jump to navigation

គណបក្ស​ប្រជាជន​គោរព​វិញ្ញាណ​ក្ខ​ន្ធ​អ្នកស្លាប់​នៅក្នុង​របប​ខែ្មរ​ក្រហម​ ថ្ងៃ អាទិត្យ 20 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
4 comments

ភ្នំពេញ: ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណ​ក្ខ​ន្ធ​ប្រជាជន​កម្ពុជា​ ដែល​បាន​ស្លាប់បាត់​ជីវិត​ដោយ​អយុត្តិធម៌​ក្រោម​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត​នៅឯ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាស​ន៏​ជើងឯក ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ដឹកនាំ​ដោយ​លោក​កែប​ ជុតិមា​ អភិបាល​សាលា​រាជធានី​ភ្នំពេញ​និង​ប្រជា​ពល​រដ្ឋ​រួមទាំង​សកម្មជន​គណបក្ស​ជា​ច្រើ​រយ​នាក់ ​ព្រមទាំង​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន​២០៧​អង្គ​ផងដែរ​។​

លោក​កែប​ ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសា​ស​ន៏​ថា ​ប្រហែលជា​ប្រជាជន​កម្ពុជា​ទូទាំង​មិនអាច​បំភ្លេច​បានទេ​ថ្ងៃ​ទី២០​ឧសភា​ ដែលជា​ថ្ងៃ​​ដែល​យើងទាំងអស់គ្នា​រម្លឹក​គោរព​វិញ្ញាណ​ក្ខ​ន្ធ​ប្រជាជន​កម្ពុជា​ដែល​បាន​ស្លាប់បាត់​ជីវិត​នៅក្នុង​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។​

​លោក​កែ​ប ជុតិមា​ បញ្ជាក់ “​នៅថ្ងៃនេះ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ​រួមទាំង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នេះហើយ​នឹង​យុវជន​យើង​ជាច្រើន​បាន​ប្រារព្ធ​ពិធី​នេះ​ក៏​ដើម្បី​ចូលរួម​គោរព​វិញ្ញាណ​ក្ខ​ន្ធ​ដល់​ប្រជាពលរដ្ឋ​ថ្ងៃ​នេះ ហើយ​មិនអាច​បំភ្លេច​បានទេ​ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ គឺ​មិនអាច​បំភ្លេចបាន​”​។​

​លោក​បាន​មានប្រសាសន៍​បន្តទៀតថា ​“​​យើង​បានបង្ហាញ​ហើយ​ថា​រដ្ឋាភិបាល​របស់​យើង​មាន​សុ​ឆន្ទៈ​ពិតប្រាកដ​ក​ក្នុង​ការនាំ​មេក្លោង​ដែល​បាន​រុញ​ប្រទេសជាតិ​របស់​យើង​ធ្លាក់​ក្នុង​គ្រោះ​ប្រល័យ​ពូជ​សាស​ន៏​នេះ យើ​បានបង្ហាញ​មតិ​អន្តរជាតិ​ថា​នេះ​ជា​របប​ប្រល័យ​ពូជ​សាស​ន៏​ហើយ​​យើង​ចង់​បង្ហាញជូន​សាធារណៈមតិ​ថា​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អ្នក​ដែល​ស្លាប់​បាត់បង់​ជី​វិត​សាច់ញាតិ ​ហើយក៏​បានផ្តល់​សញ្ញា​ដល់​ពិ​ភព​លោ​កថា​មិន​ត្រូ​ឲ្យ​របប​បែបនេះ​កើតមានឡើង​នៅលើ​ពិភពលោក​ទេ​ទោះបី​កន្លែង​ណាក៏ដោយ​”​។​

​លោក​បាន​បញ្ជាក់ទៀតថា ​យើង​ត្រូវ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​រក្សា​ការបង្រួបបង្រួម​ជាតិ រក្សា​នៅ​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​​ដែរ​អ្វីៗ​ទាំងអស់​បាន​ដំណើរការ​ដូច​រាជរដ្ឋាភិបាល​និង​អង្គការសហប្រជាជាតិ​បាន​សហការគ្នា​ធ្វើ​។​

​សកម្មជន​យុវជន​រាជធានី​ភ្នំពេញ​និង​តំណាង​យុវជន​ម៉ូ​ស្លី​ម​កម្ពុជា​នៃ​គណ​បក្ស​ប្រជាជន សុទ្ធតែ​បាន​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​ថ្ងៃទី​២០​ឧសភា​នៅ​ជើងឯក​យ៉ាងនេះ​ថាបើ​គ្មាន​ថ្ងៃទី​មករា​ឆ្នាំ​១៩៧៩ គ្មាន​គណ​បក្សប្រជាជន​កម្ពុជា​គឺ​គ្មាន​រាជានិយម​ដែរ​។​ជាមួយ​នះ​ក៏បាន​ថ្កោលទោស​​ចំ​ពោះ​ពួក​ជន​អគតិ​ដែល​បានចាត់ទុក​អ្នកគាំទ្រ​ថ្ងៃ​៧​មករា​ថា​ ជា​ជន​ក្បត់ជាតិ​ផងដែរ ជាពិសេស​​សកម្មជន​យុវជន​រាជធានី​ភ្នំពេញ​ក៏បាន​សម្តែង​ការគាំទ្រ​ដល់​ដំណើរការ​កាត់ទោស​ពួក​អតី​ត​​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ដូចជា ​សំណុំរឿង​លេខ​០០១​ ដែល​បានសម្រេច​កាត់ទោស​កាំ​ង​ហ្គេ​ច​អ៊ា​វ​ហៅ​ឌុ​ច ​ឲ្យ​ជាប់គុក​អស់​មួយជីវិត​និង​គាំទ្រ​ដំណើរការ​សំណុំរឿង​លេខ​០០២ ​ដែល​រួមមាន​ខៀវ​សំផន នួន​ ជា ​អៀង ​សារី ​និង​អៀង ​ធា​រិ​ទ្ធ​ ឲ្យ​បញ្ចប់​ត្រឹម​សំណុំរឿង​លេខ​០០២​ ដើម្បី​រក្សា​​សន្តិភាព និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕

ចម្លងចេញពី CEN

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: