jump to navigation

ថ្ងៃទី​១៧ មេសា ខ្មែរក្រហម​បានធ្វើ​អ្វី​? ថ្ងៃ អង្គារ 17 ខែ​មេសា 2012

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ភ្នំពេញ: ​ជា​រៀងរាល់ឆ្នាំ​ នៅ​ថ្ងៃទី​១៧​ខែមេសា ​គឺមាន​ប្រជាជន​កម្ពុជា​ជាច្រើន​តែងតែ​នឹកឃើញ​នៃ​ការចាប់ផ្ដើម​នូវ​របប​មួយ​ដែលជា​ទូទៅ​យើង​បាន​ហៅថា “​របប​ខ្មែរក្រហម​”​។ លោក​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ អេ​ន​ឌ្រូ ខេ​លី​ ដែលមាន​បទពិសោធន៍​ការងារ​ជាច្រើន​ឆ្នាំ​ក្នុង​រឿង​ព្រហ្មទណ្ឌនៅ​តុលាការអន្ដរជាតិ​មួយចំនួន​ បាន​ហៅ​ថ្ងៃទី​១៧ ​ខែមេសា​ឆ្នាំ​១៩៧៥​ ថា​ គឺជា​ថ្ងៃ​ដែល​“​អាយុជីវិត​ប្រជាជន​រាប់លាន​អ្នក​ក្លាយជា​កម្មសិទ្ធិ​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ដ​កម្ពុជា​”​។

ទោះបី​របប​នេះ​បាន​កន្លង​ហួស​ជាង​៣០​ឆ្នាំ​ហើយ​យ៉ាងណាក៏ដោយ ក៏​ប្រជាជន​កម្ពុជា​នៅតែមាន​ការចងចាំ​មិនអាច​បំភ្លេចបាន​នូវរឿងរ៉ាវ​ដ៏​សែន​ឈឺចាប់ និង​ទុក្ខសោកវេទនាដោយសារការបែកបាក់គ្រួសារ ការតម្រូវឱ្យធ្វើការជាទម្ងន់ ភាពអត់ឃ្លាន ភាពភ័យខ្លាច​ជាប្រចាំ ភាព​អស់សង្ឃឹម​ក្នុង​ជីវិត ​ភាព​គ្មាន​ទីពឹង ​បាត់បង់​ទ្រព្យសម្បត្ដិ​…​ដែល​គាត់​បាន​ទទួលរង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​នៅពេល​មានការ​សួរនាំ​ពីបទ​ពិសោធន៍​រស់នៅ​រប​ស់​គាត់​ក្នុង​របប​ខ្មែរក្រហម គឺ​យើង​តែងតែ​ទទួលបាន​មកវិញ​នូវ​ចម្លើយ​លាយឡំ​នឹង​ទឹកភ្នែក​ហូរ​មក​ដំណាលគ្នា ដែល​តម្រូវឱ្យ​អ្នក​សួរ​ត្រូវ​បង្វែរ​មក​និយាយ​បញ្ហាផ្សេងៗ​វិញ​។ ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​បាន​ជួប​រឿងរ៉ាវ​នេះ​ជាច្រើន​លាន​នាក់ លើកលែងតែ​មេដឹកនាំ​បក្សកុម្មុយនិស្ដ​កម្ពុជា​មួយចំនួន​ប៉ុណ្ណោះ ដែល​នៅតែ​បន្ដ​អះអាងថា​ខ្លួន​មិនបាន​ដឹង​អំពី​បញ្ហា​ទាំងនេះ​។

អានបន្ត ចុចទីនេះ

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: