jump to navigation

ទិញ​កាបូប​លុយ​ថ្មី ថ្ងៃ សៅរ៍ 7 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

និយាយ​ទៅ​មិន​ដឹង​ជា​កាបូប​លុយ​មួយ​ត្រូវ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រើ​បាន​យូរ​គួរ​សម ដ្បិត​តាំង​ពី​ឆ្នាំ​២០០៧ មក ខ្ញុំ​ទើប​តែ​ប្រើ​អស់​កាបូប​ពីរ​ប៉ុណ្ណោះ ហើយ​ដែល​ល្ងាច​មិញ​នេះ គឺ​ជា​ថ្ងៃ​ដែល​ចាប់​ប្រើ​កាបូប​ទី​៣។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៧ ខ្ញុំ​ចាប់​ផ្ដើម​ហ៊ាន​ទិញ​កាបូប​ថ្លៃ​យក​មក​ប្រើ គឺ​ម៉ាក Guy Laroche​ ទិញ​នៅ​ផ្សារ​ផារ៉ាហ្កន (ភ្នំពេញ)។ ប្រើ​វា​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១០ ឯណុះ គឺ​មាន​រយៈ​ពេល​៣​ឆ្នាំ ទើប​ទិញ​​មួយ​ទៀត​យក​មក​ប្រើ ម៉ាក Arrow នៅ​ឯ​មណ្ឌល​ហាង​ទំនិញ​អេម​ប៊ី​ខេ ក្រុង​បាងកក ប្រទេស​ថៃ។

កាបូប​ទី​២​នេះ រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​ពីរ​ឆ្នាំ​ហើយ គឺ​ឃើញ​ថា​ប្រើ​បាន​ល្អ​គួរ​សម និង​នៅ​ល្អ​ចែស ដ្បិត​តែ​រៀង​ចាស់​បន្តិច។ ព្រឹក​មិញ​នេះ​សម្រេច​ចិត្ត​ទិញ​កាបូប​ថ្មី​មួយ​ទៀត​យក​មក​ប្រើ​ប្រាស់។ តាម​ពិត​ទៅ​មិន​មែន​មាន​បញ្ហា​អ្វី​ជាមួយ​អា​ទី​២​ទេ គ្រាន់​តែ​វា​រៀង​តូច​បន្តិច ពេល​ដាក់​លុយ ដាក់​ការ៍ដ ទៅ​គឺ​ពេញ និង​ប៉ោង​កាបូប​ខ្លាំង​ណាស់ រក​អង្គុយ​មិន​បាន​ទេ។ ប័ណ្ណ​ធនាគារ​ខ្ញុំ​ធ្លាប់​បាក់​អស់​មួយ​ហើយ។ នៅ​ស្រុក​នេះ​ចម្លែក​បន្តិច គឺ​ត្រូវ​ប្រើ​ការ៍ដ​ច្រើន​ណាស់

កាបូប​ថ្មី​ដែល​ទិញ​ល្ងាច​មិញ​នេះ​ម៉ាក Albédo ដោយ​សារ​វា​មាន​រៀង​ប្លែក (បញ្ឈរ) ខុស​ពី​កាបូប​មុន​ៗ និង​មាន​ច្រក​ដាក់​ការ៍ដ​ច្រើន ហើយ​ធំ​ជាង​មុន​ទៀត ច្នេះ​ទេ​ក៏​សម្រេច​ទិញ​ថ្មី​ផ្លាស់​ប្ដូរ​អា​ចាស់​ចោល​តែ​ម្ដង។ កាបូប​នេះ​ទិញ​នៅ​ផ្សារ​សែន​ត្រាល ផ្លាហ្សា ឯ​ក្រុង​ខនកែន ប្រទេស​ថៃ៕


កាបូបថ្មី ទិញល្ងាចមិញ

ខាងក្នុង

ប្រៀប​ធៀប​អា​ថ្មី និង​អា​ចាស់

______________________________________________
អានផងដែរ
១. New Wallet
២. ទិញកាបូបលុយថ្មី

About these ads

មតិ»

1. New Wallet « ស្រែ​ខ្មុក - ថ្ងៃ អាទិត្យ 8 ខែកក្កដា 2012

[...] ទិញ​កាបូប​លុយ​ថ្មី « ស្រែ​ខ្មុក – ថ្ងៃ អាទិត្យ 8 ខែកក្កដា [...]

2. ទិញ​កាបូប​លុយ​ថ្មី « ស្រែ​ខ្មុក - ថ្ងៃ អាទិត្យ 8 ខែកក្កដា 2012

[...] អាន​ផង​ដែរ៖ ១. New Wallet ២. ទិញ​កាបូប​លុយ​ថ្មី Like this:LikeBe the first to like [...]

3. Samady KS - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

ខ្ញុំ​ទើប​តែ​ទិញ ម្សិល​មិញ​នេះ​ដែរ ១២ ដូឡា! អត់​មាន​លុយ​ទិញ​អា​ថ្លៃ​ដូច តាប៉ិក​ឯង​ទេ ហេ​ហេ​ហេ

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012
4. កូនផ្សោត - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

តាម​ពិត​ទៅ​មិន​មែន​មាន​បញ្ហា​អ្វី​ជាមួយ​អា​ទី​២​ទេ គ្រាន់​តែ​វា​រៀង​តូច​បន្តិច ដាក់​លុយ​មិន​អស់ ព្រោះ​ឡូវ​លុយ​ច្រើន​ជាង​មុន :D

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

អ្នក​ដឹង​បាន​ដឹង កាបូប​ខ្ញុំ​មាន​តែ​ក្រដាស និង​កាត​ទេ រក​លុយ​គ្មាន​ទេ ទៅ​ញ៉ាំ​អី​ម្ដង​ៗ​គេ​ថា​ឲ្យ​រហូត​ហ្នឹង ហាហាហា…..

5. Nataro - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

ទៅដឹងថាលុយច្រើនជាងមុនហើយ ចឹងបានជាទិញកាបូបធំជាងមុន ដាក់ស្អី អាកាតវីសា ម៉ាត់ស្ទើស្អី បានច្រើនកន្លាក់ទៀត

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 9 ខែកក្កដា 2012

ហាហាហាហាហា….. មុខ​ផា ចេញ​ម៉ោ​មួយ​ទៀត​ហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: