ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ? ថ្ងៃ អង្គារ 5 ខែមិថុនា 2012
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.trackback
លិខិតឆ្លងដែន ឬដែលខ្មែរហៅកប់ៗមាត់ថាប៉ាសៈព័រ នោះ គឺជាកូនសៀវភៅតូចតែចាំបាច់ (អត់មិនបាន) សម្រាប់ការធ្វើដំណើរចេញទៅក្រៅប្រទេស។ សម្រាប់អ្នកដែលមានលិខិតឆ្លងដែន ឬធ្លាប់បានចេញទៅក្រៅប្រទេស គឺពិតជាបានដឹងហើយថាតម្លៃនៃការធ្វើលិខិតឆ្លងដែនរបស់ប្រទេសខ្មែរយើង គឺថ្លៃសម្បើមណាស់ ខ្ពស់កប់ពពក បើប្រៀបធៀបជាមួយនឹងប្រទេសអាស៊ានទាំង១០ (លើកលែងប្រទេសភូមាមួយចេញ ដែលគ្មានព័ត៌មាន)។
នរណាៗក៏ដឹងហើយថា ប្រទេសខ្មែរគឺជាប្រទេសក្រីក្របំផុតមួយនៅលើផែនដីនេះ។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗគឺទាបជាងគេនៅក្នុងបណ្ដាប្រទេសអាស៊ាន តែមិនដឹងជាហេតុភេទអ្វី ឬទេព្ដាដាក់ទោសបានជាតម្លៃអ្វីៗនៅក្នុងស្រុកនេះថ្លៃជាងគេទាំងអស់។ សម្រាប់លិខិតឆ្លងដែន ប្រជាជនខ្មែរត្រូវចំណាយប្រាក់ជាង១៣០ដុល្លារ ឬប្រមាណ៥២០.០០០រៀល ដើម្បីទទួលបានលិខិតឆ្លងដែនមួយក្បាលដែលមានកម្រាស់៣២ទំព័រ និងត្រូវរង់ចាំជាង៣០ថ្ងៃទើបទទួលបាន។
ខណៈប្រជាជនខ្មែរមានប្រាក់ចំណូលតែជាង៥០០ដុល្លារក្នុងមួយឆ្នាំគេត្រូវចំណាយប្រាក់ជាង១៣០ដុល្លារសម្រាប់លិខិតឆ្លងដែនមួយក្បាល។ ចំណែកឯប្រទេសសឹង្ហបុរី ដែលគេរកប្រាក់បានប្រមាណជាង៥០.០០០ដុល្លារក្នុងមួយឆ្នាំ គេចំណាយតែជាង៦០ដុល្លារប៉ុណ្ណោះសម្រាប់លិខិតឆ្លងដែនរបស់គេ។
មិនបាច់ទៅមើលឯណាវែងឆ្ងាយទេ ត្រឹមតែប្រទេសជិតខាងទាំងបីរបស់យើងវិញ, វៀតណាម ថ្លៃ១២ដុល្លារ, លាវ ថ្លៃ៣៥ដុល្លារ និងថៃ តែ៣០ដុល្លារ ហើយចំណាយពេលតែប្រមាណ១សប្ដាហ៍ប៉ុណ្ណោះ។ ហេតុដូចនេះក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងគណៈរដ្ឋមន្ត្រីមេត្តាគិតគូរបញ្ចុះតម្លៃឲ្យសមស្របនឹងស្រុកជិតខាងផង និង ឬយ៉ាងហោចណាស់ផ្ដល់ហេតុផលសមស្របដល់ប្រជារាស្ត្រខ្មែរទាំងអស់ថាហេតុដូចម្ដេចបានជាតម្លៃធ្វើលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើងមានតម្លៃខ្ពស់ខ្លាំងម្ល៉េះ ដើម្បីឲ្យរូបខ្ញុំក៏ដូចជាប្រជាជនផ្សេងទៀតអស់ចម្ងល់ដ៏សែនឆ្ងល់មួយនេះ៕
-
ប្រៀបធៀបតម្លៃលិខិតឆ្លងដែននៅបណ្ដាប្រទេសអាស៊ាន (គិតជាប្រាក់ដុល្លារ)











130 នៅមិនទាន់បូកថ្លៃទឹកប៊ិច, ថ្លៃវាស់, ថ្លៃចាំងភ្នែកពេលថតរូប, ថ្លៃកាវពេលបិទរូបថត, ថ្លៃទាញម៉ែត្រវាស់, ថ្លៃទឹកមាត់រៀបរាប់ពេលពិនិត្យភិនភាគអីទៀតហ៎ង!
បង់អស់ហើយ១៣០នឹងនោះ កុំចេះតែថាឲ្យគេ
ហើយ! លិខិតឆ្លងដែនខ្ញុំខុសឈ្មោះទៀត។ គេមិនដូរសៀវភៅថ្មីអោយទេ គ្រាន់តែវៃត្រាដូរឈ្មោះខាងក្រោយសៀវភៅប៉ុណ្ណោះ។ ធ្វើដំណើរម្តងៗ ពេលខ្លះត្រូវពន្យល់គយរហូត។ ម្តងណា ក៏ត្រូវពន្យល់គេមុនដែរ។ ហើយអាស្ទីលពន្យាលិខិតឆ្លងដែននោះ ក៏ត្រូវពន្យល់គេរហូតដែរ ពេលសុំវីសា ពីឆ្លងដែន។ ហ៊ើយ វេទនា!
មិត្តភក្តិខ្ញុំតែងតែហៅខ្ញុំថានិសិត្សខុសច្បាប់
គេមិនចាប់សំណាងហើយ..
***និស្សិត រៀនសរសេរឲ្យត្រូវផង
និស្សិត និស្សិត និស្សិត …
ចំឡង100ចប់អោយចាំ
តុំបាន៣ចប់ទេ
ខ្ញុំធ្លាប់ឮមន្រ្តីរដ្ឋាភិបាលបានលើកឡើងពីរឿងនេះដែរ… ប៉ាស្ព័រខ្មែរយើងប្រើប្រាស់សព្វថ្ងៃនេះ គឺត្រូវបានបោះពុម្ពនៅប្រទេសបារាំង (តាមខ្ញុំចាំ) ក្នុងជំនាន់លោក សម រង្ស៊ី ធ្វើជាកុង្សីក្រសួងហិរញ្ញវត្ថុ នារជ្ជកាលនាយករដ្ឋមន្រ្តីទី១ និងទី២… ហើយដែលបោះពុម្ពកាលណោះ មានតំលៃថ្លៃ ម៉ែឪអាថ្លៃ(ឮសូរប្រកាសអញ្ចឹង)..!!.. រឿងនេះត្រូវបានមន្រ្តីរដ្ឋាភិបាលស្តីបន្ទោស(មិនដឹងជាពិត ឬមិនពិតទេ) ថា៖ គឺលោក សម រង្ស៊ី ហ្នុងឯងជាអ្នក “ឆាន់” កុំមីស្យុង ពីថ្លៃបោះពុម្ពប៉ាស្ព័រនេះ រាប់លានដុល្លារ…។
ប្រសិនបើរឿងនេះពិតមែន អ្វីដែលជាចំងល់នោះគឺ៖ តើប៉ាស្ព័រដែលបោះពុម្ពកាលពីសម័យមហាថ្លៃនោះ មានប៉ុន្មានលានក្បាលទៅ ទើបបានជាប្រើក្រអស់ម្ល៉េះ?… ព្រោះថា បើសិនជាបញ្ចេញប្រើអស់ទៅ ហើយយកទៅបោះពុម្ពលើកក្រោយៗទៀត គឺអាចនឹងមានតំលៃថោកជាងនេះ… ដល់ពេលខ្មែរយើងទៅធ្វើប៉ាស្ព័រថ្មី ក៍ប្រាកដជាអស់លុយតិចជាងនេះ… គឺចូលដល់តំលៃមួយ ថោក ម៉ែឪអាថោកដែរ..!!.. តែនៅស្រុកយើង ខ្ញុំជឿថា រឿងធ្វើប៉ាស្ព័រនេះ បែបមិនងាយចុះថ្លៃ ងាយៗទេ… ហើយតំលៃ ១៣០ដុល្លារនេះ សូមអាណិតមេត្តាកុំតែឡើងថ្លៃទៀតទៅវា ផល្គុន ចេត្រ វិសាខ ជេស្ឋ ហើយលោកភ័ក្រ្តអើយ…
គាស់ខ្មោចយកមកបោកទៅ គ្មានអាណាជឿទេ…. ជិត២០ឆ្នាំហើយហ្នឹងនុះ។ ប៉ាស្ព័របច្ចុប្បន្ននឹងជាប្រភេទថ្មីទេ មិនដឹងជាគាត់បោះថ្មីប៉ុន្មានរយដងមកហើយ
តម្លៃដូចជាអត់ស៊ីគ្នាសោះ កាលខ្ញុំធ្វើកាលពី ២០០៥ អស់ ២៥០ ដុល្លា បីថ្ងៃបាន តែគេថាបើមានអាស័ដ្ឋាននៅភ្នំពេញ គេយកតែ ៨០ ដុល្លាទេ ជំនាន់តំឡងខ្ញុំលោក ហុក ឡុងឌី ម៉េចបានថាថ្លៃ កាលលោកអុំខ្ញុំ ដែលត្រូវជាសាចញាតិ សុខ អាន គាត់ថាធ្វើអស់តែ ៥០ ដុល្លាទេ ជំនាន់ ៩៤-៩៥ នោះ ហេតុអីបានជា លោកស្រុកស្រែថា ថ្លៃ ។
ឥឡូវនេះតំលៃស្ដង់ដា ១ខែបានគឺ ១៣០ប្លាយ ឯ១អាទិត្យបានគឺ ប្រហាក់ប្រហែលជា២៥០ដុល្លា
មិន ២៥០ ដុល្លាទេ(ដាក់ច្រឡំ) ២២០ ដុល្លាទេ ៣ ថ្ងៃបាន មិន មួយអាទិត្យទេ ។ សព្វថ្ងៃនេះ ត្រូវថោកជាងមុនណា ទើបត្រូវ ។
អូ ២៥០ នេះ ខ្ញុំធ្វើតាំងពី២០០៩មកម្លេះពូ ហើយម៉ាអាទិត្យបានរួច(មិនបានអាប់ដេតតំលៃបានអត់ដឹងថាគេចុះថោក)
បែបមិនសូវចេះញញឹមដាក់គេទេដឹង បានគេយកថ្លៃចឹង?
ញញឹមមួយសិនចឹង
ឆ្នាំកន្លងទៅ (២០១១) នេះក៏ខ្ញុំធ្វើអស់ ជាង២០០ដុល្លារដែរ គឺធ្វើអាប្រភេទមួយសប្ដាហ៍នឹង។
ឆ្នាំក្រោយត្រូវធ្វើមួយទៀតហើយ បានបាន ដ្បិតអាសន្លឹកនឹងវាជិតអស់បាត់ទៀតហើយ ប្រើចុះណាស់។ សន្លឹកតិចហើយ ឆ្លៀតពួកនឹងវាយទិដ្ឋការខុស និងវាយខ្ជះខ្ជាយណាស់។ គ្រាន់តែវីសាស្នាក់នៅស្រុកថៃវាចំណាយអស់៥ទំព័រទៅហើយ
កុំប្រើច្រើនពេក ចែកមិត្តភគ្រខ្លះទៅណា ។
ខ្ញុំកំពុងដុកដាន់រកប៉ាសសាព័រនឹងគេមួយដែរ ក្រែងលោបានទៅជិតស្រុកខ្មែរ តែដល់ឃើញតម្លៃប្រៀបធៀបអ៊ីចឹងបានដឹង ស្មានតែថ្លៃទាំងគេទាំងឯង មានអីខុសគេតែឯងសោះ ។
តែថារឿងថាខ្មែរក្រមិនពិតទេ ព្រោះឡានសេរ៊ីថ្មីចេញមិនទាន់ទេ កុំម៉្មង់មកភ្លាម ៗៗៗ
តើមានបងប្អូនណាដឹងអំពីការលាសញ្ជាតខ្មែរយើងទេ?តើត្រូវរងចាំរយះពេលប៉ុន្មានខែឬឆ្នាំទើបអាចទទួលលិខិតលាសញ្ជាតិ?
ខ្ញុំចង់ដឹងពត៌មានច្បាស់លាស់សូមអរគុណទុកជាមុនសម្រាប់អ្នកផ្តល់ពត៌មាន
ម៉េចចាំបាច់លា?
ខ្ញុំសូមចុច like អត្ថបទនេះ ម៉ាលានដង!
ត្រូវចំណុចហើយ វាពិតជាដូច សុភ័ក្ត្រ ឯងបាននិយាយមែន
អស់លុយ ១៣០$ហើយបានរយះពេលនៃការប្រើប្រាស់
តិចទៀត!បើនៅស្រុកយួនវិញអស់លុយតិចហើយប្រើ
បានរយះពេល ១០ឆ្នាំ ឯណុះ។
ខ្ញុំសូមអោយ សុភ័ក្ត្រនិយាយរឿង ព្រលានយន្តហោះខ្មែរតិចបានទេ
គឺ ទៅក៍សុំទឹកតែ ពេលមកក៍សុំទឹកតែ ពេលខ្លះទៀតនិយាយថាសុំ កាហ្វេ
ឬគុយទាវមួយចាន។
រឿងនៅព្រលានយន្តហោះខ្ញុំដូចជាមិនដែលប្រទះទេ។ ខ្ញុំចេញចូលព្រលានឡើងសឹកអស់ហើយ ដូចជាមិនដែលឃើញពួកគាត់សុំខ្ញុំ តែខ្ញុំតែងតែឮពីពួកអនិកជនថាពួកគាត់សុំមែន។ សម្រាប់ខ្ញុំមិនដែលមានបទពិសោធន៍បែបនេះ ខ្ញុំមិនអាចសរសេរបានទេ។
ខ្ញុំរស់នៅជ្រកកោនស្រុកគេហើយខ្ញុំក៏បានចូលសញ្ជាតិគេ
ច្បាប់ស្រុកគេតម្រូវអោយខ្ញុំកាន់បានតែសញ្ជាតិមួយទេ។
តិចទៀតកន្លែងធើប៉ាសស្ព័រហ្នឹងគេប្ដូរទីតាំងហើយ ទីតាំងចាស់មានភាពតូចចង្អៀត និងរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។ គេនឹងប្ដូរទៅនៅផ្លូវម៉ៅសេងទុងឯណោះ ខ័ណ្ឌចំការមនសង្កាត់បឹងកេងកង ១ ឯណោះ…
គេប្ដូរទៅយូរគួរសមដែរហើយតើហ៍
មកពីកន្លែងជួលហ្នឹង ធំ ហើយចំនាយលុយច្រើន គេយក១៣០ហ្នឹង សមផន់គេហើយ…
ធំត្រង់ណា? ត្រឹមកូនផ្ទះវីឡាមួយនឹង? និយាយឲ្យពិតផង
ហ្នឹងហើយ ប៉ុណ្នឹងធំហើយ…
ស្រុកខ្មែរបានប៉ុណ្ណឹងហើយនៅចង់បានអីទៀត
ថ្លៃខុសគេឯងក្នុងតំបន់! យូរៗទៅ ខ្មែរដែលជាប្រជាជនក្រីក្រ ល្បីល្បាញ ពាសពេញពិភពលោក ទៅជាចំណាយលុយខ្លាំងលើលិខិតឆ្លងដែន ខ្លាំងជាងពលរដ្ឋសិង្ហបូរីទៅទៀត! រាជរដ្ឋាភិបាល គួរចាប់ផ្តើមចាត់វិធានការណ៏ហើយ! ខំបោះឆ្នោតឱ្យ ទោះភ្លៀងក៏ខំទៅដែរ!
មែនហ្អី? អានិតកំឡោះខ្មែរណាស់នៀក…
និយាយចឹងកំឡោះខ្មែរនៅប្រើលេខដដែលអត់? កន្ទុយ៥៨៦ (ក្បាល១២)?
អាប៉ិនេះ មានការអីចេះលើកនេះ បានជាមកសួរទូរស័ព្ទរបស់ខ្ញុំ! លេខទូរស័ព្ទ កន្ទុយ៥៨៦ ក្បាល០១២ ហ្នឹងនៅប្រើអាដែល! អត់មានដូរទៅណាផង!
ស្អីគេចិត្តអាក្រក់ម៉េះកំឡោះកាឡិតខ្មែរនេះ សួរប៉ុណ្ណឹងមិនបាន
គ្រាន់តែឆ្ងល់ ព្រោះអាប៉ិឯងនេះ មិនដែលសួរនាំអារឿងទូរស័ព្ទ អីហ្នឹងទេ! ថាឡើងសុទ្ធតែកាឡិត ដូចធ្លាប់បានលិត!
ពិតជាអ៊ីចឹងមែនបង ស្រែខ្មុក! ខ្ញុំទើបតែបាន ប៉ាស្ព័រថ្ងៃនេះដែរ។ ខ្ញុំបានចំណាយរហូតដល់ ២៨០ ដុល្លារ ដើម្បីទទួលបាន ប៉ាស្ព័រ រយះពេល ១០ថ្ងៃ ព្រោះរយះពេល ៣០ថ្ងៃ ខ្ញុំមានពេលរងចាំទេ។ គ្រាន់តែថ្លៃប៉ាស្ព័រ ធ្វើអោយជីវភាពខ្ញុំក្ររហាមហើយ។
ស្រុកខ្មែស្រុកតេរច្ឆាន ព្រោះថាអ្នកធំអត់ដឹងអីទេដឹងតែម្យ៉ាងគត់ស៊ី មិនបានគិតដល់ប្រជាជនទេ វានាំគ្នាធ្វើធំ ចាំស៊ីអ្នកក្រអ្នកទន់ខ្យោយ ស្រុកខ្មែ ដូចស្រុកខ្មោចហើយ បងប្អូនកុំជឿរអាហ៊ុន សែន បោកប្រាស
កន្លែងធ្វើលិខិតឆ្លងដែនគួរតែធ្វើនៅតាមខេត្ត ឬតាមស្រុក ឬតាមឃុំសង្កាត់ហើយ។ សូមអស់លោកក្រឡេកមើលប្រទេសជិតខាង(វៀតណាម)យើងផង។ កុំត្រជាក់ចិត្តនឹងអោបការងារតែម្នាក់ឯងអី៕
យល់ស្រប។ ខេត្តធំៗដូចជាបាត់ដំបង, សៀមរាប ឬព្រះសីហនុ។ល។ គួរតែអនុញ្ញាតឲ្យប្រជាជនធ្វើលិខិតឆ្លងដែនបាន មិនចាំបាច់ឲ្យឡើងមកភ្នំពេញ ដ្បិតត្រូវចំណាយពេលវេលា និងថវិកាច្រើនណាស់ បន្ថែមលើតម្លៃលិខិតឆ្លងដែន ដែលថ្លៃខ្ពស់ហួសពពកនោះ។ អញ្ចឹងទេតើឲ្យពួកគាត់មានម្ដេចកើត?
អានហើយសុំចុចប៊ូតុងចូលចិត្តមួយ!!!
សុំអាប់ដេតតម្លៃចុងក្រោយ(៧ មិថុនា ២០១២) សំរាប់ការធ្វើលិខិតឆ្លងដែន៖
៣៨៥ដុល្លា សំរាប់រយៈពេល ៣ថ្ងៃ
២៨៩ដុល្លា សំរាប់រយៈពេល១០ថ្ងៃ
…នៅមានរឿងហួសចិត្តច្រើនជាងហ្នឹងទៀត !!!
រឿងអីទៅ ចែកគ្នាស្ដាប់ផង
រឿងសុំពន្យារលិខិតឆ្លងដែនបាទ!
ជាធម្មតាយើងអាចពន្យារបានម្តងពីរឆ្នាំ។
តែដោយសារការពន្យារ២ឆ្នាំមិនគ្រប់ទិដ្ឋការសំរាប់ការសិក្សា ទើបត្រូវស្នើសុំបួនឆ្នាំ(ដោយមានឯកសារពីសាលាបញ្ជាក់ពីការសិក្សា) តែគេមិនទទួល! គេថាទាល់តែមានឯកសារពីស្ថានទូត…!
ហាសហា គិតមិនយល់ថាហេតុអីគាត់ចង់បានឯកសារពីស្ថានទូតវិញ?
រឿងសុំពន្យារលិខិតឆ្លងដែនបាទ!
ជាធម្មតាយើងអាចពន្យារបានម្តងពីរឆ្នាំ។
តែដោយសារការពន្យារ២ឆ្នាំមិនគ្រប់ទិដ្ឋការសំរាប់ការសិក្សា ទើបត្រូវស្នើសុំបួនឆ្នាំ(ដោយមានឯកសារពីសាលាបញ្ជាក់ពីការសិក្សា) តែគេមិនទទួល! គេថាទាល់តែមានឯកសារពីស្ថានទូត…!
ហាសហា គិតមិនយល់ថាហេតុអីគាត់ចង់បានឯកសារពីស្ថានទូតវិញ?
ប្រហែលមិនចង់អោយកូនខ្មែរទៅរៀន? ខ្លាចកូនខ្មែរចេះ?
កាន់តែគិតកាន់តែកើនសញ្ញាឆ្ងល់!!!
គេធ្វើត្រូវបស់គេហើយ។ ពីមុនពន្យាបាន បច្ចុប្បន្ននេះមិនអាចធ្វើទៅបានទេ។ តាមពិតល្អទៅវិញតេ មិនចាំបាច់ពន្យាបួនឆ្នាំទេ នៅពេលដែលលោកទៅរៀននៅបរទេសបែបនេះ នៅពេលជិតផុតឆ្នាំ លោកអាចទៅពន្យាបន្តនៅស្ថានទូតខ្មែរ ក្នុងប្រទេសដែលលោករៀន ដោយឥតបង់ប្រាក់ទេ..។ នេះគឺជាបទពិសោធន៍របស់ខ្ញុំ។
ខាងគេធ្វើចឹងត្រូវ ហើយល្អបស់គេ?
ខាងសាលាគេអោយលិខិតបញ្ជាក់ពីអាហារូករណ៍មកអោយយើង ដើម្បីសុំទិដ្ឋកានៅស្ថានទូតបាន លុះណាតែលិខិតឆ្លងដែនយើងមានសុពលភាពរហូតដល់ពេលបញ្ចប់ការសិក្សា(មានន័យថាគេចេញលិខិតបញ្ជាក់តែម្តងអោយយើង)។
ម្យ៉ាងទៀតប្រទេសដែលខ្ញុំត្រូវទៅនោះ មិនមានស្ថានទូតប្រទេសកម្ពុជាទេ ទាល់តែទៅបារាំងទើបបាន!
ពេលរៀនបានពាក់កណ្តាលទី ត្រូវទៅបារាំងសិន ទៅសុំពន្យារលិខិតឆ្លងដែនរួច ត្រលប់មកថៃយកទិដ្ឋការម្តងទៀតឬ?
រួចហើយចាំទៅរៀនវិញ!!
លោកគិតថាល្អព្រោះបានចាយពេលវេលា និងលុយកាក់មែនទេ? បានជិះយន្តហោះបកទៅបកមកពីរបីជុំ???គ្រាន់តាគិតក៏សប្យាយដែរ??
ហាស
បើនៅខាងខ្ញុំនេះវិញណា មានស្ថានទូតខ្មែរតែ ពេលទៅ
ពន្យាពេលគឺគាត់ទាលុយ គឺ មួយឆ្នាំ ៥០$ ដូចនេះបូនឆ្នាំ
២០០$ ពិបាកនិយាយណាស់អារឿងលិខិតឆ្លងដែនខ្មែរ.
ដោយមិនគិតថា អ្នករកស៊ី-អ្នករៀនសូត្រ ឬអ្នកធ្វើការអីទេ
អោយតែទៅពន្យា គឺ មួយឆ្នាំ ៥០$ មិនរើសមុខ!
ប្រទេសណា? សូមរាយការណ៍ទៅក្រសួងការបរទេស ជាបន្ទាន់ ដ្បិតបើខ្ញុំដឹងសម្រាប់និស្សិតគឺមិនតម្រូវឲ្យបង់ប្រាក់ទេ។ លើកលែងតែអ្នកជាអ្នករកស៊ី ឬរស់នៅស្រុកគេដោយវិធីផ្សេងក្រៅពីការសិក្សា៕
ប្រទេសនោះគួរតែយល់ពីច្បាប់ស្រុកខ្មែរដែរ.. មិនគួរណាតែយើងបន្ទោសតែម្ខាងៗនោះទេ។ លិខិតឆ្លងដែនខ្មែរថ្មីមានសុពលភាព៣ឆ្នាំ ពេលជិតចប់ពលរដ្ឋខ្មែរមានសិទ្ធិសុំបន្តបានពីរឆ្នាំបន្ថែមទៀត (ប្រសិនបើមាននៅសល់សន្លឹក)។ រួចបន្តបានពីរឆ្នាំទៀត (ប្រសិនបើនៅសល់សន្លឹក)។ សរុបមកលិខិតឆ្លងដែលខ្មែរមានសុពលភាព៧ឆ្នាំ ដោយចែកជាបីដំណាក់កាល។ នេះគឺច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ គួរតែពន្យល់ទៅស្ថានទូតបែបនេះ។ បើស្ថានទូតនោះនៅស្រុកខ្មែរគេគួរតែដឹងពីច្បាប់ស្រុកខ្មែរ មិនគួរល្ងង់បែបនេះទេ៕
ចាស! អគុណដែលបានពន្យល់ខ្ញុំ.
តែខ្ញុំគិតថាមានតែ សុភ័ក្ត្រ មូយគត់ដែលនិយាយច្បាប់.
លិខិតឆ្លងដែនខ្មែរមានសុពលភាពធ្វើថ្មី៣ឆ្នាំ បន្តបាន៤ឆ្នាំទៀត
ចឹងវាឡើង៧ឆ្នាំ ចុះបើផុត៧ឆ្នាំ ហើយសន្លឹកនៃលិខិតឆ្លងដែន
យើងទើបប្រើអស់១៦សន្លឹក តើយើងត្រូវធ្វើថ្មីឬបន្តទៀតបាន?
ហើយចុះបើយើងបន្តបួនឆ្នាំ ហើយនៅសល់មួយឆ្នាំទៀតទើប
អស់សុពលភាព តើយើងអាចធ្វើថ្មីដោយបូកបញ្ចូលមួយ
ឆ្នាំដែលយើងនៅសល់ឬយ៉ាងណា?
ឧទាហ៍៖ សល់១ឆ្នាំបានផុតកំណត់តែយើងទៅធ្វើថ្មីទៀត
ចឹងវា នៅសល់១ បូកនិង៣ឆ្នាំថ្មីទៀតវាឡើង៤ឆ្នាំឬ?
សូមឆ្លើយផង អគុណច្រើន!
បើពន្យាបានពីរដងហើយ ហើយនៅសល់សន្លឹកនោះ ដល់ឆ្នាំទី៧ គឺត្រូវធ្វើថ្មី មិនអាចពន្យាបន្តបានទៀតទេ។
ករណីថានៅសល់មួយឆ្នាំទៀត ហើយទៅធ្វើលិខិតឆ្លងដែនថ្មីនោះ គេមិនអាចបន្តអាចាស់ឲ្យបាន ដើម្បីបូកថែមមួយឆ្នាំដូចបុប្ផានិយាយទេ ដ្បិតស្រុកយើងមិនតម្រូវឲ្យយកលិខិតឆ្លងដែនចាស់មក ឬប្រើលេខចាស់នោះឡើយ។
យ៉ៃ!!! រីតាទៅណា?
មិនទាន់ទៅទេបង, វាស្មុគស្មាញណាស់
ឯកសារមិនទាន់គ្រប់គ្រាន់នៅឡើយ។
បើអ្វីៗទាំងអស់ដំណើរការទៅរលូន ទើបបានទៅស្គាល់ទឹកដឹអឺរ៉ុប!
good luck girl!!!
អរគុណបង!:)
ប្រទេសដែលខ្ញុំទៅមិនមានស្ថានទូតនៅប្រទេសកម្ពុជាទេ ចឹងហើយបានត្រូវទៅសុំទិដ្ឋកានៅប្រទេសថៃ។ ចឹងគាត់ល្ងង់ទេ? យើងថាស្រុកទេសយើងមានច្បាប់បស់យើង ស្រុកទេសគេក៏មានច្បាប់បស់គេដែរ ហើយអាហារូបករណ៍ក៏មានលក្ខខណ្ឌរបស់គេ។ យើងខ្មែរដូចគ្នា និយាយភាសាដូចគ្នា មិនទាំងយោគយល់គ្នាផង អោយនរណាគេមកយល់ទៅលោក?
តម្លៃលិខិតឆ្លងដែនប្រទេសខ្មែរមានតម្លៃថ្លៃ ហើយមានសុពលភាពត្រឹមតែ ៣ ឆ្នាំ ហើយពុំអាចធ្វើនៅតាមស្ថានទូតនៅឯក្រៅប្រទេសបានទៀតផង លើកលែងតែការពន្យាសុពលភាព។ មិនដូចប្រទេសវៀតណាមសោះ ព្រោះថាពួកយួនដែលរស់នៅក្រៅប្រទេស គេអាចធ្វើលិខិតឆ្លងដែនរបស់ ពួកគេនៅតាមស្ថានទូតរបស់ពួកគេដែលនៅក្រៅប្រទេស ដែលមានតម្លៃ សមរម្យ ហើយថែមទាំងមានសុពលភាពចំនួន ១០(ដប់) ឆ្នាំទៀតផង។ ខ្ញុំនិយាយនេះ ព្រោះមានមិត្តភ័ក្ដិយួនហើយ ដែលភរិយារបស់គេបានធ្វើ លិខិតឆ្លងដែនថ្មី ដែលមានសុពលភាពដប់ឆ្នាំ ដែលមានតម្លៃប្រហែលជា ៨០ អ៊ឺរ៉ូ ដែលពួកគេបានធ្វើនៅស្ថានទូតរបស់ប្រទេសគេដែលមានទីតាំង នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ហេតុអ្វីក៏រដ្ឋាភិបាលខ្មែរ មិនមើលគេ មើលឯងផង។ សម័យស្ដេតតេចោរ គឺអញ្ចឹងហើយ !
ត្រឹមកូនសៀវភៅមួយតំលៃ135៛ ពិតជាថ្លែខ្លាំងណាស់! ក្រដាសដូចតែគ្នា ហេតុអ្វីបានជាមានតំលៃថ្លៃជាងប្រទេសជិតខាងយើង???
ដុល្លារ មិនមែនរៀលទេ
ប៉ុន្តែកាលពីថ្ងៃទី១២ធ្នូ លោកហ៊ុនសែនបានបកស្រាយថា «គ្មានការយកថ្លៃធ្វើលិខិតឆ្លងដែនសម្រាប់និសិស្ស និងពលករទៅបរទេសទេ» ថែមទាំងបានស្តីបន្ទោសអោយCNCដែលចេះតែបង្កើតពត៌មានខុសបំពុលសង្គម។
តើមួយណាជាពាក្រពិត?សម្តីរបស់លោកហ៊ុនសែនជាពាក្រពិតរឺ?
[...] Your most commented on post in 2012 was ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ… [...]
[...] ខែឧសភា។ ចំណែកឯប្រកាស «ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ…» ដែលបានដាក់កាលពីខែមថុនា វិញ [...]