បើកវេបសៃត៍ខ្មែរអត់បាន ថ្ងៃ សៅរ៍ 21 ខែកក្កដា 2012
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
ខ្ញុំមិនដឹងថាអ៊ីនធ័រណេតនៅអារផារ៍តមែនត៍ ខ្ញុំស្រុកថៃនេះកើតអ្វីទេ រាល់គេហទំព័រភាគច្រើនដែលមកពីស្រុកខ្មែរ គឺមិនអាចបើកមើលបានទេ។ ខ្ញុំមិនគិតថារដ្ឋាភិបាលថៃបិទគេហទំព័រខ្មែរទេ ដ្បិតអីនៅឯកន្លែងធ្វើការវិញ គឺបើកបានជាធម្មតាឥតមានអ្វីឡើយ។
កាលពីដំបូងនេះមានតែគេហទំព័រ «សប្បាយ» មួយគត់ដែលបើកមិនបាន បច្ចុប្បន្ននេះរាលដាល់ដល់ http://dap-news.com/, http://cen.com.kh/, http://kohsantepheapdaily.com.kh/, http://www.camnews.com.kh…; ។ល។ សុទ្ធតែបើកមើលមិនបានទាំងអស់។
ពេលដែលបើកមកវាចេញ Internet Explorer cannot display the webpage (សូមមើលរូបខាងក្រោម)។ ដំបូងខ្ញុំថាមកពី ប្រោវស៊ើ តែតាមពិតទៅមិនមែនទេ ខ្ញុំបានព្យាយាមបើកគ្រប់ប្រោវស៊ើអស់ហើយ។
តើលោកអ្នកមានដឹងថាហេតុអ្វីបានជាដូច្នេះទេ? វេបសៃត៍ទាំងអស់ដែលបើកមិនបានសុទ្ធសឹងតែគេហទំព័រ ដែលខ្ញុំត្រូវបើកមើលរាល់ថ្ងៃ…។ ជួយប្រាប់វិធីដោះស្រាយផង៕

បើកមកចេញដូច្នេះ










ប្រើអីមិនប្រើ ទៅប្រើ internet អ៊ីចប៉្រោកប៉្រាកហ្នឹង គេហទំព័រស្រុកខ្មែរ ស៊ីខ្សែតែនឹង firefox និង chrome ទេអាឡូវហ្នឹង