jump to navigation

ទៅ​លេង​ហួហិន ថ្ងៃ អាទិត្យ 6 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
2 comments

ថ្ងៃ​សៅរ៍ ម្សិល​មិញ​​នេះ ខ្ញុំ​បាន​ឆ្លៀត​ពេល​ទៅ​លេង​ស្រុក​ជាប់​សមុទ្ទ​មួយ​របស់​ថៃ​គឺ​ហួហិន (ថៃ៖ หัวหิน) ខេត្ត​ប្រចួបគីរីខន្ធ (ថៃ៖ จังหวัดประจวบคีรีขันธ์) និង​វិល​ត្រឡប់​មក​វិញ​កាល​ពី​ព្រឹក​មិញ​នេះ។

ពី​បាងកក​ទៅ​ហួហិន ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ប្រមាណ​ជា​២.​៣០​នាទី តែ​ដោយ​ម្សិល​មិញ​នេះ​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​ (ដ្បិត​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ថៃ រហូត​ដល់​ថ្ងៃ​ច័ន្ទ) ទើប​ការ​ធ្វើ​ដំណើរ​ធ្លោយ​រហូត​ដល់​ទៅ​៤​ម៉ោង​ឯណុះ ទើប​ទៅ​ដល់។

តាម​ពិត​ទៅ​ស្រុក​នេះ​មិន​ជា​មាន​អ្វី​ធំ​ដុំ​សម្រាប់​កម្សាន្ត​ទេ តែ​ភាគ​ច្រើន​សម្រាប់​ពួក​សេដ្ឋី​ស្រុក​ថៃ និង​បរទេស​គេ​ទៅ​សម្រាក និង​បណ្ដែត​អារម្មណ៍​ថ្ងៃ​សៅរ៍​អាទិត្យ​ប៉ុណ្ណោះ។ សណ្ឋាគារ​ធំ​ៗ​ទំនើប​ៗ និង​លំដាប់​អន្តរជាតិ​មាន​ច្រើន​ណាស់​បង​ប្អូន​អើយ ច្រើន​ជាង​ភ្នំពេញ​យើង​ទៀត​ផង​នោះ។ ហេហេ… ចំណែក​ឯ​ខនដូ និង​ផ្ទះ​ធំ​ៗ​វិញ មិន​បាច់​និយាយ​ទេ។

ដោយ​ដេក​នៅ​ទី​នោះ​មួយ​យប់ ព្រឹក​មិញ​នេះ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​បាងកក​វិញ រួច​ម៉ោង​១៥​ក៏​បន្ត​មក​ផ្ទះ​ឯខនកែនវិញ និង​មក​ដល់​នៅ​ម៉ោង​ប្រមាណ​២២៕


ក្រុងបាងកកពេលធ្វើដំណើរទៅហួហិន

ស្រុកហួហិន

ទីមួយនៃស្រុកហួហិន

ស្រុកហួហិន

កន្លែងកម្សាន្តមួយ

កន្លែងកម្សាន្តមួយ

___________________________________________
អានផងដែរ
១. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: