jump to navigation

ថៃ​បើក​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដី​អំពី​អាស៊ី​បូព៌ា​ដោយ​គ្មាន​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ប្រទេស​ថៃ​បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នូវ​ថៃ​​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដី​អំពី​អាស៊ី​បូព៌ា ឆ្នាំ​២០១២​ ឬ World Economic Forum on East Asia 2012 នៅ​ទីក្រុង​បាងកក។

មេ​ដឹក​នាំ​ប្រទេស​អាស៊ាន​ជា​ច្រើន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ ចំណែក​ឯ​មេដឹក​នាំ​​ប្រទេស​ជិត​ខាង​ទាំង​ពីរ​របស់​កម្ពុជា គឺ​លាវ ​និង​វៀតណាម​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​វេទិកា​នេះ​ដែរ។ អ្វី​ដែល​ចំឡែក​នោះ មេ​ដឹក​នាំ​កម្ពុជា​មិន​មាន​វត្ត​មាន​នៅ​ក្នុង​វេទិកា​ដ៏​ធំ​មួយ​នេះ​ទេ។ គេ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មេ​ដឹក​នាំ​ខ្មែរ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​វេទិកា​នេះ។

ក្រៅ​ពី​មេ​ដឹក​នាំ​សំខាន់​ៗ​នៅ​អាស៊ី ហាយឡាយ​ដែល​គេ​ពិនិត្យ​ឃើញ​នៅ​ក្នុង​វេទិកា​នេះ គឺ​វត្តមាន​របស់​លោក​ស្រី អ៊ុង សានសូជី មេ​ដឹក​នាំ​បក្ខ​ប្រឆាំង​ដ៏​ល្បី​ល្បាញ​របស់​ភូមា​ក៏​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ​ដែរ ហើយ​ដែល​នេះ​ជា​ការ​ធ្វើ​ដំណើរ​មក​ក្រៅ​ប្រទេស​លើក​ទី​១​ក្នុង​​រយៈ​ពេល​២៤​ឆ្នាំ​របស់​លោក​ស្រី៕


ពីឆ្វេងមកស្ដាំ នាយករដ្ឋមន្ត្រីលាវ ថងស៊ិង ថាំមៈវង់, នាយករដ្ឋមន្ត្រីថៃ  យិងលក្សណ៍ ជិនវ័ត្រ, នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន ហ្សុង, នាយករដ្ឋមន្ត្រីឥណ្ឌូណេស៊ី ស៊ុស៊ីឡូ បាមបាង យុទ្ធោយូណូ និងស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក និងជាប្រធាន លោក Klaus Schwab កំពុងថតរូបក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីអំពីអាស៊ីបូព៌ា នៅក្នុងសណ្ឋាគារមួយនៅទីក្រុងបាងកក កាលពីព្រឹកមិញនេះ ៣១ ឧសភា ២០១២ (រូបថត៖ Chaiwat Subprasom)

លោកស្រី អ៊ុង សានសូជី មេ​ដឹក​នាំ​ប្រឆាំង​ភូមា​ថ្លែង​សន្ទរកថា​នៅ​ក្នុង​វេទិកា

About these ads

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: