jump to navigation

ទៅ​មើល​កុន​នៅ​រោង​ស្រុក​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ 21 ខែមិថុនា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ប្រហែល​ជា​លោក​អ្នក​ដឹង​ហើយ​ថា ស្រុក​យើង​ឥឡូវ (ភ្នំពេញ) ក៏​មាន​រោង​ភាព​យន្ត​ដាក់​បញ្ចាំង​រឿង​បរទេស​ថ្មី​ៗ​ទាន់​សម័យ​នឹង​គេ​ដែរ។ ល្ងាច​មិញ​នេះ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ល្ងាច​ជាមួយ​អា​ម៉ាក​រួច វា​ក៏​បបួល​ទៅ​មើល​កុន​រឿង​ស្អី​វា​ទេ Prometheus មិន​ដឹង​ថា​ខ្មែរ​យើង​ប្រែ​ថា​ម៉េច​ទេ។ តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជា​អ្នក​ចំណូល​រឿង​ហូលីវូដ​អី​ប៉ុន្មាន​ទេ បាន​មើល​ក៏​មើល អត់​បាន​មើល​ក៏​ហី។ តែ​បំណាច់​មក​ស្រុក​ខ្មែរ​ហើយ​ក៏​ចង់​ចូល​ទៅ​មើល​យក​អេចស្ពៀរៀន​នឹង​គេ​ទៅ។

សូម​និយាយ​ដើម​រឿង​រោង​កុន​ស្រុក​ខ្មែរ​បន្តិច

បាន​ទៅ​មើល​កុន ដូច​បាន​ទៅ​ឲ្យ​ខ្ញុំ​មាន​រឿង​សរសេរ​ប្លក់​និយាយ​ដើម ដូច​អា​ពួក​ម៉ាក​ខ្ញុំ​និយាយ​មែន។ ដូច​លោក​អ្នក​ដឹង​ហើយ​ថា​ខ្ញុំ​នៅ​ស្រុក​ថៃ​ច្រើន​ជាង​នៅ​ស្រុក​ខ្មែរ ចឹង​ទេ រោង​កុន​នៅ​ប្រទេស​ថៃ​បើ​ថា​ខ្ញុំ​មិន​ដែល​ចូល​មើល​សោះ មាន​តែ​ខ្ញុំ​ឆ្កួត។

រោង​កុន​ដែល​ខ្ញុំ​ទៅ​មើល​យប់​មិញ​នេះ​គឺ​រោង Legend CMall HALL 1 (មិន​ដឹង​ជា​ខ្មែរ​ថា​ស្អី​ទេ ដ្បិត​គេ​សរសេរ​ជា​អង់គ្លេស) នៅ​ជាន់​ខាង​លើ​ផ្សារ​ស៊ីធី​ម៉ល។ ចំណាប់​អារម្មណ៍​ដំបូង​ពេល​ទៅ​ដល់​រោង​កុន​ភ្លាម​គឺ​ថា «អី​យ៉ា! ឡូយ​បស់​គេ…»។ ចូល​ទៅ​ដល់​ក្នុង​រោង «ហ៊ឺម! មាន​អី អស្ចារ្យ​តើហ៍! ផ្ទាំង​សំពត់​ស​ក៏​ធំ…»។ អង្គុយ​មួយ​សន្ទុះ​ស្រាប់​តែ​រឿង​គេ​បញ្ចាំង​ទៅ​ហើយ ខ្ញុំ​ក៏​លាន់​មាត់​ថា យី! អត់​មាន​គោរព​ភ្លេង​ជាតិ​ដូច​នៅ​ក្នុង​រោង​កុន​ស្រុក​ថៃ​ទេ? (ខ្ញុំ​ធ្លាប់​ចូល​រោង​កុន​ខ្មែរ​ធម្មតា​ៗ កាល​ពី​មុន​ដែរ ដូច​ជា​គេ​ឲ្យ​គោរព​ភ្លេង​ជាតិ​ដែរ តែ​មិន​ដឹង​អ្វី​ស្រាប់​តែ​រោង​កុន​យប់​មិញ​នេះ​អត់​មាន)។

រឿង បើ​ទោះ​បី​ថ្មី ឬ​ចាស់ នៅ​ស្រុក​ថៃ បើ​ថា​និយាយ​អង់គ្លេស (មិន​ដែល​សូវ​មាន​ទេ) គេ​ក៏​ដាក់​អក្សរ​រត់​ខាង​ក្រោម​ជា​ភាសា​ថៃ ឲ្យ​ជន​ជាតិ​គេ​អាន​ដែរ តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​លោក​អ្នក​រឿង​យប់​មិញ​នេះ ក្រៅ​ពី​គ្មាន​អក្សរ​រត់​ពី​ក្រោម​ហើយ គឺ​រឿង​តាំង​ពី​ដើម​ដល់​ចប់​និយាយ​ភាសា​អាគាំង​យក​តែ​ម្ដង។ អង្គុយ​មើល​រឿង​បណ្ដើរ​គិត​បណ្ដើរ យី! ស្រុក​យើង​ឡូយ​ណាស់​ណ៎! អាឡូវ​ចូល​មើល​កុន​ស្ដាប់​ភាសា​អង់គ្លេស​យក​តែ​ម្ដង! ចឹង​មិន​អែម? ហេហេ…

រឿង​យប់​មិញ​នេះ​ ខ្ញុំ​ចូល​មើល​នៅ​ម៉ោង​២១.១០​នាទី និង​ចប់​ម៉ោង​២៣​ជាង។ ដោយ​សារ​រឿង​និយាយ​ជា​ភាសា​អង់គ្លេស ខ្ញុំ​មិន​សូវ​ជា​យល់​សាច់​រឿង​ប៉ុន្មាន​ទេ តែ​ជា​ត្រួស​ៗ ខ្ញុំ​ដាក់​ពិន្ទុ​រឿង​នេះ​បាន​៨​លើ​១០​ទៅ​ចុះ។ ចំណែក​ឯ​តម្លៃ​សំបុត្រ​វិញ គឺ​៥​​ដុល្លារ​អ៊ុយ​អេស៕


សំបុត្រកុនយប់មិញនេះ លោកអ្នកមើលចុះរោងកុននៅស្រុកណាទេ?

About these ads

មតិ»

1. Bopha Chiang Mai - ថ្ងៃ សុក្រ 22 ខែមិថុនា 2012

ធម្មតា​ គេក៏មាន​អក្សរខ្មែរ​ពី​ក្រោមដែរ។ វាតាម​តែរឿងទេ។ ឯរឿង​គោរពភ្លេងជាតិ ពីមុន​ក៏​មាន​ដែរ តែ​ឥឡូវ​មិនដឹង​យ៉ាងម៉េច​បាន​ជាគេឈប់វិញ។ តែ​បើ​និយាយ​មកដល់​ចំនុចនេះ ស្រុកថៃក៏គេមិន​គោរពភ្លេងជាតិដែរ។ គេ​គោរព​តែ​ភ្លេង​ស្តេចគេទេ។ តាមបទពិសោធន៍ខ្ញុំ​ទៅ​ស្រុកផ្សេងទៀត គ្មាន​នរណាគោរព​ភ្លេងជាតិ​ពេល​មើល​កុនទេ។ ស្រឡាញ់​មិ​នស្រឡាញ់ គឺ​នៅ​លើចិត្តមនុស្សទេ។

2. Aizen - ថ្ងៃ សុក្រ 22 ខែមិថុនា 2012

Yes, Legends cinema is standard. I have ever watch movie at AU. we can say that we have standard cinema now.

3. ក្មេងស្រែ - ថ្ងៃ សៅរ៍ 23 ខែមិថុនា 2012

មាន​រឿង​ខ្លះ មាន​ Subtitle ជា​ខ្មែរ, តែ​រឿង​ខ្លះ​បែប​យក​មក​បញ្ចាំង​ទាំង​តក់​ក្រហល់​ពេក ក៏​មិន​បាន​រក​អ្នក​បកប្រែ​ដាក់​បញ្ចូល, មាន​ទាំង​ Dubs ផងដែរ តែ​មិនជា​បាន​ល្អ​ប៉ុន្មាន​ទេ ការ​បក​ប្រែ​មិន​សូវ​ជា​ស៊ី​នឹង​សាច់​រឿង ។ ចំពោះ​រឿង​គោរព​ភ្លេង​ជាតិ រោងកុន​លុច្ស នៅ​តែ​មាន តែ​តាម​រោង​កុន​បែប​បរទេសនេះ ខ្ញុំ​ទៅ​ច្រើន​ដង​ហើយ មិន​ដែល​មាន​ទេ ។

4. Rachna - ថ្ងៃ សៅរ៍ 23 ខែមិថុនា 2012

បើ​ដាក់​ភ្លេង​ជាតិ​ឱ្យ​គោរព បង​នៅ​តែ​មាន​រឿង​មក​សរសេរ​អ៊ីចឹង ព្រោះ​រោង​ហ្នឹង​ដាក់​ទង់ជាតិ​ខុស.. ប្រាប់​ហើយ​នៅ​មិន​ដូរ។ ឥឡូវ​មិន​ដាក់​ឱ្យ​គោរព​តែ​ម្ដង។

សុភ័ក្ត្រ - ថ្ងៃ អង្គារ 26 ខែមិថុនា 2012

គួរ​តែ​ផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​ឬ​យ៉ាង​ម៉េច​រឿង​ហ្នឹង?

5. Violetana - ថ្ងៃ អាទិត្យ 24 ខែមិថុនា 2012

អេ…អត់ឱនទោសឱ្យគ្នាផងរឿងអត់មានអក្សរខ្មែរនៅពីក្រោម ឬ មិនបក ជាភាសាខ្មែរអីហ្នឹង។ ព្រោះអីរោងកុនទើបចាប់ផ្តើមបើកមិនទាន់បានយូរ ប៉ុន្មានអ៊ីចឹង​ តែងនិយមយករឿងទើបចេញថ្មីៗមកបញ្ចាំងដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ ខ្ញុំគិតថារឿងដែលមានអក្សរនៅក្រោម ឬ បក ទាល់តែរឿងហ្នឹងអាចមើលបានគ្រប់វ័យ ឬ ល្បីល្បាខ្លាំង។ ខ្ញុំចេះតែសន្និដ្ឋានតាមការយល់ឃើញទេ… ព្រោះមិនទាន់បានទៅជាន់ដី ខ្មែរនៅឡើយទេ មិនដឹងអីដែរ។
ចំណែករឿងដែលគួរឱ្យបន្ទោសខានមិនបាននោះគឺ សំបុត្រកុនគ្មានអក្សរខ្មែរម៉ាតួ!
ឯរឿងគោរពភ្លេងជាតិនោះ កាលខ្ញុំនៅស្រុកខ្មែរ 5-6ឆ្នាំមុន មានគោរពភ្លេងជាតិដោយ រោងកុនទេ… (លុច្សគោរព តែគិរីរម្យអត់គោរពផង ឯសុរិយាដូចជាអត់ដែរ…)។ ចំណែកនៅបរទេសឯណេះវិញ (ប៉ែកអឺរ៉ុប) ខ្ញុំមើលកុននៅ៤ប្រទេសផ្សេងៗគ្នា មិនដែលមានគេគោរពទង់ជាតិអីទេ។
ចំណែកឯរឿងដែល ភ័ក្ត្រ មើលវិញ ជារឿងដែលគេផលិតឡើងជា Prequel របស់ស៊េរីរឿង Alien ដ៏ល្បីល្បាញតាំងពីឆ្នាំយើងមិនទាន់កើតម៉្លេះ (1979) គឺគេចង់និយាយពីហេតុការណ៍ ដំបូងផុតនៃការរកឃើញសត្វចម្លែកនៅភពអវកាសរបស់មនុស្ស។ ខ្ញុំក៏ឱ្យតម្លៃដូច ភ័ក្ត្រ ដែរ គឺ 8/10 ព្រោះមានសាច់រឿង បច្ចេកទេស ការសម្តែងល្អគ្រាន់បើ។

6. កំឡោះខ្មែរ - ថ្ងៃ ចន្ទ 25 ខែមិថុនា 2012

កុំភ្លេចទៅមើលនៅរោង CINEPLEX ផង! ឮថា សុខនី មិត្តរួមថ្នាក់យើងនៅ IFL ជាថៅកែរោងកុនមួយហ្នឹង! ហើយកុំភ្លេចហៅការ វាផង! ម៉េចៗ កុំហៅតែឯងវ៉ើយ!

សុភ័ក្ត្រ - ថ្ងៃ អង្គារ 26 ខែមិថុនា 2012

ដឹង​តើហ៍… តែ​ខ្ចិល​ណាស់…

7. Daranikor - ថ្ងៃ ចន្ទ 25 ខែមិថុនា 2012

ពេលដែលខ្ញុំមើលកុននៅប្រទេសម៉ាឡេស៊ីវិញ គេក៏គ្មានដាក់ភ្លេង គោលរពទង់ជាតិនិងមិនបក់ប្រែ រឺ បញ្ចូសំលេងភាសារបស់គេដែល។ តាម មើលទៅកាលពីមុន ខ្មែរកាលមុន ដាក់ ភ្លេងគោលរពទង់ជាតិ ប្រហែលធ្វើតាមថៃហើយតាមគេនិយាយ។ ម្យ៉ាងទៀតដូចេះVioletana គាត់និយាយថា នៅអឺរ៉ុបករគេមិនដាក់ភ្លេងគោលរពទង់ជាតិ ដូចនៅ សហករដ្ឋអាមេរិចក៍គ្មានភ្លេងគោលរពទង់ជាតិ ប្រទេសអូស្រ្តាលី្ និងប្រទេស New Zealand ក៍គ្មានបែបនេះដែល នេះយោងតាមអ្នក ដែលគេផ្លាប់នៅទីនោះ និងដូចជាបងប្អូនរបស់ខ្ញុំដែល។ ដូចនេះ ហើយខ្ញុំហ៑ាននិយាយថា ពេលមុនមើលគុនមានភ្លេងគោរពទង់ជាតិ គឺយកស្តាយតាមថៃតែម្តង។

សុភ័ក្ត្រ - ថ្ងៃ អង្គារ 26 ខែមិថុនា 2012

ចេះ​តែ​ថា… ម៉ែ​ខ្ញុំ​គាត់​ថា​រឿង​ចូល​មើល​កុន​គោរព​ភ្លេង​ជាតិ​នឹង​គឺ​តាំង​ពី​គាត់​នៅ​តូច​ៗ​នោះ… មាន​ហេតុ​ផល​អី​ថា​យើង​យក​ស្តាយ​តាម​ថៃ??

8. lavorn (ឡាវ័ន​) - ថ្ងៃពុធ 27 ខែមិថុនា 2012

ទៅ​មើល​កុន​ថ្ងៃ​មុន​ ដូច​អត់​មាន​ដាក់​ភ្លេង​ជាតិ​អី​ផង​ (កូរ៉េ​)។ តែ​នៅ​ខ្មែរ​ ដូច​ជា​ឃើញ​ដាក់​រាល់​ដង​តើ​! តែ​រោង​កុន​នៅ​ស៊ីធីម៉ល់​នឹង​ អត់​ទាន់​បាន​ចូល​ម្តង​ទេ​ ដូច​នេះ​ ហេវ​ណូ​អាយ​ឌៀ​។

9. lavorn (ឡាវ័ន​) - ថ្ងៃពុធ 27 ខែមិថុនា 2012

អូ ចំណែក​អក្សរ​រត់​ពី​ក្រោម​វិញ​ ទីនេះ​គឺ​មាន​ជានិច្ច​

10. ភើយ សុភ័ក្រ្ត - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

គេមានគោរពភ្លេងជាតិសោះ!!! មកពីគាត់ទៅមិនចំពេលគេដាក់ ហាហាហា

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

ចុះ​ម៉េច​មិន​ដាក់​រាល់​ថ្ងៃ​ទៅ? ម្ដង​មាន​ម្ដង​អត់…!

ភើយ សុភ័ក្រ្ត - ថ្ងៃ អង្គារ 10 ខែកក្កដា 2012

ខ្ញុំអត់ដឹងដែរ!! តែពេលខ្ញុំទៅមើលម៉ោង៥ល្ងាច គេដាក់រាល់ថ្ងៃតើបង

11. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ អាទិត្យ 24 ខែ​កុម្ភៈ 2013

[...] ធ្វើ​ប័ណ្ណ​ឥណទាន​នៅ​កាណាឌីយ៉ា, ទៅ​មើល​កុន​នៅ​រោង​ស្រុក​ខ្មែរ, ប្រជាជន​ខ្មែរ៖ ភាព​បាក់​ស្បាត, [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: