បន្ទាប់ពីបាត់ «សែន», ឥឡូវ «ម៉ឺន» កំពុងរលាយបណ្ដើរៗ ថ្ងៃពុធ 8 ខែកុម្ភៈ 2012
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.trackback

មិនដឹងជាទម្លាប់អ្វីរបស់ប្រជាជនខ្មែរទេ ចំពោះខ្ទង់ «សែន» គឺលែងមាននរណានិយាយតែម្ដងបច្ចុប្បន្ននេះ។ ចំនួនទឹកប្រាក់បើនិយាយថា៦សែន៧ម៉ឺនរៀលវិញ គ្មាននរណាយល់ទេ តែបើនិយាយថា៦៧ម៉ឺនវិញ បានអស់លោកខ្មែរនឹងគាត់យល់។
មិនដឹងជាទម្លាប់អស់នេះចេញមកពីខាងណាទេ ខណៈដែរខ្មែរមានរង្វាស់ខ្ទង់ រាយ ដប់ រយ ពាន់ ម៉ឺន សែន លាន តាំងពីយូរយារណាស់មកហើយនោះ។ ត្រង់ រយ ពាន់ (ម៉ឺន) និង លាន ពួកគាត់និយាយបាន វាទាស់អីនឹងខ្ទង់ «សែន» នោះគាត់និយាយមិនបាន។
អនិច្ចាថាខ្ទង់ «សែន» បានបាត់សឹងរលត់ចេញទៅហើយ ចៃដន្យអី ទំនោរខ្យល់ឆ្កួតបែបនេះកំពុងនាំខ្ទង់ «ម៉ឺន» ទៅហើយហើយ ពុកម៉ែបងប្អូន។ ឥឡូវនេះអ្នកខ្លះ ថែមទាំងផ្សាយជាផ្លូវការក្នុងវិទ្យុទូរទស្សន៍ផងទៅទៀត គេលែងនិយាយ ៣ម៉ឺន, ៤ ម៉ឺន អីអស់ហើយ គេនិយាយថា ៣០ ពាន់, ៤០ពាន់! sic ដល់យូរៗទៅគេនិយាយថា៣៥ពាន់៦រយ៥០រៀល ឯងឯណេះស្ដាប់ឡើងវង្វេង មិនដឹងជាតម្លៃប៉ុន្មានឲ្យប្រាកដ។
គិតៗពូកែណាស់ខ្មែរយើង អារឿងពូកែកាត់ និងពូកែចម្លងពីគេនេះ (របៀបហៅបែបនេះ ខ្ញុំមិនថាមកពីខាងណាទេ)។ កាត់ចុះកាត់ឡើងង៉ៃក្រោយសង្ស័យសល់តែខ្ទង់រយមួយទេ៕
________________________________________________
អានផងដែរ៖
១. ដុល្លារនៅស្រែខ្មុក







ខ្ញុំក៏កំពុងតែឆ្ងល់រឿងហ្នឹងដែរ ហេតុដូចម្ដេចបានជាមនុស្សខ្មែរទៅជាអញ្ចឹងអស់ទៅ។ ជាញឹកញាប់ដែលខ្ញុំនិយាយចំនួនជា “សែន” មនុស្សជាច្រើនធ្វើភ្នែកឡេឡឺៗ ហាក់មិនយល់។ កុំថាឡើយតែភាសានិយាយ សូម្បីតែភាសាសរសេរក៏គេប្រើរបៀបឆ្គួតលីលាអញ្ចឹងដែរ ឧទាហរណ៍ ការចូលរួមមូលនិធិនៅលើកញ្ចក់ទូរទស្សន៍ គឺមិនប្រើពាក្យ “សែន” ទេ តែគេប្រើជា “ម៉ឺន” ទៅវិញ ដូចជា ៥០ម៉ឺនរឿល ២០ម៉ឺលរៀល ជាដើម។ យូរៗទៅកាន់តែយូរៗទៅ ហើយក៏មិនដឹងថាយូរដល់ពេលណាទេ ! យ៉ាងណាក៏ដោយ ចំពោះខ្ញុំ ខ្ញុំមិនបោះបង់ពាក្យ “សែន” នេះចោលទេ។ មនុស្សជាច្រើនមិនប្រើ ខ្ញុំនៅតែប្រើ រួមទាំងសុភ័ក្រផងដែរ។
ពាក្យ សែន អាចជំនួសបានក្នុង ភាសានិយាយដោយ ឯកតា ម៉ឺន ដូចជា ១សែន=ដប់ម៉ឺន ! ខ្ញុំមិនជំទាស់នឹងរឿងនិយាយទេ តែភាសាសរសេរ ក្នុងក្រដាសស្នាមផ្សេងៗ ដាច់ខាតត្រូវ រក្សា ពាក្យសែន ពាក្យម៉ឺន…តាមលំដាប់!
ហេតុអ្វីបានជាគេឈប់ប្រើពាក្យមួយសែនមកជំនួស១០ម៉ឺនវិញ.
ដោយសារពាក្យថា សែន នេះជាពាក្យចង្រៃរុលស្រុក.
ឈឺក្បាលមែន នេះបែបជាចង់ប្រើតាមពួកបរទេសហើយមើលទៅ។ យូរទៅបាត់អស់ហើយវប្បធម៌ខ្មែរ ។ យកមកកូន យករបស់គេមកប្រើជំនួសរបស់ឪឲ្យអស់តែម្តងទៅ។ បន្តិចទៀតភាសាខ្មែរនិយាយលែងត្រូវហើយ ។ ខ្មែរនិយាយខ្មែរស្តាប់គ្នាលែងបានហើយ។ ដាច់ខ្យល់ហើយដូនតាអើយ ។ ខំបង្កើតពាក្យល្អៗសម្រាប់កូនចៅប្រើ តែឥលូវគេមិនខ្ចីប្រើព្រោះអារបស់បរទេសវាល្អប្រើខ្លាំងហើយមើលទៅ។
៥០ពាន់… ពាក្យទាំងនេះលឺញឹកញាប់នៅក្នុងកម្មវិធីព័ត៌មានប៉ុស្តិទូរទស្សន៍ជាតិផ្ទាល់តែម្ដង។
សម្តេចតាគាត់មិនដែលនិយាយខ្ទង់ម៉ឺនទេ!
152,360USD (ONE HUNDRED FIFTY TWO THOUSAND AND THREE HUNDRED SIXTY USD)