jump to navigation

អា​ដក់​បឹង​គិត ថ្ងៃ អាទិត្យ 30 ខែកញ្ញា 2012

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

  • អតីត​កាល​នៃ​ភាព​ចង​ចាំ

សាក​ល្បង​មើល​រូប​ខាង​ក្រោម​នេះ​ទៅ​មើល?

តើ​លោក​អ្នក​ស្គាល់​ទេ​ថា​វា​នៅ​ទី​ណា? និង​ថា​តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​បែប​នេះ​ទេ។

រូប​នេះ​គឺ​ជា​សួន​កម្សាន្ត​មួយ​នៅ​ឯ​អតីត​បឹង​ដ៏​ធំ​បំផុត​កណ្ដាល​ក្រុង​ភ្នំពេញ គឺ​បឹង​កក់ ដែល​ពេល​នេះ​បាន​ក្លាយ​ជា «បឹង​កម្ម» ទៅ​ហើយ។

សួន​នេះ​មាន​ដាក់​ឲ្យ​កុមារ​លេង ដោយ​ជិះ​យន្តហោះ​បែប​នេះ​ប្រមាណ​ពីរ​កន្លែង (ស្រែ​ខ្មុក​ក៏​ធ្លាប់​បាន​ជិះ​ដែរ ហេហេហេ…)។ ក្រៅ​ពី​នេះ នៅ​មាន​យន្តហោះ​ពិត​ចំនួន​ពីរ​ទៀត ដែល​ខូច ហើយ​ត្រូវ​គេ​យក​មក​តាំង​ឲ្យ​ប្រជាជន​មើល។

ទិដ្ឋភាព​នេះ​គឺ​កើត​មាន​ឡើង​កាល​ពី​សម័យ​អតីត​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ប្រមាណ​ទសវត្សរ៍​១៩៨០។ ក្រៅ​ពី​បឹង​កក់ នៅ​សម័យ​នេះ នៅ​ឯ​សួន​កុមារ​វត្ត​ភ្នំ​វិញ ក៏​មាន​យន្តហោះ​បែប​នេះ​ឲ្យ​កុមារ​ជិះ​ដែរ៕

About these ads

មតិ»

1. sophat123 - ថ្ងៃ អង្គារ 2 ខែតុលា 2012

នៅក្មេងធ្លាប់ទៅដែរ សប្បាយណាស់

សុភ័ក្ត្រ - ថ្ងៃ អង្គារ 2 ខែតុលា 2012

ហី​មាន​បាន​ជិះ​អត់?

2. ក្មេងស្រែ - ថ្ងៃ អង្គារ 2 ខែតុលា 2012

ធ្លាប់​ត្រូវ​ខ្លា​ក្នុង​ទ្រុង​គ្រហឹម ឡើង​ធ្លាក់​ភក់​ម្តង!

សុភ័ក្ត្រ - ថ្ងៃ អង្គារ 2 ខែតុលា 2012

មាន​សួន​សត្វ​ដែរ? ញុំ​ភ្លេច​ហើយ

ក្មេងស្រែ - ថ្ងៃ អង្គារ 2 ខែតុលា 2012

មាន, ឬ ប្រហែល​ពេល​មាន បង​លែង​បាន​មក​ដឹង? ខ្ញុំ​ធ្លាប់​ឃើញ​ពូ​សយ​សុភាព​ចុះ​កាសែត​កាល​គាត់​លក់​ទឹក​អំពៅ នៅ​សួនសត្វ​បឹង​កក់​តើ! :D


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: