Foure Commerciale au Cambodge ថ្ងៃព្រហស្បតិ៍ 19 ខែមេសា 2012
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អតីតភាព, អំពីស្រុកខ្មែរ, Français.1 comment so far
ទស្សនាវីដេអូខាងក្រោមស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងថា នេះជាទិដ្ឋភាពនៃព្រឹត្តិការណ៍មួយដែលបានកើតឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ បន្ទាប់ពីបានឯករាជ្យពីអាណានិគមនិយមបារាំង មិនទាំងដល់២ឆ្នាំស្រួលបួលផង ប្រទេសកម្ពុជាមានលទ្ធភាពចាត់ឡើងនូវពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិមួយ ឬ Foure Commerciale au Cambodge ដែលមានបណ្ដាប្រទេសធំៗក្នុងលោក មានទាំងសហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ឥណ្ឌា និងប្រទេសជិតខាងច្រើនផ្សេងទៀតចូលរួម ដាក់តាំងបង្ហាញផលិតផលទំនើបៗ នាពាក់កណ្ដាលសតវត្សរ៍ទី២០។ តាមរបាយការណ៍ មានប្រជាជនខ្មែរជាង១លាននាក់ បានចូលរួមទស្សនាពិព័រណ៍ពិភពលោកដ៏អស្ចារ្យនេះ ដែលរាជការខ្មែរបានចាត់ឡើងនៅឯបរិវេណវត្តភ្នំ ក្រុងភ្នំពេញ។ វីដេអូនេះបានធ្វើឲ្យខ្ញុំស្ទើរស្រក់ទឹកភ្នែកស្រណោះអតីតកាលខ្មែរ ដែលកើតឡើងកន្លះសតវត្សរ៍មុន និងសម័យបច្ចុប្បន្ន។ នេះហើយជាការរីកចម្រើននៃប្រទេសកម្ពុជាដែលប្រជាជនខ្មែរខ្លួនឯងជាម្ចាស់ប្រទេសពិតប្រាកដ៕










