មើលឈ្មោះអ្នកនៅវេបសៃត៍ គជប ថ្ងៃ អង្គារ 17 ខែមករា 2012
Posted by សុភ័ក្ត្រ in វេបសៃត៍ថ្មីៗ, អំពីស្រុកខ្មែរ.trackback
សម័យទំនើប បច្ចុប្បន្ននេះ លោកអ្នកអាចស្វែងរកឈ្មោះបោះឆ្នោតរបស់លោកអ្នកបានតាមប្រព័ន្ធអ៊ីនធ័រណេត ហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប បានរៀបចំវេបសៃត៍មួយឈ្មោះថា www.voterlist.org.kh សម្រាប់លោកអ្នកពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត របស់គជប។
ការបោះឆ្នោតព្រឹទ្ធសភា សម្រាប់នីតិកាលថ្មី នឹងឈានចូលមកដល់ហើយ ច្នេះទេ លោកអ្នកអាចពិនិត្យឈ្មោះរបស់លោកអ្នកតាមប្រព័ន្ធអ៊ិនធ័រណេតនេះបានដោយមិនចាំបាច់ទៅការិយាល័យឡើយ។ ការស្វែងរកឈ្មោះមានភាពងាយស្រួល ដោយអាចស្វែងរកតាមឈ្មោះក៏បាន (វាយឈ្មោះ និងនាមត្រកូល) ព្រមទាំងតាមបែប បញ្ជីឈ្មោះតាមការិយាល័យក៏បាន។
សាកល្បងរកឈ្មោះអ្នកនៅគេហទំព័រគជប។ ខ្ញុំរកឃើញឈ្មោះខ្ញុំហើយ។ ចុះអ្នកវិញ?

____________________________________________
អានផងដែរ៖
១. ត្រៀមខ្លួនបោះឆ្នោតដើម្បីយើងទាំងអស់គ្នា











បញ្ជីបោះឆ្នោតដែល គ.ជ.ប បានរៀបចំនេះ គឺសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ ប៉ុណ្ណោះ មិនមែនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឡើយ។ អង្គបោះឆ្នោត និងអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងតែប៉ុណ្ណោះ។
នេះជាគំនិតល្អមួយ ដែលយើងចាប់ផ្តើមប្រើបច្ចេកវិជ្ជាសំរាប់ភាពងាយស្រួលក្នុងការងារ។ តែទន្ទឹមនឹងនេះ ខ្ញុំគ្រាន់តែយល់ឃើញពីចំណុចអវិជ្ជមានតូចមួយ តែបើប្រៀបធៀបនិងប្រយោជន៏ យើងប្រហែលជាអាចថាផាត់ចោលបាន។ គឺតាមតែការយល់ឃើញរបស់យើងម្នាក់ៗទៅចុះ។ ចំណុចនេះ គឺព័ត៌មានឯកជន។ មើលបញ្ជីហើយ យើងអាចដឹង ពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងរស់នៅ (ប្រហាក់ប្រហែល) របស់អ្នកណាម្នាក់បាន។
នៅស្រុកបារាំងខ្ញុំធ្លាប់មើលការអង្កេតមួយដែលទាក់ទងនិងព័ត៌មានឯកជន។ រឿងនោះគឺ មានអ្នកខ្លះ ត្រូវបានជនមិនស្គាល់មុខ យកឈ្មោះអាស័យដ្ឆានរបស់គេទៅបើកុងធានាគារ។ ក្រោយមក គេចាយលុយដល់ទៅជំពាក់ធានាគារ។ ទីបញ្ចប់ បញ្ហាធ្លាក់ទៅលើម្ចាស់ឈ្មោះដែលអត់ដឹងអី។ ត្រូវគេបិទកុងចោល រាប់ខែ ឆ្នាំរងចាំការអង្កេតដើម្បីទទូលបានភាពស្អាតស្អំវិញ។
សុំទោស!តើខ្ញុំអាចមើលឈ្មោះអត្តសពា្ញាណប័ណ្ណយើងនៅក្នុងវែបសាយថ៍បានដែរឫទេ?
សាកល្បងមើលទៅ
[...] 1 មើលឈ្មោះអ្នកនៅវេបសៃត៍ គជប 4 COMMENTS ខែមករា 2012 [...]
[…] ____________________________________________ អានផងដែរ៖ ១. មើលឈ្មោះអ្នកនៅវេបសៃត៍ គជប […]