វើដប្រេស្ស មានបញ្ហាជាមួយអក្សរយូនីកូដខ្មែរ ថ្ងៃ សុក្រ 24 ខែកុម្ភៈ 2012
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
លោកអ្នកមានបានចាប់អារម្មណ៍ទេ ប៉ុន្មានថ្ងៃនេះ ប្លក់វើតប្រេស្ស មិនដឹងជាមានបញ្ហាអ្វីទេ ពោលគឺចន្លោះមើលមិនឃើញនូវក្នុងការវាយអក្សរខ្មែរយូនីកូដរបស់យើង មិនអាចប្រើបានទេ ពោលគឺរាល់ចន្លោះមើលមិនឃើញត្រូវរលុបបាត់ទាំងអស់ ដែលជាហេតុធ្វើឲ្យភាសាខ្មែរយើងមិនមានសណ្ដាប់ធ្នាប់ទេ នៅពេលបង្ហាញលើវើតប្រេស្ស។
ខ្ញុំបានព្យាយាមវាយជាថ្មីជាច្រើនលើកច្រើនសារ តែនៅតែមិនដំណើរការ។ ប្រសិនបើលោកអ្នកកែដាក់ចន្លោះមើលមិនឃើញក្ដី នៅពេលដែលវាបង្ហាញ វាមិនមានទៀតទេ។
លោកអ្នកមានបានដឹងទេ ថាតើវើតប្រេស្សមានបញ្ហាអ្វីជាមួយអក្សរខ្មែរយូនីកូដនេះ?
___________________________________________________
អានផងដែរ៖
១. វើដប្រេស្សដំណើរការចន្លោះមើលមិនឃើញវិញហើយ










ខ្ញុំសាកល្បងដោយវាយតាមដំណើរវារួចហើយផ្សព្វផ្សាយ ហើយបានទៅកែប្រែនៅក្នុងអក្សរកូដម្ដងទៀតដោយវាយចន្លោះមិនមិនឃើញ មុននឹងអាប់ឌេត ។ ឃើញថាបានផលតែខាតពេលទេ្វដង ។
កាលពីមុនខ្ញុំក៏ធ្លាប់ជួបបញ្ហាដូច្នេះដែរ នឹងខ្ញុំសរសេរដក់ឃ្លាចន្លោះមើលមិនឃើញឡើងវិញម្តងហើយម្តងទៀតតែនៅដដែល ។ បើតាមបទពិសោធន៍ដ៏ស្តួចស្តើងរបស់ខ្ញុំនោះគឺថានៅពេលសរសេរអត្ថបទ គឺត្រូវសរសេរនៅក្នុងលក្ខណៈគំហើញអក្សរកូដ HTML ហើយបើចង់តម្រឹមសងខាង ឬក៏ប្រើអក្សរដិតនោះ គឺយើងត្រូវប្រើកូដ HTML ដើម្បីជំនួយ ពេលសរសេររួចហើយសូមកុំចុចគំហើញឱ្យសោះ គឺត្រូវតែចុចផ្សព្វផ្សាយយកតែម្តង បើពុំដូច្នោះទេវានឹងប្រើទៅជាមានបញ្ហាបែបនេះជាមិនខានឡើយ ៕
គូទ
តាមគំនិតខ្ញុំគឺ សូមសរសេរចូលក្នុងកម្មវិធី Open Office សិនទៅ កែទាំងម៉ូដអក្ស ឬ ទំហំអក្សរ អ្វីក៏បានដែរ ហើយចម្លងចូលក្នុង WordPress Post នោះវានឹងទាញតាមទំរងដែលយើងបានសរសេរក្នុង Open Office
អីគេ អត់យល់! មើលអត់ឃើញចន្លោះមើលមិនឃើញ? ចុះបើវាជាចន្លោះមើលមិនឃើញទៅហើយ ធ្វើម៉េចនឹងមើលឃើញ
))
អូ ស្មានតែជួបបញ្ហានេះតែខ្ញុំ។ ខ្ញុំបានប្រើចន្លោះមើលមិនឃើញហើយ តែអក្សរនៅតែដកឃ្លារញ៉េរញ៉ៃ ហើយជួនកាល អក្សរអត់ចុះបន្ទាត់ឆ្លងដល់ sidebar ទៀត ធ្វើឲ្យខ្ញុំវិលមុខរាល់ពេលសរសេរអត្ថបទ។
គួរតែសរសេរនឹងរៀបចំអត្ថបទក្នុង អក្សរកូដ HTML ទើបមិនជួបបញ្ហាបែបនេះ ។ គួរតែប្រើ HTML ជំនួយទើបបានរៀបចំបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ ៕
បាទ
ចន្លោះមើលមិនឃើញត្រូវបានទទួលការវាយប្រហារពី Malwar (Java runtime se និង youtube downloader) វាបានឆ្លងចូលម៉ាស៊ីនអ្នករាល់គ្នាតាមរយៈ facebook cookie
[...] វើដប្រេស្សដំណើរការចន្លោះមើលមិនឃើញវិញហើយ ថ្ងៃ សុក្រ 27 ខែកក្កដា 2012 Posted by សុភ័ក្ត្រ in ពីនេះពីនោះ. trackback តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ ប្រសិនបើលោកអ្នកបានសង្កេត វើដប្រេស្សបានដំណើរការនូវចន្លោះមើលមិនឃើញរបស់ពុម្ពអក្សរខ្មែរយូនីកូដយើងវិញហើយ បន្ទាប់ពីវេបសៃត៍នេះបំបាត់ចន្លោះមើលមិនឃើញនេះ កាល…។ [...]
[...] មានដូចជា៖ វើដប្រេស្ស មានបញ្ហាជាមួយអក្សរយ…, កាសរាជាភិសេក [...]