អង់គ្លេសបិទកីឡាអូឡាំពិក ថ្ងៃ ចន្ទ 13 ខែសីហា 2012
Posted by សុភ័ក្ត្រ in កីឡា, អូឡាំពិកXXX.trackback
ចក្រភពអង់គ្លេសបានបិទការប្រកួតកីឡាអូឡាំពិកហើយ កាលពីល្ងាចថ្ងៃអាទិត្យនេះ (ត្រូវនឹងព្រឹកព្រហាមថ្ងៃច័ន្ទ ១៣ សីហា ២០១២ ម៉ោងនៅកម្ពុជា) ដោយមានការចូលរួមពីមនុស្សប្រមាណជា៨ម៉ឺននាក់ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតអស់រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី២៧ ខែកក្កដា មក។
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ហ្សាក់ រ៉ូស ដែលបានចូលរួមក្នុងពិធីបិទការប្រកួតមានរយៈពេល៣ម៉ោង បានថ្លែងសរសើរព្រឹត្តិការណ៍លើកនេះថាពោរពេញដោយការរីករាយនិងភាពរុងរឿង។ លោកបញ្ជាក់ថា៖ «តាមរយៈការប្រកួតដោយយុត្តិធម៌របស់អស់លោកអ្នក ការគោរពលើគូប្រកួត ព្រមទាំងភាពអនុគ្រោះរបស់អស់លោកអ្នកពេលបរាជ័យ ក៏ដូចជាទទួលបានជ័យជម្នះ គឺមានន័យថា អស់លោកអ្នកទទួលបានសិទ្ធិស្របច្បាប់មួយក្នុងនាមជាអត្តពលិកអូឡាំពិក។ ទាំងនេះគឺជាព្រឹត្តិការណ៍ដែលពោរពេញដោយភាពសប្បាយរីករាយនិងភាពរុងរឿង»។
ឆ្លងកាត់ការប្រកួតពេញ១៦ថ្ងៃ សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេលើតារាងមេដាយសរុប ដោយបានមេដាយ១០៤គ្រឿង ក្នុងនោះមាស៤៦គ្រឿង។ ចិនដែលជាប្រទេសនាំមុខគេកាលពីព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨ ស្ថិតនៅលំដាប់ទី២ដោយមានមេដាយសរុប៨៨គ្រឿង ក្នុងនោះមាស ៣៨គ្រឿង។ ដោយឡែកម្ចាស់ផ្ទះអង់គ្លេស ស្ថិតនៅលំដាប់ទី៣ មានមេដាយមាស២៩គ្រឿង ប្រាក់១៧ សំរឹទ្ធិ១៩ សរុប៦៥គ្រឿង។ សម្រាប់កីឡាករកម្ពុជាទាំង៦រូប ដែលបានចេញទៅចូលរួមប្រកួតកីឡាអូឡាំពិកគ្រានេះ មិនទទួលបានមេដាយទេ៕
លទ្ធផលប្រទេសដែលទទួលមេដាយច្រើនជាងគេ ប្រាំប្រទេស៖

មើលតារាងប្រទេសទទួលមេដាយសរុបនៅទីនេះ

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

ទិដ្ឋភាពពិធីបិទកីឡាអូឡាំពិក

និមិត្តសញ្ញាអូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រស៊ីល
ជយោចក្រភពអង់គ្លេស! ជួបគ្នាជាថ្មីអូឡាំពិក២០១៦ រីយូ ហ្គេមស៍!
__________________________________________________
អានប្រកាសទាក់ទង៖
១. ទិដ្ឋភាពបិទព្រឹត្តិការណ៍កីឡាអូឡាំពិកយប់មិញ
២. បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងឡុងឆ្នាំ២០១២
៣. ចិនបិទកីឡាអូឡាំពិក
៤. ស្វាគមន៍ឡុងដុងដ៍ ២០១២
៥. កីឡាករខ្មែរនៅអូឡាំពិក
៦. ប្រទេសអាស៊ាន៤បានមេដាយនៅអូឡាំពិក ឡុងដុង
៧. ឡុងដុងដ៍បន្តប៉ារ៉ាឡាំពិក ២០១២
៨. អង់គ្លេសបិទកីឡាប៉ារ៉ាឡាំពិក










[...] ៣. នេះឬក្រុងចិន? ៤. អង់គ្លេសបិទកីឡាអូឡាំពិក Like this:LikeBe the first to like [...]
[...] [...]
[...] [...]
[...] អូឡាំពិក ក្រុងឡុងដ៍ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ សម្រាប់ប្រទេសអាស៊ានទាំង១០ [...]
[...] ឡុងដុងដ៍បន្តប៉ារ៉ាឡាំពិក ២០១២ ថ្ងៃពុធ 29 ខែសីហា 2012 Posted by សុភ័ក្ត្រ in កីឡា. trackback ថ្ងៃពុធ ២៩ សីហា ២០១២ (ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា) នេះ ចក្រភពអង់គ្លេសបានបើកជាផ្លូវការហើយ កីឡាប៉ារ៉ាឡាំពិក (កីឡាអូឡាំពិកសម្រាប់ជនពិការ) រដូវក្ដៅ ឆ្នាំ២០១២ បន្ទាប់ពីបានបិទកីឡាអូឡាំពិករដូវក្ដៅនាពេលថ្មីៗនេះមក។ [...]
[...] ២០១២ ២. អង់គ្លេសបិទកីឡាអូឡាំពិក [...]