jump to navigation

ក្រុង​ស្យាម​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​អតីត​បុត្រី​ស្ដេច​ថៃ​ដែល​មាន​ឈាម​ខ្មែរ ថ្ងៃ ចន្ទ 9 ខែ​មេសា 2012

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

ថ្ងៃ​នេះ (ច័ន្ទ ០៩ មេសា ២០១២) នៅ​ឯ​ក្រុង​ទេព​មហា​នគរ នៃ​រាជ​អាណាច​ក្រ​ថៃ មាន​ចាត់​ព្រះ​រាជ​ពិធី​ដ៏​ធំ​អស្ចារ្យ​មួយ គឺ​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី (ថៃ​​​​​​​​​​​​​​៖ พระเจ้าภคินีเธอ เจ้าฟ้าเพชรรัตนราชสุดา สิริโสภาพัณณวดี) នៅ​ឯ​មណ្ឌល​ពិធី​វាល​ព្រះ​មេរុ ស្នាម​ហ្លួង ក្បែរ​ព្រះ​បរម​មហា​រាជ​វាំង ក្រុង​ទេព​មហា​នគរ។

សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី ព្រះ​អង្គ​គឺ​រាជ​បុត្រី​​ទោល​​ដែល​មាន​តំណ​ពូជ​វង្ស​ជា​ជាតិ និង​ព្រះ​ញាតិ​វង្ស​ខ្មែរ​ (អាន​អត្ថបទសាវតារ​ត្រកូល «អភ័យវង្ស», អាន​ព្រះ​រាជ​ប្រវត្តិ​របស់​ទ្រង់​នៅ​ទី​នេះ) នៃ​​​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ថៃ រជ្ជកាល​ទី​៦ ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូ​ហួ។ ប្រសូត​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩២៥ ព្រះ​អង្គ​​បាន​ចូល​ទិវង្គត កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១​ ក្នុង​ព្រះ​ជន្ម​៨៥​វស្សា។

ដើម្បី​ជា​ព្រះ​កិត្តិយស​ដល់​ព្រះ​អង្គ រាជការ​ក្រុង​ស្យាម​បាន​ចាត់​ពិធី​បុណ្យ​តាំង​ពី​ពេល​ទ្រង់​ចូល​ទិវង្គត​រហូត​ដល់​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មាន​ពិធី​ចាត់​ក្បួន​ដង្ហែរ​ព្រះកោដ្ឋពី​ព្រះ​បរម​រាជ​វាំង​ចូល​មក​សណ្ឋិត​​ឯ​មណ្ឌល​ពិធី​ព្រះ​មេរុ ស្នាម​ហ្លួង ដើម្បី​ប្រារព្ធ​ពិធី​។ ព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះ​សព​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​អស្ចារ្យ ក្រោម​ការ​យាង​ចូល​រួម​ពី​សំណាក់​ក្រុម​ព្រះ​ញាតិ​វង្ស​ថៃ មន្ត្រី ជំទាវ ខុនណាង ខ្ញុំ​រាជការ ទាហាន ស៊ីវិល ព្រម​អាណា​ប្រជានុរាស្ត្រ​ថៃ ច្រើន​កុះ​ករ៕


ព្រះរាជពិធីដង្ហែរព្រះសព

ក្បួនព្រះរាជពិធីដង្ហែរព្រះសព

ក្បួនព្រះរាជពិធីដង្ហែរព្រះសព

ព្រះសពចូលដល់មណ្ឌលពិធី

មណ្ឌលពិធី និងព្រះមេរុសម្រាប់បូជាព្រះសព

________________________________________________
អានផងដែរ
១. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត
២. សាវតារត្រកូល «អភ័យវង្ស»

About these ads

មតិ»

1. Heng-dee - ថ្ងៃ អង្គារ 10 ខែ​មេសា 2012

គេរៀបចំមានរបៀបដល់ហើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: