ភ្លើងឆេះអាគារ១៨ជាន់នៅស្រុកយួន ថ្ងៃពុធ 23 ខែឧសភា 2012
Posted by សុភ័ក្ត្រ in Tiếng Việt.2 comments
កើតមានហេតុការណ៍ព្រះអគ្គីឆេះអាគារ១៨ជាន់នៃនាយកដ្ឋានពន្ធដារទូទៅ របស់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលស្ថិតនៅក្នុងតំបន់ទីក្រុងរណបថ្មី នៅស្រុក កូវ សាយ (យួន៖ Cầu Giấy) ជាយក្រុងហាណូយ នារសៀលថ្ងៃនេះ (២៣ ឧសភា ២០១២)។
ករណីភ្លើងឆេះនេះបានកើតនៅម៉ោងប្រមាណ១៦.០០ ដោយមានផ្សែងខ្មូលខ្មៅចេញពីកំពូលអាគារដែលគេអាចមើលឃើញពីចម្ងាយ។ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងត្រូវបានចេញទៅសង្គ្រោះ និងជួយប្រជាជនដែលកំពុងជាប់នៅក្នុងអាគារកម្ពស់១៨ជាន់នេះ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានឲ្យដឹងថា មិនមានមនុស្សស្លាប់ ឬរងរបួសទេ នៅក្នុងហេតុការណ៍ភ្លើងឆេះនេះ៕ (រូបភាពខាងក្រោមចម្លងចេញពី Dan Tri Online)។
















