អាគារខ្ពស់នៅកម្ពុជា ពិតជាបង្ហាញពីភាពរីកចម្រើនសេដ្ឋកិច្ចមែនឬ? ថ្ងៃព្រហស្បតិ៍ 9 ខែកុម្ភៈ 2012
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.trackback

ជារឿយៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបញ្ចេញឲ្យដឹងនូវគំនិតមហិច្ឆតារបស់លោកចង់ឃើញអាគារខ្ពស់ៗនៅកម្ពុជា ឬយ៉ាងហោចណាស់នៅក្រុងភ្នំពេញ។ មានគ្រាមួយនោះលោកនាយករដ្ឋមន្ត្រីថែមទាំងធ្លាប់បានមានប្រសាសន៍ថាលោកនឹងចាត់ឲ្យមានការប្រកួតប្រជែងផ្ដល់រង្វាន់សម្រាប់សេដ្ឋី ឬអ្នកទាំងឡាយណាដែលសាងអាគារខ្ពស់ជាងគេនៅស្រុកខ្មែរផងទៀត។ sic
ការសាង់សង់អាគារខ្ពស់ៗត្រូវបានពិភពលោកយកមកអួតគ្នាទៅវិញទៅមក ឬចង់បង្ហាញថាប្រទេសរបស់ខ្លួនមានភាពរីកចម្រើន ឬសេដ្ឋកិច្ចខ្លាំងក្លា តែសម្រាប់ប្រទេសកម្ពុជាដ៏ល្អិតល្អោច ជម្រកទៅដោយប្រជាជនយ៉ាកតោកវេទនានោះ អាគារខ្ពស់ពិតជាបញ្ជាក់ពីភាពរីកចម្រើនសេដ្ឋកិច្ចដូចនានាប្រទេសឯទៀត មែនដែរឬយ៉ាងណា។
បើទោះបីជាមួយរយៈចុងក្រោយនេះ យើងអាចនិយាយបានថា ប្រទេសកម្ពុជាមានសន្តិភាព និងការកសាងប្រទេសជាតិ រួមទាំងសេដ្ឋកិច្ចបានដើរទៅមុខ សំណង់អាគារថ្មីៗមានការរីកចម្រើនគួរកត់សម្គាល់នោះក្ដី ផែនដីស្រុកខ្មែរដ៏កម្សត់នេះក៏គង់នៅមានផ្លូវដ៏វែងឆ្ងាយខ្លាំងណាស់ដែលត្រូវដើរទៅមុខ បើប្រៀបធៀបនឹងប្រទេសជិតខាងខ្លួន។ ការកើនឡើងផ្នែកធុរកិច្ច និងសំណង់អាគារ ដែលគ្មានការគ្រប់គ្រងនិងម្ចាស់ការពីរាជរដ្ឋាភិបាលបានត្រឹមតែធ្វើឲ្យទីក្រុងភ្នំពេញ មានភាពរញ៉េរញ៉ៃ គ្មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ ហើយជាថ្មីម្ដងទៀត ទីក្រុងភ្នំពេញរបស់កម្ពុជា គ្មានផ្លូវអ្វីក្រៅពីដើរតាមគន្លងដែរខុស ហើយដែលបានដើររួចមកហើយរបស់ប្រទេសជិតខាង មានក្រុងបាងកក, ចាការតា, ម៉ានីល ។ល។ និង ។ល។ នោះទេ។
ការសាងសង់អាគារថ្មីៗ រួមមានអាគារខ្ពស់ផងដែរនៅក្រុងភ្នំពេញនោះ គឺប្រាកដណាស់ដែលមិនមែនជារបស់ម្ចាស់ប្រទេស សំណង់ទាំងនោះបានត្រឹមកែប្រែមុខមាត់ក្រុងភ្នំពេញដ៏តូចចង្អៀត ហើយដែលមិនមែនជាទីក្រុងសាងមូលដ្ឋានជាក្រុងខ្ពស់នោះ ក្លាយជាក្រុងអាណាធិបតេយ្យបែបសំណង់មិនរៀបរយទៅវិញ។
សំណង់ទាំងអស់សាងមិនមានរបៀបរៀបរយ គឺតាមតែការនឹកចង់ឃើញ ឬនឹកយល់សប្តិ៍ចង់បាន ហើយមុននេះមិនយូរប៉ុន្មាន លោក ហ៊ុន សែន ធ្លាប់បាននិយាយថាក្រុងភ្នំពេញ នឹងធ្វើការសាងសង់អាគារខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ៥៥៥ម៉ែត្រ នៅលើកោះឃ្លង់ផងដែរ sic នៅខណៈដែលទីក្រុងភ្នំពេញរបស់លោកមានអាគារលើសពី២០ជាន់ មិនទាំងដល់១០អាគារផង។ ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គ្មានអ្វីក្រៅពីធ្វើឲ្យប្រទេសនានា មានសិង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ…។ល។ សំងំសើចនោះទេ ដ្បិតប្រទេសទាំងនោះ ដែលកម្រិតជីវិភាពរបស់ប្រជាជនគេ ខ្ពស់ជាងកម្ពុជាច្រើនស៊ិបដងនោះ គេមិនទាំងហ៊ានធ្វើអាគារខ្ពស់បែបនោះផង។
ការកសាងអាគារខ្ពស់ក្នុងប្រយោជន៍ដើម្បីអួតប្រទេសនានានោះ គឺជារឿងគួរឲ្យអស់សំណើចបំផុតសម្រាប់ប្រទេសកម្ពុជា។ អាគារខ្ពស់មិនមែនជាសញ្ញាណនៃភាពរីកចម្រើនរបស់ប្រទេសជាតិមួយនោះទេ។ អ្វីដែលកម្ពុជាគួរធ្វើនោះ ប្រហែលជាការខិតខំកសាងសុខុមាលភាពប្រជាជន, លើកតម្កើងកម្រិតជីវភាព, អនាម័យ និងភាពបៃតងនៃទីក្រុង នោះប្រហែលជាមានភាពចាំបាច់ជាង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លំហូរនៃសាកលភាវូបណីយកម្មនៃសំណង់អាគារខ្ពស់ពិតជាមិនអាចគេចវេសបានទេសម្រាប់កម្ពុជាដែលបើកចំហរប្រទេសនោះ ក៏ប៉ុន្តែការកសាងអាគារទាំងនោះក៏មិនមែនចេះតែនឹកចង់សាងគ្រប់ទីតាំងនោះក៏ទេដែរ។ ទីតាំងជាក់លាក់ពិតប្រាកដនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងថ្មី និងចាស់ ក៏គួរត្រូវយកមកគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។
ភ្នំពេញ! អ្នកកំពុងដើរជាន់ដានកំហុសទីក្រុងដទៃដែលបានដើរខុសរួចមកហើយនោះ ហើយ!

ខ្មោចនៃសំណង់អាគារដែលទុកចោលនៅក្រុងភ្នំពេញ
(អាគារមាស៤២ និងអាគារសំណង់ក្រុងខេមកូ)
អានផងដែរ៖ សម្តេច តេជោ ជម្រុញឱ្យមាន ការសង់ អាគារខ្ពស់ នៅក្នុងប្រទេស







តាមខ្ញុំជាអ្នករៀនខាង នគរូបនីយកម្ម តែដោយឡែកទើបតែរៀន និងខ្វះបទពិសោធន៏ទៀតនោះ ខ្ញុំថា អគារខ្ពស់ៗ ទាំងនោះពិតជាមិនមែនធាតុពិតថា បង្ហាញអោយឃើញពីភាពរីចំរើននុះទេ វាត្រូវអាស្រ័យនឹងកត្តាផ្សេងៗ ទៀត! ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់ តំបន់ដែលគេនឹងសាងសង់ ឬ អភិវឌ្ឍ ទៀតទើបអាចនិយាយបាន ! ម្យ៉ាងរឿងអគារខ្ពស់ជាងគេ ដែលគាត់និយាយនោះ តាមខ្ញុំដឹងដូចជា គំរោងរបស់ឯកជន របស់លោកឧកញ៉ាណាម្នាក់ខ្ញុំមិនចាំឈ្មោះ! ហើយខ្ញុំមិនដឹងថា ការលើកគំរងនោះ បានសិក្សាគ្រប់ជ្រុងជ្រោយនៅទេ បានជាហ៊ានប្រកាស ថាចង់សង់ ៥៥៥ម៉ែត្រនោះ! លក្ខខណ្ឌដែល វិស័យអចលនៈទ្រព្យនៅខ្មែរ រីកលូតលាស់យឺតយ៉ាវ វាអាស្រ័យនឹងកត្តាច្រើនយ៉ាងណាស់ ជាពិសេសគឺ បញ្ហាជីវភាព និង កំរិតចំនូល ដែលមិនអាចអោយគ្រួសារមួយចំនួន មិនអាចបំបែកចេញពីគ្រួសារធំ ពេលរៀបការរួច !
ផលវិបាកនៃការសាងសង់អគារខ្ពស់ៗមិនបានគិតជាមុន ជាពិសេសសាងសង់កណ្តាលក្រុងចាស់នឹងបង្ហាញឡើងបន្តិចម្តងៗនៅពេលដែលអគារនីមួយៗសាង់សង់រួចរាល់ ហើយត្រូវបានគេមករស់នៅ។ ស្រុកខ្មែរគេធ្វើអ្វីមិនដែលសូវស្តាប់អ្នកបច្ចេកទេសទេ! គេធ្វើតាមតែចិត្តចង់!
៥៥៥ ម៉ែត្រកាលនោះលោក ហ៊ុន សែន ថានឹងជាអគារខ្ពស់ជាងគេបំផុតលើលោក ជាសំណួរថាតើនេះជាចំណុចដែលលោក ហ៊ុន សែន ចង់សាងសង់អគារខ្ពស់កប់ពពក ព្រោះតែចង់បានមានឈ្មោះខ្ពស់ជាងគេលើលោក? បើអញ្ចឹងមែនទីបំផុតលោក ហ៊ុន សែន នៅតែខកចិត្តដដែល http://goo.gl/KZJ3Q
មិនមែនខ្ពស់ជាងគេបំផុតលើលោកទេ។គឺខ្ពស់ជាងគេនៅអាស៊ី
កោះឃ្លង់? ង៉ាស់ង៉ាស់ង៉ាស់
ការសាងសង់អគារខ្ពស់ៗនៅក្នុងស្រុកមិនប្រាកដថាប្រទេសមានសេដ្ថកិច្ច
រីកចំរើនអីទេប្រសិនបើការសាងសង់នោះទៅខ្ជីបុលគេនោះ.
និយាយអោយចំទៅស្រុកខ្មែរចង់ធ្វើអីមួយទ័លតែទៅខ្ជីលុយគេមកធ្វើទើបបានបើសិនខ្ជីគេមិនបានទេគំរោងនោះនឹងស្ញិញចេញធ្មេញម៉ាក្រាស់នៅនិង
ការសាងសង់អគារខ្ពស់ៗនៅក្នុងស្រុកមិនប្រាកដថាប្រទេសមានសេដ្ថកិច្ច
រីកចំរើនអីទេប្រសិនបើការសាងសង់នោះទៅខ្ជីបុលគេនោះ.
និយាយអោយចំទៅស្រុកខ្មែរចង់ធ្វើអីមួយទ័លតែទៅខ្ជីលុយគេមកធ្វើទើបបានបើ
សិនខ្ជីគេមិនបានទេគំរោងនោះនឹងស្ញិញចេញធ្មេញម៉ាក្រាស់នៅនិង
ត្រូវការដាក់មីនកំទេចទេ? បើចឹង អាចទាក់ទងខាងស៊ីម៉ាក់បាន
ហេតុតែសំណង់នោះក្លាយជាខ្មោចទៅហើយ បើសាសង់បន្តខ្លាចក្រែងជើងសរសេរឡើងច្រែ រំលំដូចទិដ្ឋភាព អាគារពាណិជ្ជកម្ម WTO បាត់ទៅ!
តាមខ្ញុំ គ្រាន់តែមានអាគារខ្ពស់ មិនអាចអះអាងទាំងស្រុងថា សេដ្ឋកិច្ចប្រទេសរីកចម្រើននោះទេ។
ខ្ញុំយល់ថា រដ្ឋាភិបាលខ្មែរ ឬ នាយករដ្ឋមន្ត្រីខ្មែរ សម្តេចហ៊ុន សែន ចង់បង្ហាញជាស្នាដៃ ក្នុងនាមជាអ្នកដឹកនាំ ហើយចង់ទាក់ទាញ អ្នកវិនិយោគទុននានា ក៏ដូចជាអ្នកទេសចរណ៍នានា ឱ្យចូលមកស្រុកខ្មែរ អោយបានច្រើន តែប្រហែលជាមិនបាន សិក្សាឱ្យបាច្បាស់លាស់ថា ត្រូវធ្វើអ្វីមុន ដើម្បីឈានទៅរកការ សាងសង់អគារដ៏ស្កឹមស្កៃនោះ ។ តើត្រូវធ្វើអ្វីជាចម្បង សម្រាប់ប្រជាជន និង ប្រទេសជាតិខ្មែរ ហើយនិង ដើម្បីឱ្យ ពិភពលោកគេ ចាប់អារម្មណ៍ផងនោះ ?
ទី១. រដ្ឋាភិបាលខ្មែរ ត្រូវតែរៀបចំ ឬ បង្កើតជាប្រព័ន្ធនយោបាយ ដឹកនាំ ដ៏ត្រឹមត្រូវមួយ ។
ទី២. រដ្ឋាភិបាលខ្មែរ ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធភូមិដ្ឋាន របស់ប្រជាជន តាមក្រុងនិងជនបទ ទូទាំងប្រទេស ។
ទី៣. រដ្ឋាភិបាលខ្មែរ ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគំនាគមន៍ ឬ ផ្លូវថ្នល់ លើផ្ទៃប្រទេសជាស្រេច ។
ទី៤. រៀបចំទីកន្លែងកសិកម្ម ឧស្សាហកម្ម ឬ សេដ្ឋកិច្ចទួទៅ ឱ្យបានច្បាស់ លាស់ មិនត្រូវដាក់ឱ្យនៅច្របូកច្របល់ ជាមួយកន្លែងរស់នៅរបស់ ប្រជាជនទេ ។
ទី ៥. រៀបចំខាង វិស្ស័យសិក្សាអប់រំឱ្យបានច្បាស់លាស់ ។
ទាំងអស់នេះគ្រាន់តែជាមតិយោបល់ របស់ខ្ញុំតែប៉ុណ្ណោះ ហើយរឿងច្បាស់លាស់ ឬ ជាក់ស្តែងដល់តែចុះផ្ទាល់ទើបដឹងថា ត្រូវធ្វើយ៉ាងណាៗនោះ វាស៊ីសងលើបច្ចេកទេសក្នុងការរៀបចទេ ការរៀបចំតែខុសវាខុស ហើយមិនងាយកែប្រែទេ ខុសតូចមួយក៏អាចជាធំបានដែរ បើធ្វើមិនមានការសិកស្សា ឱ្យបានច្បាស់លាស់នោះ ។ល។៚…
ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកតិបណ្ឌិត របស់សម្តេចហ៊ុន សែន ស្រុកខ្មែរមានភាពរញ៉េរញ៉ៃណាស់ ។
បើអនុសាសន៍ចេញមកហើយ ដាច់ខាតត្រូវតែធ្វើ
ថាម៉េច សាមឌី ? ត្រូវតែធ្វើ ! តាមពិតចង់ធ្វើណាស់ទៅហើយ បើសិនជាសាមឌីជួយសារេបើកផ្លូវនោះ ! មិនថាអញ្ចឹង ?
និយាយលេងសើចអី ខ្ញុំជឿថា ពិតជាមានប្រយោជន៍ច្រើណាស់ បើផែនការណ៍របស់ខ្ញុំបានសម្រេចនោះ ជួយសម្រួលភាពតានតឹង គ្រប់បែបយ៉ាង ដែលរដ្ឋាភិបាលខ្មែរប្រឈមរាល់ថ្ងៃនេះ ខ្ញុំមិនចង់ឃើញគេ គូមុខដាក់គ្នា ជាពិសេសបក្សប្រឆាំង និង បក្សប្រជាជនតែម្តង គ្មានបាន ប្រយោជន៍អីទេ អាឡៃតែប្រកាន់គ្នាចឹង គ្មានអីអភិវឌ្ឍទេ ល្មមនាំគ្នាឈប់ហើយ និយាយទៅចេះតែវែងឆ្ងាយទៀតហើយ !
បើបានខ្ញុំនាំប្រពន្ធនយោបាយនេះចូលមែន គឺពិតជាធានាថា ខ្មែរទាំងមូល ឈប់ឈ្លោះគ្នាទៀតហើយ ហើយរឿងយួនក៏ឈប់ទាស់គ្នាដែរ គឺបញ្ចប់រឿងទាំងអស់បណ្តោយ គិតតែពីនាំគ្នារៀបចំកសាងប្រទេស ម្នាក់ៗប្រជែងគ្នាខាង កសាងគ្រួសារ កសាងប្រទេសជាតិហើយ ! ខ្ញុំមើលទៅដូចជាមិនមានក្រឡាណាពិបាកទេ រឿងដំណោះស្រាយខ្មែរ យើង វានៅលើ រចនាសម្ព័ន្ធនយោបាយ នេះហើយ ដែលអាចដោះស្រាយ បញ្ហាបាន គ្មានអ្វីជាងហ្នឹងទេ ! មិនថាអញ្ចឹង ?
ខ្ញុំគិតថាការកសាងអាគារខ្ពស់ៗក៍ជាការួមចំនែកក្នុងការធើ្វអោយប្រទេសរីកចំរើន។គ្រាន់តែអាគារមួយអាចអោយប្រជាជនមានកាងារធើ្វរាប់ពាន់នាក់ហើយជាការទាក់ទាញ អ្នកវិនិយោគទុននានា បនែ្ថម…នឹងធើ្វអោយប្រទេសកែបែ្រមុខមាត់ជាថ្មី..
មកដល់សតវត្សនេះហើយខ្មែរយើងនៅតែប្រើវិធីកាត់តម្រឹមតាមក្រោយទៀត គឺមិនគិតធ្វើឲ្យស្រេចតាមគម្រោងពីក្រោមមកឲ្យហើយទេ ។ បររទេះតាត់ហើយទើបត្រាយផ្លូវជាក្រោយ ។
ចឹងហើយបានជាខ្ញុំតែងនិយាយថា រដ្ឋាភិបាលខ្មែរសព្វថ្ងៃ ធ្វើនយោបាយបកក្រោយ ទៅសតវត្សទី ១៦-១៧ ទៅវិញ ឆ្ងល់ដែរ ! ប្រហែលដោយយល់ថា របបខ្មែរក្រហម បន្សល់ទុក លេខ ហ្សេរ៉ូ ចឹងបានជាគាត់បន្តរពីលេខ ០ ហ្នឹងមក ។
គ្រាន់តែបុកគ្រឹះអគារ១០ជាន់ហ្នឹង អស់១០ម៉ឺនដុល្លារបាត់ទៅហើយ! ចុះទម្រាំដល់គ្រឹះអគារ៥៥៥ជាន់! ចឹងទេ វាក៏បានបង្ហាញថា អស់លុយច្រើនណាស់ទម្រាំសង់បានអគារមួយ! អគារអស់ហ្នឹង និងក្លាយជាទ្រព្យរបស់កម្ពុជា! អត់មានអីខាតទេ! នេះមិនទាន់និយាយដល់រឿងជួលបុគ្គលិកផង!
ក្លាយជារបស់កម្ពុជាយ៉ាងម៉េច ? បើកម្ពុជាមិនមានដាក់លុយ ១ រៀ់លផងហ្នឹង ប្រហែលជាចប់កុងត្រាហើយបានបាន ១០០ ឆ្នាំទៀត ចប់ហើយល្មមដល់ពេលជ្រុះថ្មមកអស់ដែរ នៅពេលនោះ កម្ពុជាអ្នក ចំណាយលុយ វាកំទេចចោលតែម្តង ! មិនថាអញ្ចឹង ?
កុំទៅឆ្ងល់ពេក បើសង់លើដីខ្មែរ ឬ ដែនអធិបតេយ្យរបស់ខ្មែរ សុទ្ធតែជាទ្រព្យរបស់ខ្មែរទាំងអស់ហ្នឹង!
អាគារខ្ពស់មិនបា្រកដថាសេដ្ឋកិច្ចកម្ពុជារីកចំរើនទេ។ កត្តាសំគាល់ថារីកចំរើនបានគឺយើងពិនិត្យមើលចំណូលនិងចំណាយរបស់ប្រជាជន