បន្ទាប់ពីបាត់ «សែន», ឥឡូវ «ម៉ឺន» កំពុងរលាយបណ្ដើរៗ ថ្ងៃពុធ 8 ខែកុម្ភៈ 2012
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.8 comments

មិនដឹងជាទម្លាប់អ្វីរបស់ប្រជាជនខ្មែរទេ ចំពោះខ្ទង់ «សែន» គឺលែងមាននរណានិយាយតែម្ដងបច្ចុប្បន្ននេះ។ ចំនួនទឹកប្រាក់បើនិយាយថា៦សែន៧ម៉ឺនរៀលវិញ គ្មាននរណាយល់ទេ តែបើនិយាយថា៦៧ម៉ឺនវិញ បានអស់លោកខ្មែរនឹងគាត់យល់។
មិនដឹងជាទម្លាប់អស់នេះចេញមកពីខាងណាទេ ខណៈដែរខ្មែរមានរង្វាស់ខ្ទង់ រាយ ដប់ រយ ពាន់ ម៉ឺន សែន លាន តាំងពីយូរយារណាស់មកហើយនោះ។ ត្រង់ រយ ពាន់ (ម៉ឺន) និង លាន ពួកគាត់និយាយបាន វាទាស់អីនឹងខ្ទង់ «សែន» នោះគាត់និយាយមិនបាន។
អនិច្ចាថាខ្ទង់ «សែន» បានបាត់សឹងរលត់ចេញទៅហើយ ចៃដន្យអី ទំនោរខ្យល់ឆ្កួតបែបនេះកំពុងនាំខ្ទង់ «ម៉ឺន» ទៅហើយហើយ ពុកម៉ែបងប្អូន។ ឥឡូវនេះអ្នកខ្លះ ថែមទាំងផ្សាយជាផ្លូវការក្នុងវិទ្យុទូរទស្សន៍ផងទៅទៀត គេលែងនិយាយ ៣ម៉ឺន, ៤ ម៉ឺន អីអស់ហើយ គេនិយាយថា ៣០ ពាន់, ៤០ពាន់! sic ដល់យូរៗទៅគេនិយាយថា៣៥ពាន់៦រយ៥០រៀល ឯងឯណេះស្ដាប់ឡើងវង្វេង មិនដឹងជាតម្លៃប៉ុន្មានឲ្យប្រាកដ។
គិតៗពូកែណាស់ខ្មែរយើង អារឿងពូកែកាត់ និងពូកែចម្លងពីគេនេះ (របៀបហៅបែបនេះ ខ្ញុំមិនថាមកពីខាងណាទេ)។ កាត់ចុះកាត់ឡើងង៉ៃក្រោយសង្ស័យសល់តែខ្ទង់រយមួយទេ៕
________________________________________________
អានផងដែរ៖
១. ដុល្លារនៅស្រែខ្មុក









