jump to navigation

អនុមោទនា មាឃបូជា ព.ស.​២៥៥៥ ថ្ងៃ អង្គារ 7 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.
trackback

មាឃ​បូជា (អាន​ថា៖ មាឃៈបូជា មិន​មែន​អាន មាឃ-បូជា ទេ) វចនានុក្រម​ខ្មែរ ទំព័រ​៨៧២ ន. (សំ.បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ

  1. ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ),
  2. ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​១.២៥០ រូប ឥត​បាន​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា,
  3. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់,
  4. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។

ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្ដង​គត់, ក្នុង​វេលា​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ…។

ពួក​ពុទ្ធមាមក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក កំណត់​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជាៈ ថ្ងៃ​មាឃ​បូជា, ធ្វើ​មាឃ​បូជា, បុណ្យ​មាឃ​បូជា។

  • ឆ្នាំ​នេះ​មាឃ​បូជា ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៧ ខែ​កុម្ភៈ គ.ស.​២០១២។

ព្រះ​ធម្ម​វិសេស​ទេសនា​អំពី​បុណ្យ​មាឃ​បូជា
សម្ដេច​ព្រះ​សង្ឃរាជ ជោតញ្ញាណោ ជួន ណាត

__________________________________________________________
អាន​បន្ថែម
១. បទយកការណ៍ៈ ប្រវត្តិនៃពិធីបុណ្យ មាឃបូជា ដែលប្រជាពលរដ្ឋខ្មែរ តែងនាំគ្នាប្រារព្ធធ្វើឡើង
២. យុវជន​ជំនាន់​ក្រោយ មិន​សូវ​យល់​ដឹង​ពី​បុណ្យ​មាឃបូជា ក្នុង​ព្រះពុទ្ធសាសនា​ឡើយ​
៣. ប្រវត្តិបុណ្យមាឃបូជា
៤. ទៅ​មើល​បុណ្យ​មាឃបូជា​នៅឧត្តុង្គ!

មតិ»

1. គ.ស.​២០១២ « ស្រែ​ខ្មុក - ថ្ងៃ អង្គារ 27 ខែ​មីនា 2012

[...] ០៧ កុម្ភៈ – ពិធីបុណ្យមាឃបូជា [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers