ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន ថ្ងៃពុធ 4 ខែកក្កដា 2012
Posted by សុភ័ក្ត្រ in ภาษาไทย.trackback
នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស - នគរក្រុងស្យាមបានប្រកាសពីការចេញនូវប្រភេទធនប័ត្រថ្មីពីរប្រភេទ គឺប្រភេទ៨០បាត និង១០០បាត ប្រភេទថ្មី ដើម្បីអបរអបរបុណ្យចម្រើនព្រះជន្ម ព្រះរាជនី និងព្រះរាជទាយាទថៃ។
ធនាគារជាតិនៃប្រទេសថៃ បានឲ្យដឹងថា ការចេញប្រភេទក្រដាសប្រាក់៨០បាតនេះ គឺដើម្បីអបរអរបុណ្យចម្រើនព្រះជន្ម ព្រះមហាក្ស័ត្រីយ៍ថៃ សម្ដេចព្រះនាងចៅ សិរិកិតិ៍ ព្រះបរមរាជិនីនាថ ដែលព្រះអង្គប្រសូតនៅថ្ងៃទី១២ ខែសីហា។ ធនប័ត្រប្រទេស៨០បាត នេះនឹងត្រូវបានបោះចំនួន២លានសន្លឹក ហើយដែលនឹងដាក់ឲ្យប្រើប្រាស់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១២ នេះតទៅ។
ចំណែកឯប្រភេទក្រដាសប្រាក់មួយទៀត គឺប្រភេទ១០០បាត ត្រូវបានបោះថ្មីដើម្បីអបអរបុណ្យចម្រើនព្រះជន្មព្រះរាជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ៍ ស្យាមមកុដរាជកុមារ ដែលព្រះអង្គប្រសូតនៅថ្ងៃទី២៨ ខែកក្កដា។ ធនប័ត្រប្រភេទ១០០បាតថ្មីនេះ ត្រូវបានបោះពុម្ពចំនួន១០លានសន្លឹក ដោយមានកំណត់ចេញឲ្យប្រើប្រាស់នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១២ នេះទៅហើយ។
ក្រៅពីធនប័ត្រពីរប្រភេទនេះ រាជការថៃថែមទាំងបានចេញត្រាសញ្ញល័ក្សណ៍ចម្រើនព្រះជន្មចំនួនពីរប្រភេទផ្សេងទៀតផងដែរ៕

ប្រភេទក្រដាសប្រាក់៨០បាត មានព័ណ៌ផ្ទៃមេឃ ដោយមានព្រះឆាយាល័ក្ខណ៍ព្រះចៅផែនដីថៃ និងព្រះរាជិនី (ខាងមុខ) ឯខាងខ្នងមានរូបព្រះរាជិនីថៃ កាលពីជំទង់ និងព្រះរាជកិច្ចនានា

ប្រភេទក្រដាសប្រាក់១០០បាតថ្មី មានព័ណ៌ក្រហម ដោយមានខាងខ្នងដាក់រូបព្រះរាជទាយាទថៃ រួមនឹងព្រះរាជបិតាផងដែរ
________________________________________________
អានផងដែរ៖
១. លាវចេញក្រដាសប្រាក់ថ្មី ២.០០០ គីបអបអរបុណ្យជាតិ ២ធ្នូ
២. លាវចេញធនប័ត្រ១សែនគីប ឆ្លងខួបវៀងច័ន្ទន៍៤៥០ឆ្នាំ
៣. New edition of 1,000 kip banknote issued
៤. មើលក្រដាសប្រាក់២០.០០០រៀលថ្មី
៥. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
៦. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន










[...] [...]
[...] [...]
[...] [...]
[...] [...]
[...] [...]
[...] ធនាគារជាតិថៃក៏បានចេញនូវធនប័ត្រថ្មីចំនួនពីរប្រភេទដែរ គឺប្រភេទ៨០ និង១០០បាត [...]