ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន ថ្ងៃ អាទិត្យ 15 ខែកក្កដា 2012
Posted by សុភ័ក្ត្រ in ภาษาไทย.trackback
នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស - នគរក្រុងស្យាមបានប្រកាសពីការចេញនូវត្រាសញ្ញល័ក្សណ៍ពីរប្រភេទ ដើម្បីអបរអបរបុណ្យចម្រើនព្រះជន្ម ព្រះរាជនី និងព្រះរាជទាយាទរបស់ខ្លួន។
រាជរដ្ឋាភិបាលថៃបានឲ្យដឹងពីការចេញនូវត្រា ឬឡូហ្កូចំនួនពីរដើម្បីប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះនាងចៅ សិរិកិតិ៍ ព្រះបរមរាជិនីនាថ និងបុណ្យចម្រើនព្រះជន្មព្រះរាជទាយាទថៃ សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ៍ ស្យាមមកុដរាជកុមារ។
សម្ដេចព្រះរាជិនីថៃ ដែលព្រះអង្គប្រសូតនៅថ្ងៃទី១២ ខែសីហា នោះ និងមានព្រះជន្មគ្រប់៨០វស្សាហើយ។ ចំណែកឯសម្ដេចព្រះរាជទាយាទ ដែលជាបុត្រាច្បងរបស់ព្រះអង្គនោះ ព្រះអង្គប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ហើយដែលមកដល់ឆ្នាំនេះព្រះអង្គមានព្រះជន្មគ្រប់៥ជុំ ឬ៦០វស្សា។
កាលពីពេលថ្មីៗ ធនាគារជាតិថៃក៏បានចេញនូវធនប័ត្រថ្មីចំនួនពីរប្រភេទដែរ គឺប្រភេទ៨០ និង១០០បាត ដើម្បីអបអរបុណ្យចម្រើនព្រះជន្មនេះដែរ៕

ត្រាសញ្ញល័ក្សណ៍
ពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលុងករណ៍ ស្យាមមកុដរាជកុមារ
នៅក្នុងឱកាសព្រះរាជពិធីមហាមង្គលចម្រើនព្រះជន្មវស្សា៥ជុំ
២៨ កក្កដា ២០១២

ត្រាសញ្ញល័ក្សណ៍
ពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះនាងចៅ សិរិកិតិ៍ ព្រះបរមរាជិនីនាថ
នៅក្នុងឱកាសព្រះរាជពិធីមហាមង្គលចម្រើនព្រះជន្មវស្សា៨០វស្សា
១២ សីហា ២០១២
_____________________________________________________________
អានផងដែរ៖
១. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន










[...] [...]