ចុច​ចូល​មើល​ ៩៧.៥១៨​ដង ឬ​ដែល​អាច​និយាយ​ថា​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ចុច​ចូល​អាន​ចំនួន​​២៦៧,១៧២៦​ដង។ (អាន​​ប្រកាសសរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១១)។ អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ គឺ​ឆ្នាំ​មាន​អ្នក​មក​ចូល​ទស្សនា រហូត​គំរាម​ប្ដឹង​ខ្ញុំ​ផង​ទៀត គឺ​នៅ​ក្នុង​អំឡុង​ខែ​សីហា។

ខែ​មករា គឺ​ជា​ខែ​ដែល​មាន​ចំនួន​ចូល​អាន​ច្រើន​ជាង​ខែ​ណា​ៗ​ទាំង​អស់ ក្នុង​នោះ​ប្រកាស​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍ មាន​ដូច​ជា៖ លិខិត​ចំហ​ទៅ KI មេឌា, កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង, ផ្លែ​តា​ង៉ែន, បង្គោល​ប្រទល់​ដែន​ប្រទេស​កម្ពុជា។ល។

នៅ​ខែ​កុម្ភៈ ស្ថានការណ៍​នយោបាយ​រវាង​ប្រទេស​ថៃ និង​កម្ពុជា​បាន​វឹកវរ​រហូត​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ផង​ដែរ។ ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុង​ប្លក់​នេះ​ដែរ និង​ចំណែក​ឯ​អត្ថបទ​ពេញ​និយម​មួយ​ចំនួន​ទៀត មាន​ដូច​ជា៖ កម្ពុជា និង​ថៃ ផ្ទុះ​អាវុធ​ល្បង​កម្លាំង​ជា​ថ្មី, ដំណើរ​កម្សាន្ត​គ្រា​នេះ, មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល, បាត់​ទង់​ជាតិ​លើ​ប្រាសាទ​ព្រះ​វិហារ

នៅ​ខែ​មីនា វិញ ខ្ញុំ​បាន​ដាក់​ប្រកាស​ភាគ​ច្រើន​ទាក់​ទង​នឹង​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី, ប្រុយណេ និង​សិង្ហបុរី។ ហើយ​ចំណែក​ឯ​ប្រកាស​ផ្សេង​ទៀត ដែល​ផុស​ផុល និង​មាន​ការ​ជជែក​វែក​ញែក​រហូត​បង្ខំ​ចិត្ត​ដល់​ខ្ញុំ​បិទ​លែង​ឲ្យ​មាន​បញ្ចេញ​វាចារ​នោះ គឺ​ប្រកាស «កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច»។ ចរាចរណ៍​នៅ​ប្រុយណេ, ទៅ​លេង​ប្រុយណេ, ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍, ឬ​ថា ភូថង អេ មោទន​ថៃ​ជាង​ជាតិ​ខ្លួន?

នៅ​ខែ​មេសា វិញ មាន៖ រថ​យន្ត​ទំនើប​ៗ​នៅ​សិង្ហបុរី និង​ប្រុយណេ, សង្គម​ខ្មែរ និង​ការ​រលំ​រលាយ​​ពង្ស​ត្រកូលរុក​រើ​ទូ​ខោ​អាវ​ចេញ​ម្ដង, មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥, កិរិណី​ទេវី​ទៅ​ដល់​ស្យាម​ប្រទេស, ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “ បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ, ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ, លា​ក្រុង​កម្ពុជា

ខែ​ឧសភា គឺ​ជា​ខែ​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​មក​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ថ្មី​ម្ដង​ទៀត ប្រកាស​ដែល​ពេញ​និយម​ក្នុង​ខែ​នេះ​មាន៖ មក​ដល់​ខនកែន ស្រុក​ថៃអា​ឆ្កួត អ៊ឹង ប៊ុនហៀងកំពឹស​ចៀន​ប្រុយណេຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບតួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍

ខែ​មិថុនា, កក្កដា និង​សីហា វិញ មាន៖ នយោបាយ​ថៃ៖ នរណា​ថា​គ្រាន់​បើ​ជាង​ខ្មែរ?, គេ​ឲ្យ​អាន​ថា៖ កម-ពុ-ជា, មក​ដល់​មែលប៊ន, ប្រទេស​អូស្ត្រាលី, រូប​ស្អី​គេ​អា​ហ្នឹង?, រដ្ឋ​មាន​វិធានការ​អ្វី​ក្រៅ​ពី​ហាម​មិន​ឲ្យ​ក្មេង​លក់?, Baseball គួរ​ហៅ​ដូច​ម្ដេច​ក្នុង​ភាសា​ខ្មែរ, អ្នក​ណា​ថា​ខ្មែរ​មិន​ចាយ​កាស, «សំពះ»​នៅ​ក្នុង​សង្គម​ថៃ, ស្រុក​ខ្មែរ ម៉ែ​ឪ​អា​លេខ​ទូរស័ព្ទ​ហើយ, លិខិត​ចំហ​ទៅ​លោក ឡាច សំរោង មជ្ឈមណ្ឌល​ព័ត៌មាន​សកល

នៅ​ខែ​កញ្ញា, តុលា, វិច្ឆិកា និង​ធ្នូ វិញ មាន៖ ទំនៀម​ធ្វើ​នំ​អន្សម​រដូវ​ភ្ជុំ​បិណ្ឌ និង​ការ​បាត់​បង់, ជន​កម្ពុជា៖ តើ​អ្នក​ត្រៀម​ខ្លួន​ឬ​នៅ​សម្រាប់​ឈាម​ខ្មែរ​ស្រក់​ជា​ថ្មី?, ចម្រៀង «បាត់ដំបង», បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​តិច​ជាង​លើក​មុន​ទៅ​ទៀត!, ជជែក​គ្នា​មិន​ចប់​មិន​ហើយ​ដោយ​សារ​ម្នាក់​ៗ​មិន​ចេះ​ពាក្យ​ខ្មែរ​ខ្លួន​ឯង រឿង «កំណាត់» និង «ក្រណាត់», នាំ​គ្នា​ជ្រួលជ្រើម​ជាមួយ​វីដេអូ​ខ្ទើយ, និង ទស្សនៈ​ខ្មែរ​ចំពោះ​ប្រទេស​វៀតណាម និង​ជន​ជាតិ​​យួន

មក​ដល់​ពេល​នេះ​បើ​ពិនិត្យ​មើល​ពី​ប្រភព​អ្នក​ទស្សនា​គឺ​នៅ​តែ​​មក​ពី​កម្ពុជា និង​អាមេរិក​ច្រើន​ជាង​គេ (៤៧,២ % និង ១៨,២ %) បន្ទាប់​មក​មាន​ពី​ថៃ (១១,៣ %), បារាំង (៥,១ %), អូស្ត្រាលី (២,៥ %), វៀតណាម (២,៤ %), ជប៉ុន (២,០ %), កាណាដា (១,៩ %), តៃវ៉ាន់ (១,៨ %)… ជា​បន្ត​បន្ទាប់ ដែល​សរុប​រួម​មាន​ ១១៨​ប្រទេស រួម​ទី​កន្លែង​មិន​ស្គាល់​ប្រភព​ចំនួន​៤​ទី​តាំង​ទៀត។ ចប់​​សង្ខេប​ព្រឹត្តិការណ៍​ក្នុង​ប្លក់​សុភ័ក្ត្រ សម្រាប់​ឆ្នាំ​២០១១​នេះ​ត្រឹម​នេះ​ឯង។ សូម​​អរគុណ​មិត្រ​ទាំង​ឡាយ ដែល​បាន​ចូល​មក​ទី​នេះ​ជា​ដរាប​រៀង​មក៕

________________________________________________
អាន​ផង​ដែរ
១. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១១
២. 2011 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១១
៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​
៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​

รัฐมนตรีถูกแบคลิสต์ ថ្ងៃពុធ 25 ខែមករា 2012

Posted by សុភ័ក្ត្រ in ภาษาไทย.
add a comment

คำถาม
 รัฐมนตรีถูกแบคลิสต์
ขอเรียนถามว่ารัฐบาลแต่งตั้งรัฐมนตรีที่ถูกสหรัฐแบคลิสต์ เป็นการสมควรและถูกต้องตามรัฐธรรมนูญหรือไม่ 
 
คำตอบ
 เมื่อรัฐมนตรีนั้นเป็นรัฐมนตรีของไทย ทำงานในรัฐบาลไทย เพื่อประโยชน์ของประเทศไทย ก็ต้องดูตามกฎหมายของไทยว่าขาดคุณสมบัติหรือมีลักษณะต้องห้ามหรือไม่  ถ้าไม่มีอะไรขาดคุณสมบัติและไม่มีลักษณะต้องห้าม และไม่บกพร่องตามวัฒนธรรมประเพณีของไทยแล้วก็เป็นอันใช้ได้  จะไปคิดตามอเมริกันได้อย่างไร เวลาเขาตั้งรัฐมนตรีของเขา เขาก็คงไม่เคยคำนึงถึงความรู้สึกหรือข้อห้ามอะไรของไทย ตามข่าวก็ปรากฏว่ารัฐมนตรีท่านนี้ถูกแบล็กลิสต์ก็เพราะเธอไปต้อนรับขับสู้คนที่รัฐบาลอเมริกันไม่ชอบ  สิ่งที่เธอทำนั้นถูกต้องตามประเพณีของไทยแล้วที่ว่า “ใครมาถึงเรือนชานก็ต้อนรับ”  รัฐบาลอเมริกันก็เหมือนกับเด็กเกเรที่เราเคยพบนั่นแหละ  ถ้าตัวเองโกรธหรือไม่ชอบใครก็จะต้องบังคับให้คนอื่นโกรธหรือไม่ชอบด้วย มิฉะนั้นก็จะไม่ยอมให้เป็นพวก  ถ้าท่านรัฐมนตรีท่านนั้นถูกแบล็กลิสต์เพราะไปค้ายาเสพติด ก็เป็นอีกเรื่องหนึ่ง แต่นี่ท่านก็ไม่ได้ทำอะไรในทำนองนั้น จึงไม่มีอะไรที่ไม่เหมาะสม  ไปยึดถือมาตรการของอเมริกันเป็นหลักไม่ได้หรอก เพราะอเมริกันเขาถือเอาประโยชน์ของประเทศและคนของเขาเป็นเกณฑ์ หาหลักเกณฑ์ที่แน่นอนไม่ได้  ดูตัวอย่างที่อเมริกันชักชวนคนทั้งโลกให้ saction พม่า มาตั้งนานแล้ว แต่คนอเมริกันก็เอาบุหรี่อเมริกันเข้าไปขายในพม่าเต็มไปหมด ไม่ขายโดยตรงก็ขายผ่านทางสิงคโปร์ ได้กำไรมากมาย ก็ไม่เห็นรัฐบาลไปแบล็คลิสต์บริษัทยาสูบหรือประธานบริษัทเหล่านั้น ทั้ง ๆ ที่รัฐบาลอเมริกันพยายามอย่างสุดชีวิตที่จะป้องกันไม่ให้คนของตัวสูบบุหรี่ แต่ก็หลิ่วตาขนไปขายพม่าและประเทศทั้งหลายในโลก ใครจะเป็นจะตายอย่างไร ก็ขอให้ได้กำไรไว้ก่อน  ดูอินเดียเถอะ อเมริกันห้ามไม่ให้ซื้อน้ำมันจากอิหร่าน เพื่อจะได้บีบอิหร่านให้ทำตามคำสั่งของตัว อินเดียฟังเสียที่ไหน

     อาจมีคนตั้งข้อติติงว่า ไม่เป็นการสง่างาม  ผมก็ไม่เห็นไม่สง่างามตรงไหน  ก็เห็นจากรูปว่าท่านหน้าตาออกดี มีความรู้ความสามารถ  ลองมองให้รอบ ๆ ดูก็ได้ คนในรัฐบาลคนอื่นและคนในรัฐสภา มีคนหลายคนถูกกล่าวหาตามกฎหมายของไทย เป็นผู้ก่อการร้ายบ้าง ฆ่าคนตายบ้าง ฉ้อโกงเขาบ้าง แต่เราก็เป็นของเรากันหน้าตาเฉย เพราะถือว่าตราบใดที่ศาลยังไม่ตัดสินว่าผิด คนเหล่านั้นก็ยังต้องถือว่าบริสุทธิ์อยู่ แล้วจะไปสนใจอะไรกับการแบล็คลิสต์ของประเทศที่มีนิสัยเหมือนเด็กเกเร  ถ้ามีธุระปะปังอะไรที่จะติดต่อกับเขา ถ้าการนั้นเป็นประโยชน์แก่เขา ๆ ก็เดินทางมาพบเองแหละ  แต่ถ้าไม่เป็นประโยชน์แก่เขาแล้ว ถึงจะบริสุทธิ์ผุดผ่องอย่างไร ไปขอพบเขา ๆ ก็คงไม่ให้ไปพบง่าย ๆ อยู่แล้ว   อย่าไปลาออกเพราะเหตุนี้เลย ตั้งหน้าตั้งตาทำหน้าที่ให้เกิดประโยชน์แก่ประเทศและประชาชนไปเถอะ  ว่าง ๆ ก็เชิญประธานาธิบดีซิมบับเวและญาติ ๆ มาฉลองสงกรานต์ที่เมืองไทยเสียบ้างก็ได้ บอกให้ชาวบ้านรู้ล่วงหน้าด้วยก็แล้วกัน คนไทยจะได้พร้อมใจกันไปต้อนรับให้เอิกเกริก เพราะนิสัยคนไทยนั้นถ้าเป็นประมุขของประเทศมาเยือนแล้ว ไม่ว่าจะรักหรือเกลียด เราก็ต้อนรับเต็มที่เสมอ ซึ่งยากที่คนอเมริกันจะเข้าใจได้ เพราะที่อ้างว่าเป็นผู้นำสิทธิและเสรีภาพนั้น ใจยังไม่กว้างพอที่จะเข้าใจหรือยอมรับวัฒนธรรมประเพณีของประเทศทั้งหลายที่แตกต่างไปจากความเชื่อของตนได้

มีชัย ฤชุพันธุ์
21 มกราคม 2555

http://www.meechaithailand.com/ver1/?module=4&cateid=&action=view&id=046147#q

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers