ផ្លូវ «ភ្នំពេញ» នៅវៀងច័ន្ទន៍ ថ្ងៃ ចន្ទ 27 ខែសីហា 2012
Posted by សុភ័ក្ត្រ in ພາສາລາວ, Français.trackback
លោកអ្នកនាងមានដឹងទេ នៅឯនគរហ្លួងវៀងច័ន្ទន៍ រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ឬ សបប លាវ មានផ្លូវតូចមួយដាក់ឈ្មោះថា «ភ្នំពេញ» ដែលជាឈ្មោះនៃរាជធានីកម្ពុជារបស់យើង។
វិថី «ភ្នំពេញ» នេះសរសេរជាភាសាលាវជា «ຖະໜົນ ພະນົມເປັນ» (អានថា ថៈនុន ផៈនុមពេន) ព្រមអក្សរបារាំងពីក្រោមថា «RUE PHANOMPENH» និងមានសេចក្ដីថា ថ្នល់ភ្នំពេញ ឬផ្លូវភ្នំពេញ។
ផ្លូវ «ភ្នំពេញ» នេះមានទីតាំងនៅក្នុងភូមិអនុ, សង្កាត់ច័ន្ទបុរី, ក្រុងវៀងច័ន្ទន៍។ ប្រសិនបើលោកអ្នកបានទៅលេងក្រុងវៀងច័ន្ទន៍ សូមកុំភ្លេចចូលលេងផ្លូវ «ភ្នំពេញ» នេះផង៕

ស្លាកឈ្មោះផ្លូវ «ភ្នំពេញ» នៅក្រុងវៀងច័ន្ទន៍

ទិដ្ឋភាពផ្លូវ«ភ្នំពេញ» នៅក្រុងវៀងច័ន្ទន៍

ទិដ្ឋភាពផ្លូវ«ភ្នំពេញ» នៅក្រុងវៀងច័ន្ទន៍ នៅម៉ោងប្រមាណ៩ព្រឹក
_______________________________________________
អានផងដែរ៖
១. ហូលីដេ មឿងលាវ










ហេតុអ្វីបានជាគេដាក់ឈ្មោះភ្នំពេញ? ឬមួយគេចង់រក្សាអនុស្សវរីយ៍ជាមួយកម្ពុជា?
សួរអញ្ចឹងទាល់តែសួរថាហេតុអ្វីភ្នំពេញដាក់ឈ្មោះផ្លូវ ម៉ៅសេទុង, ផ្លូវបារាំង, ផ្លូវរុស្សី…..។ល។…។ល។
ខ្ញុំលឺថាមាន ព្រលានយន្តហោះមួយនៅប្រទេសលាវសរសេរថា ជំនួយពីប្រជាជនកម្ពុជា។ តួយ៉ាង ផ្លូវភ្នំពេញ ប្រាកដជា ដាក់ឈ្មោះព្រោះអរគុណកម្ពុជាធ្លាប់ផ្តល់ជំនួយក៏មិនដឹង។ពិតជាមានមោទនភាពដែលឈ្មោះក្នុងស្រុកខ្មែរនៅបរទេសដូចនេះ។
តើលោកពុទ្ធិ និងលោកសុភ័ក្រ្តជួយបំភ្លឺនូវសំនួរទាំងនោះផងបានទេ?