វើដប្រេស្សដំណើរការចន្លោះមើលមិនឃើញវិញហើយ ថ្ងៃ សុក្រ 27 ខែកក្កដា 2012
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ ប្រសិនបើលោកអ្នកបានសង្កេត វើដប្រេស្សបានដំណើរការនូវចន្លោះមើលមិនឃើញរបស់ពុម្ពអក្សរខ្មែរយូនីកូដយើងវិញហើយ បន្ទាប់ពីវេបសៃត៍នេះបំបាត់ចន្លោះមើលមិនឃើញនេះ កាលពីខ្ទង់ខែកុម្ភៈដើមឆ្នាំកន្លងមកនេះ។
ចន្លោះមើលមិនឃើញនៅក្នុងពុម្ពអក្សរខ្មែរបានរក្សាឲ្យមានការវាយអក្សរខ្មែររៀបចំបានស្អាត ជាពិសេសនៅពេលដកឃ្លា និងចុះបន្ទាត់។ ចំពោះលោកអ្នកដែលប្រើប្រាស់អក្សរខ្មែរយូនីកូដជាទូទៅប្រាកដជាបានដឹងពីសារសំខាន់នៃចន្លោះមើលមិនឃើញនេះហើយ។
សង្ឃឹមថាវើដប្រេស្ស និងមិនលុបបំបាត់ចន្លោះមើលមិនឃើញរបស់ពុម្ពអក្សរខ្មែរយូនីកូដនេះទៀតទេ ដ្បិតកន្លងមកនេះ ខ្ញុំមានការលំបាកខ្លាំងណាស់ក្នុងការដាក់ប្រកាសនៅក្នុងប្លក់នេះ ដែលបណ្ដាលមកពីការមិនមានចន្លោះមើលមិនឃើញនេះ៕
___________________________________________________
អានផងដែរ៖
១. វើដប្រេស្ស មានបញ្ហាជាមួយអក្សរយូនីកូដខ្មែរ










[...] [...]
ជាដំណឹងត្រូវជប់លៀង ព្រោះសរសេរមិនស្មើរអក្សរសោះ តាំងពីបាត់វាម៉ោ!
ហេហេ….
នេះជាបញ្ហាដែលកើតឡើងចំពោះ WordPress 3.4 កន្លែងវាយអត្ថបទជាអ្នកលុបចន្លោះមើលមិនឃើញ។ ពួកយើងបានរាយការពីបញ្ហានេះទោកាន់ក្រុមបង្កើត WordPress ផងដែរ http://core.trac.wordpress.org/ticket/21025 ហើយបញ្ហានេះទើបនឹងបានដោះស្រាយរួចរាល់ប៉ុន្មានសប្ត្ដាហ៍នេះដែរ តែខ្ញុំមិនទាន់សាកលមើល នឹងចេញក្នុងកំណែរ 3.4.2។ អគុណសុភ័ក្ដ្រ ដែលបានប្រាប់ដំណឹងនេះ។
អរគុណហើយ សម្រាប់កិច្ចខិតខំប្រឹងប្រែង