jump to navigation

Repost: ជំនឿ​លើ​ «ណាត» ​នៅ​ក្នុង​សង្គម​ភូមា ថ្ងៃ អង្គារ 28 ខែសីហា 2012

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

ក៏​ដូច​ជា​ជន​ជាតិ​មួយ​ចំនួន​នៅ​សុវណ្ណភូមិ​នេះ​ដែរ ជនជាតិ​ភូមា​មុន​នឹង​ប្រកាន់​យក​លទ្ធិ​ព្រះ​ពុទ្ធ​បែប​ថេរវាទ មក​ដាក់​ក្នុង​ខ្លួន ជន​ជាតិ​នេះ​មាន​ជំនឿ​ដើម​របស់​ខ្លួន​ទាក់ទិន​នឹង​អរូបីយ​ជំនឿ, ជំនឿ​លើ​ព្រលឹង, ខ្មោច, អារក្ស, អ្នក​តា ។ល។ ជា​ដើម។ នៅ​ប្រទេស​ភូមា​គេ​ហៅ​ថា «ណាត»។

«ណាត» នេះ​គឺ​ជា​មនុស្ស​ពិត​ៗ ដែល​នៅ​ពេល​រូប​គេ​ណា​ម្នាក់​បាន​ស្លាប់​ទៅ ប្រជាជន នឹង​សាង់​សង់​រូប​នោះ​ដើម្បី​ជា​សក្ការៈ​តាម​ជំនឿ​ផ្ទាល់​ៗ​ខ្លួន ទៅ​តាម​អច្ឆរិយភាព​នៃ​បុគ្គល​នោះ​មុន​ពេល​ស្លាប់ ឬ​បន្ទាប់​ពី​ស្លាប់​ហើយ ហើយ​ព្រលឹង​គេ​មាន​ភាព​ស័ក្ដសិទ្ធិ​ណា​មួយ​សម្រាប់​ឲ្យ​អ្នក​ភូមិ​ជឿ​ជាក់។ និយាយ​រួម គឺ​ស្រដៀង​នឹង​ជំនឿ​លើ​អ្នក​តា នៅ​ក្នុង​សង្គម​ខ្មែរ​ដែរ។

នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ប្រទេស​ភូមា (កន្លែង​ដែល​ខ្ញុំ​បាន​ទៅ​ទស្សនា) រាប់​ទាំង​វត្ត​អារាម​ផង សុទ្ធ​តែ​តាម​រូប​សំណាក​ «ណាត» ទាំង​អស់។ ប្រជាជន​គោរព​បូជា ព្រះ​ពុទ្ធ​រូប និង​ណាត​រូប​នៅ​ពេល​ព្រម​គ្នា។ ជា​ទូទៅ «ណាត​» តំណាង​ឲ្យ​តួ​អង្គ​ល្អ និង​ជា​អ្នក​ដើរ​តាម​ព្រះ​ពុទ្ធ​អង្គ​ដូច​ជា​អ្នក​ភូមិ​ទាំង​នោះ​ដែរ។

នៅ​លើ​អតីត​ភ្នំ​ភ្លើង​មួយ​ឈ្មោះ ភ្នំ​ប៉ូប៉ា នៅ​បាកាន ទី​ដែល​ខ្ញុំ​បាន​ទៅ​ទស្សនា មាន​រូប​សំណាក «ណាត» ច្រើន​ប្រមាណ​៣០​រូប​ដែល​គេ​បាន​សាងសង់​ឡើង និង​គេ​ជឿ​ថា​នៅ​លើ​កំពូល​ភ្នំ​នេះ​ជា​ទី​កំណើត​នៃ​ «ណាត» នានា​នៅ​ក្នុង​ប្រទេស​នេះ។ ដោយ​សារ​កំពូល​ភ្នំ​មាន​សភាព​ខ្ពស់ នេះ​រឹង​រឹត​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​មាន​ជំនឿ​អំពី​បារមី​ភាព​នៃ «ណាត» កាន់​តែ​ខ្លាំង​ឡើង។

រួម​សេចក្ដី​មក​ជំនឿ​ទៅ​លើ «ណាត» នៅ​ក្នុង​សង្គម​ភូមា ពិត​ជា​មាន​ភាព​ទូលំ​ទូលាយ ជាង​ការ​គោរព​បូជា​អ្នក​តា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រជាជន​ភូមា​គោរព​បូជា​ «ណាត» រូម​ជាមួយ​នឹង​ព្រះ​ពុទ្ធ​សាសនា​ដោយ​ឥត​មាន​ផល​ប៉ះ​រមាស់​អ្វី​ឡើយ។ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ជំនឿ​លើ​ណាត រឹត​តែ​មាន​ភាព​រឹង​មាំ​ឡើង​ៗ​ក្នុង​ចំណោម​ប្រជាជន​នេះ និង​សង្គម​រស់​នៅ​របស់​គេ៕


ភ្នំ​ប៉ូប៉ា ដែល​គេ​ជឿ​ថា​ជា​ទី​កំណើត​នៃ «ណាត» នានា

នេះ​ជា​រូប​សំណាក «ណាត» មួយ​ក្នុង​ចំណោម​ណាត​នានា ដែល​បាន​សាង​នៅ​កូន​ភ្នំ Mindama Kone ជាយ​ក្រុង​រ៉នកុន

នេះ​ជា​សំណែន​ដែល​គេ​តែង​តែ​ដាក់​ជា​ទូ​ទៅ​សម្រាប់​ «ណាត»

About these ads

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: