jump to navigation

ស្តាដ​ជាតិ ឬ​ស្តាដ​តេជោ? ថ្ងៃពុធ 22 ខែសីហា 2012

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​នេះ​តាម​រយៈ​គេហទំព័រ​ភ្នំពេញ ប៉ុស្តិ៍ ផ្នែក​ភាសា​ខ្មែរ បាន​ឲ្យ​ដឹង​ពី​គ្រោង​ការណ៍​សាង​សង់​ពហុ​កីឡដ្ឋាន​ថ្មី​មួយ​ទៀត (ដ្បិត​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​ជា​មោទន​ភាព​ខ្មែរ​សម័យ​មុន​សង្គ្រាម​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​ហើយ) នា​ចុង​ឆ្នាំ​២០១២​នេះ ព្រម​ទាំង​ដាក់​ឈ្មោះ​ថា​ជា «ពហុ​កីឡដ្ឋាន​ជាតិ​មត៌ក​តេជោ» ផង​ទៀត sic។

ប្រសិន​បើ​ព័ត៌មាន​នៃ​គ្រោង​ការណ៍​នេះ​ជា​ការ​ពិត​នោះ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់។ សំណួរ​នៅ​ត្រង់​ថា តើ​រដ្ឋ​បាន​ថវិកា​ពី​ណា​មក​សាង​សង់​ពហុ​កីឡដ្ឋាន​ដ៏​សម្បើម​នេះ ហើយ​បើ​តាម​​ប្រភព​ព័ត៌មាន​នោះ គឺ​ត្រូវ​ចំណាយ​ប្រាក់​មិន​តិច​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ទេ។ ជា​រឿយ​ៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ប្រកាស​ថា កម្ពុជា​មិន​ទាន់​ត្រូវ​ការ​អភិវឌ្ឍន៍​ផ្នែក​កីឡា​ទេ ហើយ​លោក​ថែម​ទាំង​បាន​បដិសេធ​​មិន​ព្រម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ ផង​ដែរ ដោយ​លោក​បាន​ប្រកាស​ថា​គួរ​បង្វែ​ថវិកា​ទាំង​នោះ​មក​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​ផ្សេង​ៗ​វិញ​ល្អ​ជាង។

  • តើ​ការ​សាង់​សង់​ពហុ​កីឡដ្ឋាន​ថ្មី​នេះ ជា​របស់​ជាតិ​មែន​ឬ​យ៉ាង​ណា?

ប្រសិន​បើ​ការ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​ថ្មី​មាន​មែន​ដូច​ដែល​គេហទំព័រ​ខាង​លើ​ការ​ចុះ​ផ្សាយ​នោះ រាជការ​មិន​គួរ​ណា​ឡើយ​ដាក់​ឈ្មោះ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​បែប​នេះ​ទេ។ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​សាង​សង់​ដោយ​ថវិកា​ជាតិ សំណង់​ជា​ស្នាដៃ​ល្អ​ឯក​ពី​កូន​ខ្មែរ ដែល​សាង់​សង់​តាំង​ពី​រទេះ​គោ និង​គោ​ដឹក​ដី​ទៅ​ចាក់​បំពេញ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នោះ រាជការ​ជំនាន់​នោះ មិន​ទាំង​ហ៊ាន​ដាក់​ឈ្មោះ​បុគ្គល​ផង។ ការ​យក​ថវិកា​ជាតិ ដែល​បាន​មក​អំពី​​កម្លាំង​ញើស​ឈាម ភាស៊ី​របស់​ជន​ជាតិ​ខ្មែរ​ពេញ​មួយ​ប្រទេស​មក​ដាក់​ឈ្មោះ​ពហុ​កីឡដ្ឋាន​ជា​ឈ្មោះ​បុគ្គល​ម្នាក់​ឯង​​បែប​នេះ​ឃើញ​ថា​មិន​សម​ណា​ឡើយ​ទាល់​តែ​សោះ។

ក៏​ប៉ុន្តែ​ប្រសិន​បើ​ការ​សាង​សង់​ពហុ​កីឡដ្ឋាន​ថ្មី​នេះ ចេញ​ថវិកា​ផ្ទាល់​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ឬ​នរណា​ម្នាក់​ ក្រុម​ណា​មួយ​ដែល​ចំណាយ​​ប្រាក់​សាង​សង់ ហើយ​ដាក់​ឈ្មោះ​នាយករដ្ឋមន្ត្រី​​នោះ វា​មិន​មាន​​ខុស​អ្វី​ទេ តែ​គេ​ក៏​មិន​អាច​ប្រើ​ប្រាស់​ពាក្យ​ថា​ «ជាតិ» នៅ​ក្នុង​ពហុ​កីឡដ្ឋាន​នោះ​ដែរ យ៉ាង​ហោច​ណាស់​គួរ​ដាក់​ត្រឹម​តែ​ថា «ពហុ​កីឡដ្ឋាន​មត៌ក​តេជោ» តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​ក៏​គួរ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​លាស់​ពី​រឿង​នេះ មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​ពួក​ស៊ី​អែប​វាយ​អប បញ្ចុក​បន្ស៊ី ឬ​យក​ឈ្មោះ​ជាតិ ដែល​ជា​របស់​ជាតិ​ខ្មែរ​ទាំង​មូល​មក​លេង​សើច​បាន​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​សង្ឃឹម​ថា​ព័ត៌មាន​នោះ​មិន​ពិត និង​ត្រឹម​តែ​ជា​គម្រោង​ខ្យល់​ដូច​ដែល​គម្រោង​ខ្យល់​នានា​មុន​ៗ​នោះ​ទៅ​ចុះ៕


គំរូ​ពហុ​កីឡដ្ឋាន​ថ្មី​​បែប​បរទេស​និយម ដែល​គេហទំព័រ​ខាង​លើ​បាន​អះ​អាង​ថា​នឹង​សាង​សង់​នា​ចុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ ដោយ​ដាក់​ឈ្មោះ​ថា «ពហុ​កីឡដ្ឋាន​ជាតិ​មត៌ក​តេជោ»

__________________________________________________________
អាន​បន្ថែម
១. ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ​នឹង​​​ផ្តើម​​​សង់​​ចុងឆ្នាំ​២០១២
២. នាំ​គ្នា​និយាយ​​ពី​​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោពេញ​ Facebook

About these ads

មតិ»

1. តា ម៉ាប់ - ថ្ងៃពុធ 22 ខែសីហា 2012

ម៉ាស្រុកមានតែមួយ

2. ក្មេងស្រែ - ថ្ងៃ សុក្រ 24 ខែសីហា 2012

គេ​អត់​បានដាក់ថា «តេជោ​ហ៊ុនសែន» ទេ, គ្រាន់​តែ​ «តេជោ» គឺ​មាន​ម៉ាគគោក!

3. psophy - ថ្ងៃ សុក្រ 24 ខែសីហា 2012

កុំ​ថា​គាត់​ដល់​អារឿង​ដាក់​​ឈ្មោះនោះ ការពិត​គាត់​ប្រយ័ត្ន​ណាស់​ខ្លាច់​គេ​ និយាយ​ថា​អោយគាត់ តែគាត់ចេះគិត​ដាក់​ត្រឹម តេជោ កុំអី តេជោសែន​ហើយ។

4. karawan - ថ្ងៃ សុក្រ 24 ខែសីហា 2012

ការដាក់ឈ្មោះនេះប្រហែលជាអាមីអាថោងវាយកគាប់យកគួរគ្រាន់បានឡើងថានះដឹង.ក្រឡេកមើលស្រុកខ្មែរអីក៍តេជោៗ.

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ អាទិត្យ 24 ខែ​កុម្ភៈ 2013

[...] ស្តាដ​ជាតិ ឬ​ស្តាដ​តេជោ?, លោក ហ៊ុន សែន [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: