jump to navigation

ករណី​រន្ទះ​បាញ់​សម្លាប់​ពលរដ្ឋ​ រាជការ​បាន​ធ្វើ​អ្វី​ខ្លះ? ថ្ងៃ អាទិត្យ 13 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

វា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ ព័ត៌មាន​ពី​ករណី​រន្ទះ​បាញ់​សម្លាប់​ប្រជាជន​ខ្មែរ​តែង​តែ​ឮ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​។ ជាក់​ស្ដែង​ដូច​ក្នុង​ថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​រន្ទះ​បាញ់​សម្លាប់​យ៉ាង​អនោច​អធម​។ តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​សារ​រន្ទះ​កំណាច​នេះ​មិន​តិច​ជាង​១០០​នាក់​ទេ​។

បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​ករណី​ពលរដ្ឋ​ស្លាប់​ដោយ​សារ​រន្ទះ​ជា​ច្រើន​រយ​នាក់​ក្ដី ខ្ញុំ​មិន​ទាន់​បាន​ឮ ឬ​ឃើញ​ចំណាត់​ការ​ណា​ប្រាកដ​ប្រជា​មួយ​ពី​រាជ​រដ្ឋាភិបាល​ ឬ​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​ឡើយ​។ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​មួយ​រូប ខ្ញុំ​សូម​សំណូម​ពរ​ដល់​រដ្ឋាភិបាល និង​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​​មេត្តា​ចាត់​វិធាន​ការណ៍​ជាក់​លាក់​ក្នុង​ការ​ជួយ​បញ្ជៀស ការពារ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ពី​គ្រោះ​ថ្នាក់​រន្ទះ​បាញ់​ដ៏​សាហាវ​នេះ​។

ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​អនុញ្ញាត ធ្វើ​បញ្ជី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះ តាម​ប្រភព​ព័ត៌មាន​នានា ទុក​ជា​ករណី​សិក្សា​ដល់​រាជការ ដើម្បី​ចាត់​វិធាន​ការណ៍ ជា​បន្ទាន់​៖

ឆ្នាំ២០១២

មករា មីនា [៣៨ នាក់]

មេសា [៩ នាក់]

  • ០៥ - ស្ត្រី ឈួយ បូផា (៤០ឆ្នាំ) ភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តសៀមរាប
  • ២៧ - បុរស ធិម ចង់ (៣៧ឆ្នាំ) ភូមិចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
  • ២៧ - បុរស លី រតនា (៣០ឆ្នាំ) ភូមិចំបក់ហែ ឃុំពួក ខេត្តសៀមរាប។
  • ២៧ - បុរស ឆោម វុធ (២៨ឆ្នាំ) ភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិសាត់។
  • ២៨ - នារី ម៉ាក់ ធឿន (២២ឆ្នាំ) ភូមិអូរ ឃុំបឹងបត់ កណ្តាលស្រុកបាកាន ខេត្តពោធិសាត់។
  • ២៩ - បុរស លប យ៉ុន (៥១ឆ្នាំ) ភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
  • ២៩ - នារី ចិន គា (១៨ឆ្នាំ) ស្រុកភ្នំស្រុក ក្នុងភូមិសាស្ត្រភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (ជនរងគ្រោះទី២)
  • ៣០ - បុរស ណែម វ៉ន (២៦ឆ្នាំ) ភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។

ឧសភា [១០ នាក់]

សីហា [២ នាក់]

សរុបចំនួនប្រជាពលរដ្ឋស្លាប់ [៥៩ នាក់]*

* តួ​លេខ​នេះ​គ្រាន់​តែ​យក​តាម​សេចក្ដី​រាយ​ការណ៍​ពី​ព័ត៌មាន​នានា​ប៉ុណ្ណោះ

_______________________________________________
អានព័ត៌មាន
១. ស្ដ្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ក្នុងពេលទៅបេះឈូក និងម្នាក់ទៀតត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងច្រូតស្រូវ
២. រន្ទះបាញ់សម្លាប់ស្ត្រីពីរនាក់នៅកន្លែងពីរផ្សេងគ្នាក្នុងស្រុកកំពង់លែង
៣. រន្ទះបាញ់សម្លាប់កម្មករម្នាក់ ខណ:កំពុងជួសជុសដំបូលព្រះវិហារ
៤. រាជបណ្ឌិតសភាកម្ពុជាផ្តើមស្រាវជ្រាវពីបញ្ហារន្ទះ នៅកម្ពុជា
៥. ភ្លៀងធ្លាក់យ៉ាងខ្លាំងរន្ទះបាញ់ស្លាប់ប្រជាពលរដ្ឋម្នាក់នៅស្រុកព្រៃឈរ
៦. រន្ទះប្រល័យជីវិត2នាក់នៅ សៀមរាប5នាក់របួសធ្ងន់-ស្រាល នៅកំពង់ស្ពឺស្លាប់2នាក់របួស2 នាក់នៅពោធិ៍សាត់
៧. រន្ទះបាញ់នារីអាយុ១៨ឆ្នាំម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេចខណៈពេលឈប់រថយន្តចុះបត់ជើងតូច
៨. រន្ទះបានបាញ់សម្លាប់កម្មករដឹកដំឡូង២នាក់នៅប៉ៃលិន
៩. រន្ទះបាញ់ស្លាប់បុរសម្នាក់និងស្ត្រីម្នាក់របួសធ្ងន់
១០. បទសម្ភាសន៍ស្តីពី «វិធីសាស្ត្រ បញ្ចៀស និងការពាររន្ទះបាញ់»
១១. រន្ទះបាញ់ សម្លាប់មនុស្ស ៤៧នាក់ គិតមកត្រឹម ពាក់កណ្តាល ខែឧសភានេះ
១២. អ្នកស្លាប់ដោយសារ រន្ទះបាញ់ កើនឡើងដល់ ៥៧នាក់ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១២

About these ads

មតិ»

1. រតនៈ - ថ្ងៃ អាទិត្យ 1 ខែកក្កដា 2012

វាជាគ្រោះថ្នាក់ដ៏សាហាវដែលរងឥទ្ធិពលពីធម្មជាតិ ក៏ប៉ុន្ដែយើង ការពារដោយនៅពេលមានភ្លៀងក៏ដូចជាពេលមេឃខ្មៅ យើងគួរតែនៅកន្លែងមានសុវត្ថភាព​ មិនត្រូវកាន់យករបស់ដែលមាន ជាតិស្រូប ដូចជាដែក​ស្ពាន់​ និងមិនត្រូវនិយាយទូរស័ព្ទនៅពេលមាន ថ្គរ រន្ធះឡើយ

រដ

2. KIM Chanphalla - ថ្ងៃ​ព្រហស្បតិ៍ 22 ខែវិច្ឆិកា 2012

ភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមិនមែនខេត្តសៀម
រាបទេ ។
ភូមិព្រៃមាន់ ឃុំរហាល ស្ថិតក្នុង ដែនដីនៃស្រុកព្រះនេត្រព្រះ ដែលជាប់ព្រំប្រទល់ស្រុកភ្នំស្រុក​

3. 2012 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១២ « ស្រែ​ខ្មុក - ថ្ងៃ ចន្ទ 14 ខែមករា 2013

[...] 2 ករណី​រន្ទះ​បាញ់​សម្លាប់​ពលរដ្ឋ​ រា… 2 COMMENTS ខែ​ឧសភា 2012 [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: