Repost: ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “បាត់សាឡូប” នៅក្នុងសង្គមខ្មែរ ថ្ងៃ ចន្ទ 23 ខែមេសា 2012
Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ພາສາລາວ.1 comment so far
កកន៖ ដោយមានសំណូមពរពីប្រិយមិត្រអ្នកអាន «ស្រែខ្មុក» ខ្ញុំសូមដាក់ប្រកាស ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “បាត់សាឡូប” នៅក្នុងសង្គមខ្មែរ ឡើងវិញ។ ប្រកាសនេះត្រូវបានដាក់ឡើងកាលពីខែមេសា ឆ្នាំ២០១១ កន្លងទៅ គឺរយៈពេលមួយឆ្នាំគត់។ ដោយសុំមិនធ្វើអត្ថាធិប្បាយបន្ថែម ខ្ញុំសូមអញ្ជើញលោកអ្នកនាងអានប្រកាសនេះទាំងស្រុកនៅខាងក្រោមនេះដូចតទៅ៖
ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “បាត់សាឡូប” នៅក្នុងសង្គមខ្មែរ
កាលពីរយៈកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះព.ស.២៥៥៥ នៅស្ថានីយ៍វិទ្យុទូរទស្សន៍បាយ័ន មានរៀបចំកម្មវិធីជួបជុំរាំកម្សាន្តមួយជាមួយបងប្អូនយុទ្ធជននៅសមរភូមិនានាតាមបណ្ដោយព្រំដែនកម្ពុជាថៃ។
តាមការសង្កេតរបស់ខ្ញុំឃើញមានការនាំចូលវឌ្ឍនធម្មនៃការរាំមួយបែបដែលបងប្អូនយុទ្ធជនបង្ហាញសិល្បករដែលទៅចូលរួម ក៏ដូចជាប្រជាជនខ្មែរទូទាំងនគរ នោះគឺការរាំមួយបែបដែលកំពុងពេញនិយមនៅប្រទេសលាវ គឺគេហៅ ថា “បាត់សាឡូប”។
“បាត់សាឡូប” នេះ គឺជាការច្នៃបែបរាំប្រហាក់ប្រហែលនឹងចង្វាក់ម៉ាឌីហ្សូន ដែលខ្មែរពេញនិយមដែរ។ តែអ្វីដែលចម្លែកនោះគឺខុសពីខ្មែរយើង នៅប្រទេសលាវ គេរាំចលនាចង្វាក់បែបដដែលៗនេះ មិនរើសបទទេ មិនថារាំវង់ ឆាឆាឆា… ទេ គឺគេរាំចេញចង្វាក់បែបនេះបានទាំងអស់។
សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដែលខ្ញុំបានចម្លងចេញពីទូរទស្សន៍បាយ័ន នៃការរាំបង្ហាញរបស់បងប្អូនយុទ្ធជនខ្មែរ ដែលគាត់កំពុងរាំ “បាត់សាឡូប” នេះ គឺគាត់រាំក្បាច់ដដែលៗ គ្រប់បទទាំងអស់ ខណៈដែលសិល្បករមកពីភ្នំពេញរាំតាមចង្វាក់បែបបទ តាមប្រភេទភ្លេង។ រួមនឹងវីដេអូពីការបង្ហាញក្បាច់រាំ “បាត់សាឡូប” របស់ជនជាតិលាវ ខាងក្រោមជាបន្តបន្ទាប់។
ខ្ញុំមិនគាំទ្រការនាំចូលវឌ្ឍនធម្មនៃការរាំបែបលាវនេះក្នុងសង្គមខ្មែរទេ។ យើងមានក្បាច់រាំតាមប្រទេសបទត្រឹមត្រូវ នឹងជាពិសេសមានចង្វាក់ម៉ាឌីហ្សូន ដែលយើងអាចកែច្នៃបន្ថែមទៀត ដើម្បីឲ្យមានការរាំជក់ចិត្ត និងសប្បាយ មិនមែនយកតែចង្វាក់មួយបែបមករាំគ្រប់បទបែបនេះទេ៕
ពិនិត្យមើលក្បាច់រាំថ្មីដែលទើបនាំចូល
ច្បាប់រាំរបស់ជនជាតិលាវ (បទទំនងរាំវង់តែបែបរាំបាត់សាឡូប)
_______________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. វក់នឹងចង្វាក់ប៉ាសាឡុប(Pasalop) របស់ឡាវ…









