Facebook Retreat ថ្ងៃ អង្គារ 8 ខែឧសភា 2012
Posted by សុភ័ក្ត្រ in វេបសៃត៍ថ្មីៗ, អំពីសុភ័ក្ត្រ.1 comment so far
ថ្ងៃមិញនេះបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច ក៏មកបើកគេហទំព័រហ្វេសបុកមើល ម៉ែអើយភ្ញាក់ខ្លួនដូចឆក់ខ្សែភ្លើង អាទំព័រហ្វេសបុកនេះ វាប្ដូររូបរាងទំព័ររបស់ខ្ញុំទៅជាថែមឡាញស្អីគេនឹងដែលខ្ញុំស្អប់ម៉េះ។
ខ្ញុំមិនចូលចិត្តអាប្រភេទថែមឡាញស្អីគេនឹងទេ ដ្បិតវារុតចុះឡើងពិបាកមើល និងធ្វើឲ្យយឺតសម្បើមណាស់។ ខ្ញុំប្រហែលជានឹងឈប់លេងហើយ។ ពេញមួយថ្ងៃនេះ មានអ្នកនៅហ្វេកបុកណែនាំឲ្យប្រើវិធីដែលអាចមើលហ្វេសបុកតាមរបៀបចាស់បាន ខ្ញុំក៏ព្យាយាមពេញកន្លះថ្ងៃ តាមទំព័រ www.timelineremove.com ឃើញថាទទួលបានលទ្ធផលល្អគួរសម។
ប្រសិនបើលោកមិនចូលចិត្តថែមឡាយ និងចង់មើលហ្វេបុកតាមរយៈទំព័រចាស់ដែរ សូមសាកល្បងបើកយកផ្នែកទន់ពីគេហទំព័រនេះចុះ រូចដាក់បញ្ចូលនៅក្នុងតួម៉ាស៊ីនរបស់លោកអ្នក ជាការស្រេច៕

ហ្វេសបុកកែទំព័ររបស់ខ្ញុំ និងថាវានឹងចូលផ្លូវការនូវថ្ងៃទី១៥ ខាងមុខនេះ









